ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/07/2019 - 08:30

មហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុកកើ-ដ

(កឹងធើ​) - ស្រុក​កើ-ដទើប​ចាត់​តាំង​មហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​។​

 ថ្នាក់​ដឹក​នាំ​ស្រុក​កើ-ដ ជូន​លិ​ខិត​សរ​សើរ​ដល់​សមូ​ហ​ភាព​និង​បុគ្គ​ល ដែល​សម្រេច​ស្នាដៃ​ក្នុង​ការ​ចលនា​ប្រឡង​ប្រ​ណាំង​។​

រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ស្ថានភាព​សេដ្ឋ​កិច្ច​-សង្គម​ ការពារ​ប្រទេស​-សន្តិ​សុខ​ នៅ​តំ​បន់​មានជន រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះករ​លើ​ភូមិ​សាស្រ្ត​ស្រុក​ មាន​ភាព​វិវឌ្ឍ​ច្រើន​ អត្រា​គ្រួ​សារក្រីក្រ​ថយចុះ​គួរ​ឲ្យ​កត់​សម្គាល់​ គ្មាន​នៅ​ឃុំ​លំ​បាក​ខ្លាំង​ នៅ​មានភូមិ​លំ​បាក​ចំនួន​២​ប៉ុណ្ណោះ​ ជីវ​ភាព​សម្ភារ​ៈ​ និង​ស្មារ​តី​របស់​ជនរួម​ជាតិ​ភាគ​តិច​បាន​លើ​កកម្ពស់​។​ល។​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ស្រុក​កសាង​ផ្ទះ​មហា​សាម​គ្គី​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​បាន​១​១​៧ខ្នង​ សរុប​ទឹក​ប្រាក់​ជាង​៩​,៦​ពាន់​លាន​ដុង​ ឧ​បត្ថម្ភ​គ្រួ​សារបុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ចំនួន​២​៧៣​ សរុប​ទឹក​ប្រាក់​ជាង​៣​,៣​ពាន់​លាន​ដុង​។​ សព្វ​ថ្ងៃ​ មាន​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សុ​វត្ថិ​ភាព​បច្ចេក​ទេស​៩​៨​,០​៣​% គ្រួ​សារប្រើ​ប្រាស់​ទឹក​ស្រប​អ​នា​ម័យ​៩​៩​,២​៨​% ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ តែ​ងមាន​កន្លែង​ផ្គត់​ផ្គង់​ សេវា​ប្រៃ​ស​ណីយ៍​ ទូរ​គមនា​គមន៍​​ អិន​ធឺ​ណិត។​ ជនរួម​ជាតិ​ភាគ​តិច​ទាំង​១​០​០​%  បាន​ទ​ទួ​ល​សេវា​ ស្ដាប់​ មើល​ព័ត៌​មាន​តាម​រយៈ​វិទ្យុ​ ទូរទស្សន៍​​។​ល។​ ផ្ដើម​ពីគោ​លន​យោ​បាយ ឧ​បត្ថម្ភ​ជាក់​ស្តែ​ង​ជា​ច្រើន​   ចំនួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​នៅ​១​១​៨​គ្រួ​សារ   ស​រុប​អត្រា​៥​,២​៥​%។​

ម​ហា​សន្និ​បាត​បាន​ឯ​កភាព​ជ្រើស​រើស​អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ក្រុង​ រួម​មាន២​៩​នាក់​(ក្នុង​នោះ​ បម្រុង​២​នាក់)។​ មហា​សន្និ​បាត​បាន​អនុ​ម័ត​លើ    ​លិ​ខិត​ប្តេជ្ញា​ចិត្ត​មហា​សន្និ​បាត​ ដំ​ណាក់​កាល​២​០​១​៩​ - ២​០​២​៤​។​

ស្រប​ឱ​កាស​នេះ​ មាន​ស​មូហ​ភាព​ចំ​នួន​៥​និង​បុគ្គ​ល២​០​នាក់ សម្រេច​បាន​ស្នា​ដៃ​ក្នុង​ការ​ចលនា​ ប្រ​ឡង​ប្រ​ណាំង​ ហើយ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ជូន​លិ​ខិត​សរ​សើរ​៕

                                                                                             ដុងតឹម - ថាច់​ធី

ចែករំលែកអត្ថបទ