សេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាល ដោយកំណត់ច្បាស់ថា វិស័យអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាយជាតិឈានមុខគេ ជាគន្លឹះចម្បង ជាកម្លាំងជំរុញដ៏សំខាន់បង្កើនការផលិត បង្កភាពលោតផ្លោះនៃសមត្ថភាពប្រកួតប្រជែងជាតិ ចិញ្ចឹមក្តីស្រមៃអភិវឌ្ឍន៍។ ដើម្បីតំបន់វាលរាបទន្លេគឺវឡុង និយាយរួម និងទីក្រុងកឹងធើនិយាយដោយឡែក មានប្រភពធនធានមនុស្សប្រកបដោយគុណភាពគ្រប់គ្រាន់វិស័យអប់រំនិងបណ្តុះបណ្តាលទីក្រុង កំពុងមានជំហានអភិវឌ្ឍថ្មី ផ្សារភ្ជាប់ទៅតម្រូវការជាក់ស្តែងក្រោយពីរួមបញ្ចូល។

សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់។
តាមប្រសាសន៍លោកស្រី ត្រឹងធីហ្វៀង នាយិកាស្តីទីនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៧១ វិស័យអប់រំទីក្រុងកឹងធើ ឆ្ពោះរកគោលដៅក្លាយជាមណ្ឌលអប់រំនិងបណ្តុះបណ្តាលនៃតំបន់វាលរាបទន្លេគឺវឡុង។ ជាច្រើនឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង ប្រព័ន្ធសាលារៀនបានវិនិយោគតាមទិសដៅរឹងមាំ ជាសារវន្តឆ្លើយតបទៅនឹងតម្រូវការផ្សព្វផ្សាយកម្មវិធីអប់រំ មត្តេយ្យសិក្សានិងកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ ២០១៨។ ទន្ទឹមនឹងការបំពេញបន្ថែមកងកម្លាំង ផ្នែកអប់រំបានផ្តុំកម្លាំងលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀនដោយមានគ្រូបង្រៀន ៩៥,៧៨% សម្រេចនិងសម្រេចលើសបទដ្ឋាន។ ថ្នាក់ដឹកនាំទីក្រុងយកចិត្តទុកដាក់ពិសេសដល់ការងារអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិច ផ្តោតលើការលើកកម្ពស់គុណភាពអប់រំ បន្ថយគម្លាតអំពីកម្រិតប្រជាបញ្ញា រវាងតំបន់ជនជាតិភាគតិចរស់នៅកុះករនិងតំបន់នានាលើភូមិឋាន បង្កការស្មើភាពក្នុងវិស័យអប់រំ បង្កប្រភពធនធានមនុស្សជាជនជាតិភាគតិច ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចនៅនឹងកន្លែង បម្រើការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគក្នុងស្ថានភាពថ្មី។
ផ្តើមពីការយកចិត្តទុកដាក់ចង្អុលការជិតដិតរបស់ទីក្រុង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់ថ្នាក់ បានចាត់តាំងអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ អំពីវិស័យអប់រំនិងបណ្តុះបណ្តាល រួមចំណែកធ្វើឱ្យបុព្វហេតុអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិចមានភាពរីកចម្រើន។ ប្រព័ន្ធគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាល ត្រូវបានពង្រីកវិសាលភាព មូលដ្ឋានសម្ភារៈនិងសមត្ថភាពបណ្តុះបណ្តាលរបស់អង្គភាពនិងភូមិភាគនានា បានលើកកម្ពស់ជាបណ្ដើរៗ។ ការចាត់តាំងបង្រៀនអក្សរខ្មែរដល់កូនចៅជនជាតិភាគតិច តែងបានយកចិត្តទុកដាក់ លើកកម្ពស់គុណភាពតាមរយៈការផ្សព្វផ្សាយកម្មវិធីអប់រំដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានអនុម័ត។
បច្ចុប្បន្ន ទីក្រុងមានសាលារៀន ១៥៩ កន្លែង ចាត់តាំងបង្រៀនអក្សរខ្មែរ និងនៅតាមវត្តពុទ្ធសាសនាខ្មែរក៏មានចាត់តាំងបើកបង្រៀនថ្នាក់បាលី វិន័យសម្រាប់ព្រះសង្ឃសិក្សា រួមចំណែកបង្កើនចំណេះដឹងផ្នែកខាងពុទ្ធសាសនា ដើម្បីបម្រើការល្អនូវកិច្ចបដិបត្តិនិងផ្សព្វផ្សាយទ្រឹស្តីពុទ្ធសាសនាក្នុងសហគមន៍ជនរួមជាតិខ្មែរ។ តាមប្រសាសន៍លោកគ្រូ ឡៀងហៀងសឺ នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ អាស្រ័យការយកចិត្តទុកដាក់វិនិយោគពីគ្រប់ថ្នាក់ ទើបមូលដ្ឋានសម្ភារៈរបស់សាលាមានភាពសមរម្យ ទំនើប កន្លែងហូបចុក កន្លែងសម្រាករបស់សិស្ស ក៏បានយកចិត្តទុកដាក់គិតគូរត្រឹមត្រូវ។ ផ្តើមពីនោះ សាលាមានលក្ខណៈគ្រប់គ្រាន់ ដើម្បីអនុវត្តការផ្លាស់ថ្មីជាមូលដ្ឋាននិងគ្រប់ជ្រុងជ្រោយតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៧១”។

