មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/07/2019 - 09:06

​រួម​កម្លាំង​ក​សាង​ភូមិ​ស្រុក​

ច្រើន​ឆ្នាំ​មក​នេះ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ លោក​អ៊ំ​ថាច់​សេម​ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ​ ឃុំ​ភូ​មី​ ស្រុក​មី​ទូ ​ខេត្ត​សុក​ត្រាំង​ តែង​ធ្វើ​បាន​ល្អ​នូវ​ការ​ផ្សព្វ​ផ្សាយ​ ជួយ​​អ្នក​ក្រ ​និង​ចលនា​ប្រ​ជា​ជន​​ចូល​រួម​ក​សាង​ជន​បទ​ថ្មី។​ ផ្តើម​ពី​ទង្វើ​ជាក់​ស្តែង​របស់​គាត់​ បាន​រួម​ចំ​ណែក​ក​សាង​ឃុំ​ភូ​មី​កាន់​តែ ​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ទោះ​ជា​មាន​វ័យ​ចំ​ណាស់​ក៏​ដោយ​ លោក​អ៊ំ​សេម​ នៅ​តែ​អស់​ពី​ចិត្ត​ជួយ​ដល់​អ្នក​ចាស់​ជរា​គ្មាន​ទី​ពឹង​ ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​​អំ​ណាច​ភូមិ​ភាគ​ក​សាង​ជន​បទ​ថ្មី។​

ទោះ​ជា​ស្ថិត​ក្នុង​តួ​នា​ទី​ណា​ក៏​ដោយ​៖​ លោក​អ៊ំ​ថាច់​សេម ប្រ​ធាន​សា​ខាស​មា​គម​មនុស្ស​ចាស់​ភូមិ​ដៃ​ដូន​អ៊ុយ​ តែង​សម្រេច​ភារ​កិច្ច​បាន​ល្អប្រ​សើរ​។  ​ចំ​ពោះ​អ្នក​មាន​វ័យ​ចំ​​ណាស់ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ និង​គិត​​គូរ​ជីវ​ភាព​ដល់​ស​មា​ជិក​។ នៅ​ក្នុង​ភូមិ​ដៃ​ដូន​អ៊ុយ​ ឱ្យ​តែ​ឮ​ដំ​ណឹង​ថា​មាន​ចាស់​ព្រឹទ្ធា​ចារ្យ​ណា​ឈឺ​ថ្កា​ត់​ គាត់​តែង​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​បាន​ទាន់​ពេល​។ ពិ​សេស បើ​ដឹង​ចាស់​ព្រឹទ្ធា​ចារ្យ​ណាមួ​យ​នៅ​ក្នុង​ភូមិ​ដល់​អា​យុ​ទ​ទួល​របប​គោល​ន​យោ​​បាយ​សម្រាស់​អ្នក​មាន​វ័យ​ចំ​ណាស់​ គាត់​តែង​ទៅ​ដល់​ផ្ទះ​ជួយ​ធ្វើ​សំ​ណុំ​បែប​បទ​។ រៀង​រាល់​ឆ្នាំ​ លោក​អ៊ំ​ថាច់​សេម​នៅ​ទាំង​ចលនា​សប្បុ​រស​ជន​ចូល​រួម​វិ​ភាគទាន​ជា​អង្ករ​ជាង​១​តោន​ និង​អំ​ណោយ​​រាប់​រយ​ចំ​ណែក​ដើម្បី​ឧបត្ថម្ភ​អ្នក​ក្រ​ អ្នក​ចាស់​ជ​រា គ្មាន​ទី​ពឹង​។ ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ដែល​មាន​អ្នក​ស្លាប់​ គាត់​ចលនា​គ្រូ​បង្រៀន​ចូល​និ​វត្តន៍​រួម​វិ​ភាគ​​ទាន​ប្រាក់​ជាង​២០​លាន​ដុង​ ដើម្បី​ឧបត្ថ​ម្ភ​គ្រួ​សារ​​នោះ​ឆ្លង​កាត់​ការ​លំ​បាក​។ អ៊ំ​ស្រីថា​ច់​ធី​សេន​ ឱ្យ​ដឹង៖​ “ទឹក​ចិត្ត​ជួយ​ឧបត្ថម្ភ​មនុស្ស​ចាស់​ជ​រា​ ពិ​េសស​ គឺ​មនុស្ស​ចាស់​ជ​រាគ្មាន​ទី​ពឹង​​នៅ​ក្នុង​ភូមិ​ អ្នក​ណា​ក៏​ដឹង​ ហើយ​មា​មីង​អ្នក​ណា​ក៏​គោ​រព​រាប់​អាន​គាត់​ដែរ​!”។​

