រៀនសូត្រតាមគំរូអ៊ំហូ តាំងពីទង្វើតូចនិងសាមញ្ញ រយៈកាលជាង១៨ឆ្នាំកន្លង អ្នកគ្រូត្រឿងធី ធូវឹង គ្រូបង្រៀនសាលាមតេ្តយ្យម៉ាយហ្វា សង្កាត់៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង តែងអស់ពីចិត្តជាមួយសិស្សនិងមិត្តរួមអាជីព ម៉្លោះហើយអ្នកគ្រូតែងបានមិត្តរួមអាជីពស្រឡាញ់រាប់អាន។ ពិសេស អ្នកគ្រូចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តបាន៣១លើក ដោយសង្ឃឹមថាអាចជួយសង្គ្រោះមនុស្សដោយតំណក់ឈាមរបស់ខ្លួន។
|
អ្នកគ្រូត្រឿងធីធូវឹង ច្នៃឧបករណ៍ ដើម្បីឲ្យប្អូនៗសិស្សសាលាលេងកម្សាន្ត។ |
អ្នកគ្រូធូវឹង កើតនិងធំដឹងក្តីក្នុងគ្រួសារឪពុកម្តាយមានព្រហ្មវិហារធម៌ បងប្អូនក្នុងគ្រួសារស្រុះស្រួលជួយគ្នាទៅវិញទៅមក ពិសេស ឪពុកម្តាយអ្នកគ្រូតែងជួយឧបត្ថម្ភ អ្នកនៅជិតខាង។ កាលពីកុមារ ឃើញឪពុកម្តាយធ្វើការងារសប្បុរសធម៌ អ្នកគ្រូក៏ធ្វើតាម ហើយចាត់ទុកការងារនេះជាទង្វើល្អ ផ្តល់សេចក្តីសុខសុភមង្គល។ ក្នុងការរស់នៅប្រចាំថ្ងៃ អ្នកគ្រូតែងជូនអង្ករដល់មនុស្សចាស់គ្មានទីពឹង ជូនសម្លៀកបំពាក់និងសិក្ខូបករណ៍ដល់សិស្សក្រីក្រ ជួយឧបត្ថម្ភចង្រ្កានបាយមនុស្សធម៌នៅមន្ទីរពេទ្យកងទ័ពប្រជាជន ជូនថ្នាំបុរាណឲ្យ វត្ត។ល។ ការធ្វើសប្បុរសធម៌ម្តងៗញុាំងឲ្យអ្នកគ្រូកាន់តែមានភាពស្រស់ស្រាយក្នុងជីវិត ម៉្លោះហើយអ្នកគ្រូតែងនឹកដល់ការបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺកំពុងត្រូវការសង្រ្គោះ។
អ្នកគ្រូវឹង រៀបរាប់៖ គ្រួសារគាំទ្រការធ្វើ សប្បុរសធម៌ ប៉ុន្តែពេលដឹងថាខ្ញុំបរិច្ចាគឈាមស្ម័គ្រចិត្ត អ្នកណាក៏ជំទាស់ទាំងអស់។ ខ្ញុំពន្យល់យូរទៅៗ ទើបឪពុកម្តាយនិងបងប្អូនក្នុងគ្រួសារគាំទ្រការបរិច្ចាគឈាម។ល។ បរិច្ចាគឈាមលើកដំបូង ខ្ញុំមានអារម្មណ៍ភ័យផង ខ្លាចផង ប៉ុន្តែពេលនឹកដល់អ្នកត្រូវការសង្គ្រោះដោយតំណក់ឈាមរបស់ខ្លួន ទើបរំសាយការភ័យខ្លាច ផ្ទុយមកវិញខ្ញុំបែរជាមានអារម្មណ៍សប្បាយរីករាយ”។ តាមប្រសាសន៍ អ្នកគ្រូវឹងការបរិច្ចាគឈាមមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងនាំមកសុខភាពល្អផង។ ពីព្រោះ វិទ្យាសាស្រ្តបានបញ្ជាក់ ការបរិច្ចាគឈាមច្រើនលើកនឹងកាត់ បន្ថយហានិភ័យសល់ជាតិដែក កាត់បន្ថយកើតជំងឺសរសៃឈាមបេះដូង បង្កើតគ្រាប់ឈាមថ្មីជួយរក្សាសម្ផស្ស អាចធន់ជំងឺតម្កាត់ជាដើម។ល។ អាស្រ័យការបរិច្ចាគឈាមនាំ មកសុខភាពល្អផង និងជួយសង្រ្គោះអ្នកជំងឺកំពុងត្រូវការឈាមផង ដូច្នេះមកទល់នឹង បច្ចុប្បន្ន អ្នកគ្រូចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តបាន៣១លើក។
អ្នកគ្រូត្រឿងធីធូវឹង(ទី២ខាងស្តាំ បានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង អញ្ជើញមកដោះដូរចែករំលែកទង្វើល្អក្នុងពេលស្ងើចសរសើរគំរូលេចធ្លោក្នុងការ”រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
រស់នៅក្នុងគ្រួសារពោរពេញដោយសេចក្តីស្រឡាញ់ ចេះចែករំលែកទុក្ខធុរៈដល់អ្នកជួបការលំបាក ព្រមទាំងបានសាលាផ្សព្វផ្សាយអំពីការ “រៀនសូត្រ និងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ” ម៉្លោះហើយអ្នកគ្រូវឹងឆាប់ជ្រួតជ្រាបនូវទង្វើល្អ។ អ្នកគ្រូពោលថា រៀនតាមគំរូអ៊ំគ្មានអ្វីលំបាក ឲ្យតែបំពេញភារកិច្ចគ្រូបង្រៀនគ្រប់ជ្រុងជ្រោយចំពោះសិស្ស សម្តែងការគួរសម ប្រាស្រ័យល្អចំពោះអាណាព្យាបាលសិស្ស គឺបានន័យថារៀនតាមគំរូអ៊ំហើយ។ បង្រៀននៅសាលាមត្តេយ្យម៉ាយហ្វា ទទួលបន្ទុកសាលានៅភូមិចុងចាក កន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ ម៉្លោះហើយអ្នកគ្រូផ្តោតការយកចិត្តទុកដាក់គិតគូរអប់រំក្មេងៗ។ ចំពោះកុមារតូចៗ អ្នកគ្រូយល់ច្បាស់ពីអត្តចរិតនិងស្ថានភាព ម៉្លោះហើយអ្នកគ្រូតែងជួយឧបត្ថម្ភជាប្រចាំ។ សម្រាប់សិស្សក្រ អ្នកគ្រូជូនអង្ករ សម្លៀកបំពាក់ សម្ពៀត។ល។ ក្រៅពីនោះ អ្នកគ្រូនៅទាំងច្នៃប្រដាប់លេងជាច្រើនឲ្យប្អូនៗលេងកម្សាន្ត។
ដោយទង្វើជាក់ស្តែង មានអត្ថន័យក្នុងជីវភាព ម៉្លោះហើយអ្នកគ្រូវឹងមានកិត្តិយសបានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស្ងើចសរសើរជាគំរូលេចធ្លោក្នុងការ” រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”៕
យ្វីអាញ់-មុនី