ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/07/2019 - 09:06

ភូមិ​ភាគ​ជា​ច្រើន​អនុ​វត្ត​សម្រេច​រួច​រាល់​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​២០១៩

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក​ ប្រ​ធាន​គណៈ​ជនជា​តិ​ខេត្ត​កៀង​យ៉ាង​ ឱ្យ​ដឹ​ង​៖ ស្រុក​ ក្រុង​ លើ​ភូមិ​សាស្រ្ត​ បាន​រៀប​ចំ​រួច​ស្រេច​ម​ហា​សន្និ​​បាតតំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​២០១៩។​

អ្នក​តំណា​ង​ស្រុក​វិញ​ធ្វឹង​ កៀង​យ៉ាង​ ត្រូវ​បាន​ជ្រើស​តាំង​ចូល​រួម​ម​ហា​សន្និ​បាត​ថ្នាក់​ខេត្ត​។

អង្គ​ភាព​មួយ​ចំ​នួន​លើ​ភូ​មិ​សាស្រ្ត​ខេត្ត​ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ដូច៖ ស្រុក​ហ្គ​​​ក្វាវ អ​​នុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​ធារ​ផ្ទះ​ ដី​បង្ក​បង្កើន​ផល ទឹក​ស្អាត​ប្រើ​ប្រាស់​ជា​ដើម​ និង​ដោះស្រា​យ​ការ​ងារ​​ធ្វើ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​១៧១​គ្រួ​សារ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​២​ពាន់​លាន​ដុង​។ ពិ​សេស​ អ​នុ​វ​​ត្ត​សេច​ក្តី​សម្រេច​លេខ​៧៥៥​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ផ្តើម​ពី​ប្រ​ភព​ទុន ​លើ​ភូមិ​សាស្រ្ត​ស្រុក​បាន​វិ​និ​យោគ​ក​សាង​ថ្មី​និង​បង្កើន​ថាម​ពល​ ពង្រីក​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ ប្រ​មូល​ផ្តុំ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅកុះ​ករ​ ដោយ​តម្លៃ​ទឹក​ប្រាក់​ជាង​៤​ពាន់​លាន​ដុង​។ល។ 

ក្នុង​រយៈពេ​ល​៥​ឆ្នាំ​កន្លង​ ស្រុក​វិញ​ធ្វឹង​ បាន​ដោះ​​ស្រាយ​បន្ទាន់​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​១៣​មាន​​​ដី​សង់​ផ្ទះ ក្នុង​នោះ មាន​គ្រួ​សារ​ចំ​នួន​១.៣៧៥ បាន​បុល​ទុន​អភិ​វឌ្ឍ​ផ​លិត​កម្ម​និង​ផ្លាស់​ប្តូរ​មុខ​របរ​​គ្រួ​សារ​ចំ​នួ​ន​៧៨៨​បាន​ជំ​នួយ​ទឹក​ស្អាត​ប្រើ​ប្រាស់ ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ទាន​​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ អភិ​ឌ្ឍ​​សេដ្ឋ​កិច្ច​ ក​សាង​មូល​ដ្ឋាន​​ហេដ្ឋា​រចនា​សម័្ពន្ធ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ស្រុក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិ​រក្ស​ពង្រឹង​ និង​ពង្រីក​ រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​ ដូច​៖ បន្ត​រក្សា​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​នា​ឱ​កាស​​វិស្ស​ម​កាល​នៅ​តាម​វត្ត​អា​រាម​ អ​នុ​វត្ត​ល្អ​កម្ម​វិធី​​ គោល​ន​យោ​បាយ​របស់​មជ្ឈិម​ នាំ​មក​ស្ថិរ​ភាព​សន្តិ​សុខ​​ន​យោ​បាយ ​សណ្តា​ប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ ម្យ៉ាង​ទៀត​ ជន​រួម​ជាតិ​ភាគ​តិច​ អ​នុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ គោល​ន​យោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ឈាន​ឡើង​ រួម​ចំ​ណែក​ក្នុង​ការ​ងារ​សប្បុ​រស​ធម៌​នៅ​ភូមិ​ភាគ​។ល។

​* លោក​ស៊ូ​កា​រី​ ប្រ​ធាន​កា​រិ​យា​ល័យ​នៃ​គណៈ​ជន​ជាតិ​ខេត្ត​អាង​​យ៉ាង​ ឱ្យ​ដឹង​៖ មក​ដល់​ពាក់​កណ្តាល​​ខែ​កក្កដា​  ​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​​តិច​ឆ្នាំ​២០១៩ នៅ​តាម​ស្រុក​ ក្រុង​លើ​ភូមិ​សាស្រ្ត​​ខេត្ត ត្រូវ​បាន​រៀប​ចំ​សម្រេច​រួច​រាល់​។ គណៈ​ជន​ជាតិ​ខេត្ត​ កំ​ពុង​ត្រៀម​បម្រុង​ដើម្បី​ដំ​ណើរ​ការ​រៀប​ចំ​ម​ហា​ស​​ន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ខេត្ត​អាង​យ៉ាង​ លើក​ទី​III ឆ្នាំ​២០១៩​ នៅ​ខែ​តុ​លា​ ឆ្នាំ​២០១៩​។

* អនុ​វត្ត​ផែន​ការ​លេខ​៣៤៣៤/​KH-UBND គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ បណ្តា​ស្រុក​ ទី​រួម​ខេត្ត​ និង​ក្រុង​នា​នា​លើ​ភូមិ​សាស្រ្ត​ បា​ន​រៀប​ចំម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​ ​ឆ្នាំ​២០១៩ ក្រោម​ប​ធាន​បទ​ “បណ្តា​ជន​ជាតិ​សាម​គ្គី​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ ស​មា​ហរណ​កម្ម​ និង​អ​ភិ​វឌ្ឍន៍​”។ រី​ឯ​ស្រុក​តាម​ប៊ិញ​ ត្រូវ​បាន​ជ្រើស​ជា​​កន្លែង​រៀប​ចំ​ម​ហា​សន្និ​បាត​គំ​រូ​កាល​ពី​ចុង​ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៩ ​កន្លែង​អង្គ​ភាព​ដ​ទៃពី​នោះ​ រៀប​ចំ​ម​ហា​សន្និ​បាត​សម្រេច​រួច​រាល់​ក្នុង​ខែ​សី​ហា​ ឆ្នាំ​២​០១៩​ ដើម្បី​ត្រៀម​សម្រាប់​ម​ហា​សន្និ​បាត​ថ្នាក់​ខេត្ត​នៅ​ខែ​​តុ​លា ​ឆ្នាំ​២០១៩៕ 

កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​(ស​រុប)

 

ចែករំលែកអត្ថបទ