លោក​អ៊ំ​ថាច់​សេម​ ជា​គ្រូ​បង្រៀន​ចូល​និ​វត្តន៍​ ហើយ​គ្រួ​សារ​គាត់​មាន​ប្រ​វេ​ណី​សង្វាត​រៀន​សូត្រ​ ម្ល៉ោះ​ហើយ​កូន​ចៅ​របស់​គាត់​សុទ្ធ​តែ​ស្លូត​បូត​ លុះ​​ក្នុង​ដំ​បូន្មាន​។ ក្នុង​ថ្ងៃ​សីល​ ពេល​មា​មីង​ខ្មែរ​ទៅ​​វត្ត​វិ​ទ្យា​បណ្ណា​រាម​ (បឹង​ខ្យង​) ឬ​នៅ​សា​លា​ទា​ន​​ គាត់​តែង​ទៅ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​ គោល​​មា​គ៌ា​របស់​បក្ស​ គោល​ន​យោ​បាយ​ ក្រឹត្យ​ច្បាប់​​របស់​រដ្ឋ​។ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​យល់​ រួច​ប្រៀន​​ប្រ​ដៅ​កូន​ចៅ​រស់​នៅ​និង​ប្រ​កប​កិច្ច​ការ​តាម​ច្បាប់​។ ក្រៅ​ពី​នោះ​ លោក​អ៊ំ​សេម​ នៅ​ទាំង​ចលនា​ប្រ​ជា​​ជន​ ស​កម្ម​ចូល​រួម​ក​សាង​ជន​បទ​ថ្មី។​ ជាក់​ស្តែង​ គឺ​គាត់​បាន​ចលនា​សប្បុ​រស​ជន​ ប្រ​ជា​ជន​រួម​វិ​ភាគ​​ទា​ន​ក​សាង​ស្ពាន​បេ​តុង​បាន​២​ខ្សែ ​ក​សាង​ផ្លូវ​ចូល​កាន់​មជ្ឈ​មណ្ឌល​ភូមិ​​១​ខ្សែ ​មាន​ប្រ​វែង​១.៥០០​​ម៉ែត្រ ត​ភ្ជាប់​បណ្ដាញ​អគ្គិស​នី​និង​រៀប​ចំ​ដាក់​អំ​​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ចូល​ភូមិ​ដៃ​ដូន​អ៊ុយ​បាន​៣៥​អំពូល​ ព្រម​ទាំង​ក​សាង​ផ្លូវ​លំ​៣​ខ្សែ​នៅ​ក្នុង​ភូមិ​ ដោយ​មាន​ប្រ​វែង​៦៣០​ម៉ែត្រ​ និង​ជួស​ជុល​ស្ពាន​ចាស់​​ទ្រុឌទ្រោម​២​ខ្សែ​នៅ​ភូមិ​ដៃ​តា​មូន​ គិត​ជាទឹ​ក​ប្រាក់​​ជិ​ត​១ពា​ន់​លាន​ដុង​។

ផ្តើម​ពី​ទង្វើ​ជាក់​ស្តែង​ដ៏​មាន​អត្ថ​ន័យ​សម្រាប់​ភូមិ​ភាគ​ លោក​អ៊ំ​សេម​ បាន​គណៈ​ឃោសនា​ អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​ស្ងើច​ស​រ​សើរ​អំ​ពី​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គ​តិ​ សីល​​ធម៌ ឥ​រិ​យា​បថ​ហូ​ជី​មិញ​” និង​ “ក​សាង​គ្រួ​សារ​​មា​ន​ប្រ​វេ​ណី​សង្វាត​រៀន​សូត្រ​ ចលនា​មា​មីង​ជន​​រួម​ជាតិ​ខ្មែរ​ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​”។ លោក​អ៊ំ​ថាច់​សេម​ ឱ្យ​​ដឹង​៖ “​ពី​មុន​ ខ្ញុំ​ធ្វើ​ជា​គ្រូ​បង្រៀន​បណ្តុះ​បណ្តាល​​ដល់​យុវ​វ័យ​ លុះ​ដ​ល់​ពេល​ចូល​និ​វត្តន៍​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ក​សាង​ជន​បទ​ថ្មី​។ ទោះ​បី​ជា​ទង្វើ​របស់​ខ្ញុំ​មិន​ច្រើន​ ប៉ុន្តែ​ធ្វើ​បាន​ការ​ងារ​អ្វី​មួយ​សម្រាប់​មា​មីង​ ភូមិ​ស្រុក​ គឺ​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​​ណាស់​។​ ​ពិ​សេស​ ក្តី​រី​ករាយ​របស់​ខ្ញុំ​កើន​ទ្វេ​ដង​ ពេល​ឃើញ​តំ​បន់​ជន​បទ​យើង​មាន​ផ្លូវ​បេ​តុង​ចូល​​ដល់​ផ្ទះ​ កូន​ចៅ​ទៅ​រៀន​សូត្រ​បាន​ងាយ​ស្រួល​ ពេល​យប់​មាន​អគ្គិស​នី​បំ​ភ្លឺ​គ្រប់​ច្រក​ល្ហក​ ធា​នា​​សុ​វត្ថិ​ភាព​ផ្លូវ​គម​នា​គមន៍​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​មនុស្ស​គ្រប់​រូប​និង​រាល់​​គ្រួ​សារ​”៕

​​​​​​​​​​                                  លី​ធាន​-វិ​មាន

ចែករំលែកអត្ថបទ