អនុវត្តជោគជ័យប្រធានបទប្រឡង ប្រណាំង "សាមគ្គី ច្នៃប្រតិដ្ឋ ក្រឹត្យក្រម ធ្វើជាគំរូ ប្តេជ្ញាឈ្នះ" ឆ្នាំ២០១៩ របស់យោធភូមិភាគ៩ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានធ្វើឱ្យជាក់ស្តែងខ្លឹមសារ ភាគកម្រិតច្បាស់លាស់ កៀកជិតនឹងលក្ខណៈ ស្ថានភាពភារកិច្ចរបស់អង្គភាព។ ផ្តើមពីនោះ បង្កកម្លាំងជំរុញក្នុងការប្រឡង ប្រណាំងយ៉ាងពុះពោរ រីកសាយភាយគ្រប់ទិសទី ញុាំងឱ្យការប្រឡងប្រណាំង ស្ងើចសរសើរជូនរង្វាន់ និងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះមានភាពស៊ីជម្រៅ។
កម្មាភិបាល យុទ្ធជនកម្លាំងប្រដាប់អាវុធខេត្តទប់ផ្លូវគមនាគមន៍ នៅឃុំវិញហីប ក្រុងវិញចូវ។
ចាប់ពីដើមឆ្នាំ២០១៩មកទល់ពេលនេះ អង្គភាពទាំងឡាយក្នុងកម្លាំងប្រដាប់អាវុធខេត្ត បានសហការជាមួយនឹងផ្នែកសមត្ថកិច្ចនានាចាត់តាំងផ្សព្វផ្សាយ បញ្ជ្រាបនូវបទបញ្ជា សេចក្តីសម្រេចចិត្តរបស់បក្សគ្រប់លំដាប់ថ្នាក់បាន៤៨៧លើក ដោយមានមនុស្សចូលរួមជាង១២.០០០លើកនាក់ ចាត់តាំងកាប់ឆ្ការព្រៃស៊ុមទ្រុមបាន៤៨,៥គីឡូម៉ែត្រ ទប់ផ្លូវជនបទបាន៣២០ម៉ែត្រ ជីកស្តារប្រឡាយបាន៤,៥គីឡូម៉ែត្រ សហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជនខេត្ត ចាត់តាំងបានជោគជ័យ "បុណ្យចូលឆ្នាំថ្មីកងទ័ព-ប្រជាជន" ឆ្នាំ២០១៩ លើភូមិសាស្រ្តឃុំថាញ់ថើយអាង (ស្រុកត្រឹងដេ) ឃុំហូដាក់កៀង (ស្រុកចូវថាញ់) និងឃុំវិញហីប (ក្រុងវិញចូវ) មានកម្មាភិបាល យុទ្ធជន និងប្រជាជនចូលរួមជាង៣.៥០០លើកនាក់ សរុបថវិកាជិត២៨ពាន់លានដុង តាមរយៈប្រភពទុនចលនា។ ក្រៅពីនោះ អង្គភាពទាំងឡាយនៅទាំងជំរុញចលនាប្រឡងប្រណាំង "ផ្នែកសមរភូមិក្រោយកងទ័ពធ្វើតាមពាក្យប្រៀនប្រដៅរបស់អ៊ំហូ"។ ចលនាប្រឡងប្រណាំង "កម្លាំងប្រដាប់អាវុធខេត្តសុកត្រាំង រួមកម្លាំងកសាងជនបទថ្មី" ចលនា "ប្រជាចលនាប៉ិនប្រសប់" កសាង"អង្គភាពប្រជាចលនាល្អ" តែងបានយកចិត្តទុកដាក់។ល។ ឆ្លងតាមរយៈនោះ បានប្រទះឃើញសមូហភាព បុគ្គលជាច្រើន កសាងបានទម្រង់ល្អៗជាច្រើន របៀបធ្វើប្រកបដោយគំនិតច្នៃប្រតិដ្ឋ មានប្រសិទ្ធភាព ដូចជា៖ គណៈបញ្ជាការយោធាទីរួមខេត្តង៉ាណាំ បានកសាងទម្រង់ "ប្រិតសំចៃប្រាក់បង្កើតមូលនិធិជួយកូននាយទាហានបម្រុង កម្មាភិបាល បម្រុង ឆ្លងកាត់លំបាក រៀនពូកែ"។ វរសេនីយ៍ទោ ឡេត្រឿងសុើង អនុប្រធានកងវរសេនាធំ នាយសេនាធិការកងវរសេនា ធំថ្មើរជើងលេខ៨៩៧ មានទម្រង់ "បង្កភាពទម្លុះទម្លាយក្នុងការ ហ្វឹកហ្វឺនយុទ្ធជនថ្មី" សមមិត្តលីវថាញ់តឹម មេបញ្ជាការនៃ គណៈបញ្ជាការយោធាឃុំភូមី ស្រុកមីទូ មានទម្រង់ "កសាងទម្រង់ប្រជាចលនាប៉ិនប្រសប់"ចលនាអង្គការមហាជននិងកងកម្លាំងប្រជាស្វ័យត្រាណចូលរួមជាកម្លាំងពលកម្មរាប់រយថ្ងៃក្នុងចលនាកសាងជនបទថ្មី។
វរសេនីយ៍ឯក ហ្វិញវ៉ាន់យ៉ាង មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ឱ្យដឹង៖ "ពេលខាងមុខ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បន្តចង្អុលការដល់ស្ថាប័ន អង្គភាពនានាក្នុងកម្លាំងប្រដាប់អាវុធខេត្តជំរុញការផ្សព្វផ្សាយ ផ្សារភ្ជាប់នឹងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ ជាមួយនឹងការអនុវត្តនូវសេចក្តីសម្រេចបទបញ្ជារបស់បក្ស។ ផ្លាស់ថ្មីចលនាប្រឡងប្រណាំងតាមទិសដៅកំណត់ច្បាស់ចំណុចសំខាន់ ជាមួយនឹងទិសដៅ ភាគកម្រិតច្បាស់លាស់ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ។ លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហការជាមួយនឹងស្ថាប័ន អង្គភាពនានាក្នុងការចូលរួមកសាងជនបទថ្មី កសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន និងអនុវត្តគោលនយោបាយសមរភូមិក្រោយកងទ័ព រួមចំណែកកសាងអង្គការចាត់តាំងបក្សស្អាតស្អំ ផ្សារភ្ជាប់នឹងការកសាងស្ថាប័ន អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ សម្រេចឆ្នើមភារកិច្ចនយោបាយដែលបានប្រគល់ឱ្យ"៕
យ្វីអាញ់-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។