ចាប់ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩ មកទល់ឥឡូវ មានភូមិភាគជាច្រើននៅតំបន់វាលរាបទន្លេគឺវឡុង បានចាត់តាំងជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់មូលដ្ឋាន (ខណ្ឌ ស្រុក ទីប្រជុំជន ក្រុង)។ ស្របឱកាសនោះដែរ មានសមូហភាព បុគ្គលជាច្រើនបានលើកសរសើរអំពីស្នាដៃឆ្នើមក្នុងការអនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិ សម្រេចស្នាដៃឆ្នើមក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល២០១៤-២០១៩។
ក្រុមអ្នកតំណាងស្រុកត្រឹងដេ ចូលរួមមហាសន្និបាតតំណាងជនជាតិភាគតិចខេត្តសុកត្រាំង លើកទី៣ ឆ្នាំ២០១៩ ចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ លីធាន
តាមរយៈនោះ នៅថ្ងៃ២៦ ខែមិថុនា ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានរៀបចំមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចថ្នាក់ស្រុក លើកទី២ ឆ្នាំ២០១៩។ នេះជាកិច្ចចង្អុលការចាត់តាំង មហាសន្និបាតថ្នាក់ស្រុក ទីប្រជុំជននិងក្រុងរបស់ខេត្តសុកត្រាំង។ រយៈពេល៥ឆ្នាំកន្លង ស្រុក ត្រឹងដេ បានផ្សព្វផ្សាយអនុវត្តល្អនូវគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនរួមជាតិភាគតិច មានដូច៖ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ធារាសាស្រ្ត ឧបត្ថម្ភដីសង់ផ្ទះ ដី ផលិតកម្ម បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧបត្ថម្ភបុលទុន ពង្រីកផលិតកម្ម ឧបត្ថម្ភពូជដំណាំ ពូជសត្វ ចិញ្ចឹម។ល។ ម្ល៉ោះហើយ តំបន់ជនរួមជាតិភាគតិចមានការវិវឌ្ឍយ៉ាងច្រើន។ បច្ចុប្បន្នទូទាំងស្រុក គ្រួសារជនជាតិភាគតិចមានអគ្គិសនីប្រើប្រាស់ជាង៩៨,៩១% មានទឹកស្អាតប្រើប្រាស់ ស្របអនាម័យជាង៩៩,៥% អត្រាគ្រួសារក្រីក្រថយចុះមធ្យមភាគរៀងរាល់ឆ្នាំគឺ៤,៧៥%។ល។ មហាសន្និបាតបានឯកភាពជ្រើសរើសតំណាង២៨រូប ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត។ល។
ក្រុមអ្នកតំណាងស្រុកថើយឡាយ ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាម ក្រុងកឹងធើ លើកទី៣ ឆ្នាំ២០១៩ ចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ង៉ុកក្វៀង
ស្របក្នុងថ្ងៃនេះដែរ នៅក្រុងកឹងធើ ស្រុកថើយឡាយ ក៏បានចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី៣ ឆ្នាំ២០១៩ ផងដែរ។ ស្រុកថើយឡាយ មានជនជាតិភាគតិចចំនួន៤.៥៨៦នាក់។ រយៈពេល៥ឆ្នាំកន្លង ការងារជនជាតិនិងគោលនយោបាយជនជាតិ ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនស្រុក យកចិត្តទុកដាក់ផ្សព្វផ្សាយព្រមៗគ្នា ឆ្លើយតបតម្រូវការអភិវឌ្ឍផលិតកម្ម និងបម្រើជីវភាពជនរួមជាតិភាគតិច។ ផ្អែកលើមូលដ្ឋាននៃលទ្ធផល ដែលសម្រេចបាន ក្នុងឱកាសមហាសន្និបាត អ្នកតំណាងទាំងឡាយបានឯកភាពកំណត់ទិសដៅអនុវត្តការងារជនជាតិនិងគោលនយោបាយជនជាតិ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៤ រួមមាន៖ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ រហ័សប្រកបដោយចីរភាព ជំរុញការងារកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិចរបស់ស្រុក បង្រួញគម្លាតនៃការអភិវឌ្ឍរវាងជនជាតិនីមួយៗ អភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិច បង្កើនបរិមាណភាព លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជាជនជាតិភាគតិច ពង្រឹង និងពង្រីកប្រព័ន្ធនយោបាយមូលដ្ឋាន រក្សាខ្ជាប់ផែនមហាសាមគ្គីបណ្ដាជនជាតិទាំងឡាយ ធានាលំនឹងសន្តិសុខ ការពារប្រទេសលើភូមិសាស្រ្ត។ល។ មហាសន្និបាតបានឯកភាពជ្រើសរើសអ្នកតំណាង១៦រូប ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាម ក្រុងកឹងធើ លើកទី៣ ឆ្នាំ២០១៩ ក្នុងនោះ មានអ្នកតំណាងបម្រុង២រូប។
ក្រុមអ្នកតំណាងស្រុកចូវថាញ់ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តត្រាវិញ លើកទី៣ ឆ្នាំ២០១៩ ចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ សឺនម៉ាល័យ
រយៈពេលមុននោះ នៅស្រុកចូវថាញ់ ខេត្តត្រាវិញ ក៏បានចាត់តាំងជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចស្រុកលើកទី៣ឆ្នាំ២០១៩ផងដែរ។ នេះជាស្រុកបានខេត្តជ្រើសចាត់តាំងមហាសន្និបាតគំរូក្នុងបណ្ដាស្រុក ទីប្រជុំជនក្រុងនានា។ ឆ្លងតាមរយៈរបាយការណ៍ នយោបាយក្នុងមហាសន្និបាត បានវាយតម្លៃ៖ ៥ឆ្នាំកន្លង ការអនុវត្តការងារជនជាតិនិងគោលនយោបាយជនជាតិ ត្រូវបានកំណត់ទុកភារកិច្ចមួយដ៏សំខាន់និងជាប្រចាំជាភារកិច្ចរបស់ប្រព័ន្ធនយោបាយស្រុកទាំងមូល។ ជាមួយនឹងទស្សនៈដូច្នោះ គ្រប់ថ្នាក់ គ្រប់ផ្នែករបស់ស្រុកចូវថាញ់ បានខិតខំផ្សព្វផ្សាយអនុវត្តនិងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ។ល។ មហាសន្និបាតក៏បានឯកភាពជ្រើសរើសអ្នកតំណាង១៩រូប ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តត្រាវិញ លើកទី៣ ឆ្នាំ២០១៩។ល។
ក្រៅពីភូមិភាគខាងលើ នៅតាមខេត្តមួយចំនួនដែលមានជនរួមជាតិភាគ តិចរស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង ក៏បានចាត់តាំងជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់មូលដ្ឋានផងដែរ។ តួយ៉ាងដូច៖ ស្រុកទ្រីតូង (ខេត្តអាងយ៉ាង) ស្រុកយ៉ាងថាញ់ (ខេត្តគៀងយ៉ាង) ស្រុកអ៊ូរមិញ ឌឹមយើយ ក្រុងកាម៉ាវ (ខេត្តកាម៉ាវ) ស្រុកឡុងមី (ខេត្តហូវយ៉ាង) ស្រុកវិញឡើយ (ខេត្តបាកលីវ) ជាដើម។ល។ ក្នុងមហាសន្និបាត អ្នកតំណាំងគ្រប់រូបបានរួមគ្នាវាយតម្លៃពីសមិទ្ធផល លទ្ធផលនៃការអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ដំណាក់កាល២០១៤-២០១៩ និងដាក់ចេញទិសដៅ ភារកិច្ចអាណត្តិកាលបន្ទាប់។ ឆ្លងតាមរយៈនោះ បន្តការអំណះអំណាងនិងកត់សម្គាល់ស្នាដៃរួមចំណែកដ៏ធំធេងរបស់ជនរួមជាតិភាគតិច ក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អនុវត្តគោលនយោបាយជនជាតិ កសាងនិងការពារមាតុភូមិ៕
ក្រុមអ្នកយកពត៌មាន - សហការីកាសែតកឹងធើភាសាខ្មែរ - ប្រែសម្រួលថាច់ធី