22/04/2026 - 22:52

ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​មេ​សា បេក្ខ​ជន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ប្រ​ឡង និង​ចុះ​ឈ្មោះ​ស្នើ​សុំ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ ឆ្នាំ ២០២៦ 

មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ ទើប​ចេញ​សេចក្តី​ណែ​នាំ​អំ​ពី​ការ​ចាត់​តាំង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​ការ​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ ឆ្នាំ​២០២៦។

តាម​រយៈ​នោះ ដើម្បី​បាន​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា បេក្ខ​ជន​ត្រូវ​ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញា​សា​ចាប់​បង្ខំ​ចំ​នួន​២ គឺអក្សរ​សាស្ត្រ​និង​គណិត​វិទ្យា រួម​នឹង​មុខ​វិជ្ជា​ជម្រើស​មួយ រួម​មាន ២ វិញ្ញា​សា​ក្នុង​ចំ​ណោម​វិញ្ញា​សា​ដែល​បាន​សិក្សា​នៅ​ថ្នាក់​ទី​១២ ដូច​ជា៖ រូប​វិទ្យា គី​មី​វិទ្យា ជីវ​វិ​ទ្យា ប្រ​វត្តិ​សាស្ត្រ ភូមិ​វិទ្យា អប់រំ​សេដ្ឋ​កិច្ច​និង​ច្បាប់ បច្ចេក​វិទ្យា​ព័ត៌​មាន បច្ចេក​វិទ្យា​ឧស្សា​ហកម្ម បច្ចេក​វិទ្យា​កសិ​កម្ម និង​ភា​សា​បរ​ទេស។ បេក្ខ​ជន​អាច​ជ្រើស​រើស​ច្រើន​បំ​ផុត​គឺ ២ វិញ្ញា​សា​សម្រាប់​មុខ​វិជ្ជា​ជម្រើស ហើយ​អាច​ចុះ​ឈ្មោះ​ប្រ​ឡង​មុខ​វិជ្ជា​ភា​សា​បរ​ទេស​ខុស​ពី​មុខ​វិជ្ជា​ដែល​កំ​ពុង​សិក្សា​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ។

បេក្ខ​ជន​ដែល​កំ​ពុង​សិក្សា​នៅ​ថ្នាក់​ទី ១២ ចុះ​ឈ្មោះ​ប្រ​ឡង​តាម​រយៈ​ប្រ​ព័ន្ធ​អន​ឡាញ ឬ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឬ​មជ្ឈ​មណ្ឌល​ដែល​កំ​ពុង​សិក្សា។ បេក្ខ​ជន​ស្វៃ​រិន ចុះ​ឈ្មោះ​នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ - អប់រំ​ជា​ប្រ​ចាំ ហើយ​អាច​ប្រើ​គណ​នី VNeID ដើម្បី​ចូល​ប្រើ​និង​បំ​ពេញ​សំ​ណុំ​បែប​បទ​ចុះ​ឈ្មោះ​ប្រ​ឡង​លើ​គេ​ហ​ទំ​ព័រ​ព័ត៌​មាន​អេ​ឡិច​ត្រូ​និក តាម​ការ​កំ​ណត់​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។ ករ​ណី​មិន​អាច​ចុះ​ឈ្មោះ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​បាន​បេក្ខ​ជន​អនុ​វត្ត​ការ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​តាម​គំរូ​ណែ​នាំ និង​ដាក់​សំ​ណុំ​ឯក​សារ​នៅ​កន្លែង​ចុះ​ឈ្មោះ​ប្រ​ឡង។

សំ​ណុំ​ឯក​សារ​ចុះ​ឈ្មោះ​ប្រ​ឡង​ត្រូវ​អនុ​វត្ត​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ឬ​ដោយ​ផ្ទាល់ ហើយ​ភ្ជាប់​ជា​មួយ​ឯក​សារ​ភស្តុ​តាង​ដើម្បី​ទទួល​របប​អា​ទិ​ភាព ឬ​លើក​ទឹក​ចិត្ត (ប្រ​សិន​បើ​មាន)។

កាល​បរិច្ឆេទ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦។

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង ក្រោយ​រយៈ​ពេល​ចុះ​ឈ្មោះ​សាក​ល្បង ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​មេ​សា ដល់​ម៉ោង ១៧:០០ ថ្ងៃ​ទី​៥ ខែ​ឧស​ភា ឆ្នាំ​២០២៦ បេក្ខ​ជន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ប្រ​ឡង​ជា​ផ្លូវ​ការ និង​ចុះ​ឈ្មោះ​ស្នើ​សុំ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​លើ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ការ​ប្រ​ឡង ឬ​ដាក់​សំ​ណុំ​ឯក​សារ​ដោយ​ផ្ទាល់​នៅ​កន្លែង​ចុះ​ឈ្មោះ​ប្រ​ឡង។

ចំ​ពោះ​បេក្ខ​ជន​ដែល​បាន​ចូល​ប្រ​ឡង​គ្រប់​វិញ្ញា​សា ប៉ុន្តែ​មិន​ទាន់​បញ្ចប់​ការ​សិក្សា ហើយ​មិន​រង​ការ​ពិន័យ​លុប​ចោល​លទ្ធ​ផល​ប្រ​ឡង នឹង​ត្រូវ​បាន​រក្សា​ទុក​ពិន្ទុ​ប្រ​ឡង​នៃ​វិញ្ញា​សា​ដែល​ទទួល​បាន​ពិន្ទុ ចាប់​ពី ៥,០ ពិន្ទុ​ឡើង​ទៅ សម្រាប់​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​នា​សម័យ​ប្រ​ឡង​នៅ​ឆ្នាំ​បន្ទាប់។ នៅ​ពេល​ចុះ​ឈ្មោះ​ប្រ​ឡង​ក្នុង​ឆ្នាំ​បន្ទាប់ បេក្ខ​ជន​គ្រាន់​តែ​ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញា​សា​ណា​ដែល​មិន​ទាន់​មាន​ពិន្ទុ​រក្សា​ទុក​ប៉ុណ្ណោះ; ក្នុង​ករណី​ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញា​សា​ដែល​បាន​រក្សា​ទុក​ពិន្ទុ​រួច​ហើយ គឺ​ត្រូវ​យក​ពិន្ទុ​ប្រ​ឡង​ថ្មី ដើម្បី​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា។

ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១១ និង ១២ ខែ​មិ​ថុនា៕

B.NG - ពេជ្រ​សឿន­­

ចែករំលែកអត្ថបទ