ជ្រុងមួយនៃសាកលវិទ្យាល័យកឹងធើ។
មិនត្រឹមតែវិនិយោគលើការអភិវឌ្ឍវិស័យអប់រំចំណេះទូទៅប៉ុណ្ណោះទេ ទីក្រុងកឹងធើនៅទាំងលើកកម្ពស់គុណភាពសាលាអនុមហាវិទ្យាល័យតាមទិសដៅផ្តោតទៅលើមុខជំនាញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម។ ជាពិសេសគឺ សាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ បានវិនិយោគឱ្យក្លាយជាសាលាមួយក្នុងចំណោមសាលាដែលមានគុណភាពខ្ពស់ទាំង ៤៥ របស់ទូទាំងប្រទេស តាមសេចក្តីសម្រេចអនុម័តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ទីក្រុងក៏បានសហការវិនិយោគលើមុខជំនាញសំខាន់ៗ កម្រិតអន្តរជាតិ កម្រិតតំបន់អាស៊ាន (ASEAN) និងកម្រិតជាតិដល់សាលាអនុមហាវិទ្យាល័យលើភូមិឋាន។ល។ យោងតាមអ្នកជំនាញផ្នែកអប់រំ ក្រោយពីរយៈពេលជាង ២០ ឆ្នាំចំណុះមជ្ឈិមប្រព័ន្ធអប់រំកម្រិតមហាវិទ្យាល័យ អនុមហាវិទ្យាល័យនៅទីក្រុងកឹងធើ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិម ភូមិភាគ មួយអន្លើដោយការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់គុណភាពរបស់សាលានីមួយៗ។ លេចធ្លោបំផុតគឺ សាកលវិទ្យាល័យកឹងធើ និងមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ បាននិងកំពុងអនុវត្តល្អនូវតួនាទីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ទីក្រុងនិងទូទាំងតំបន់។
ថ្លែងការណ៍ក្នុងពិធីចុះហត្ថលេខារវាងទីក្រុងកឹងធើនិងគ្រឹះស្ថានអប់រំចំនួន ៦ រួមមាន៖ សាកលវិទ្យាល័យកឹងធើ មហាវិទ្យាល័យឱសថសាស្ត្រកឹងធើ មហាវិទ្យាល័យសេដ្ឋកិច្ចក្រុងហូជីមិញ មហាវិទ្យាល័យតីដូ មហាវិទ្យាល័យណាមកឹងធើ និងមហាវិទ្យាល័យវ៉ទ្រឿងត្វង លោក ទ្រឿងកាញ់តៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បញ្ជាក់៖ ចំណេះដឹងនិងធនធានមនុស្សដែលមានគុណភាពខ្ពស់ មានតួនាទីស្នូលដើម្បីអនុវត្តទិសដៅកសាងទីក្រុងកឹងធើ ឱ្យក្លាយជាប៉ូលកំណើនសេដ្ឋកិច្ចរបស់ទូទាំងប្រទេស ឆ្ពោះដល់ឆ្នាំ ២០៤៥ ក្លាយជាទីក្រុងអេកូឡូហ្ស៊ី ស៊ីវិល័យ ទំនើប។ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងគ្រប់គ្រឹះស្ថានអប់រំមហាវិទ្យាល័យ សហការបណ្តុះបណ្តាលនិងអភិវឌ្ឍប្រភពធនធានមនុស្ស ស្រាវជ្រាវវិទ្យាសាស្ត្រ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម បរិស្ថាន វប្បធម៌-ទេសចរណ៍និងសហគមន៍។ល។ សាស្ត្រាចារ្យរង បណ្ឌិតត្រឹងទ្រុងតឹន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកឹងធើ ឱ្យដឹង៖ “សាលាសន្យាពង្រីកអស់ពីលទ្ធភាពប្រភពធនធានមនុស្សរួមដំណើរជាមួយទីក្រុងកឹងធើ ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា រួមចំណែកដោយផ្ទាល់លើទិសដៅអភិវឌ្ឍរបស់ទីក្រុង”។ ទន្ទឹមនឹងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានាក្នុងប្រទេស ទីក្រុងកឹងធើ ក៏មានទិសដៅសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ កន្លងហើយ ថ្នាក់ដឹកនាំទីក្រុងក៏បានជួបធ្វើការជាមួយសាកលវិទ្យាល័យ Trobe (អូស្ត្រាលី) អំពីការបណ្តុះបណ្តាលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់…។
ក្រោយពីរួមបញ្ជូល ទីក្រុងកឹងធើ កំពុងមានឱកាសដ៏ធំធេងដើម្បីឈានឡើង បញ្ជាក់ពីឋានៈជាមជ្ឈមណ្ឌលនៃតំបន់ដែនដីសណ្តទន្លេមេគង្គ។ ឱកាសច្រើន បញ្ហាប្រឈមក៏មិនតិចដែរ ដូច្នេះ ទីក្រុងកំពុងជំរុញការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ស្តីពីលោតផ្លោះ ក្នុងការអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាល ដើម្បីមានប្រភពធនធានមនុស្សគ្រប់គ្រាន់ បង្កភាពស្ទុះផ្លោះ ដើម្បីទីក្រុងកឹងធើក្លាយជាទីក្រុងដែលគួររស់នៅរបស់វៀតណាម នៅឆ្នាំ២០៤៥៕
ប៊ិតង៉ុក-មុនី