រយៈពេលកន្លង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានកសាង អនុវត្តល្អនូវទម្រង់ "គ្មាន៤យ៉ាង" (គ្មានអគ្គិភ័យ គ្មានការបាត់របស់របរ គ្មានបាបគ្រោះសង្គម គ្មានជនទុច្ចរិតឆ្លៀតឱកាសអូសទាញ បញ្ចុះបញ្ចូល)។ ផ្តើមពីនោះ សន្តិសុខ សុវត្ថិភាពក្នុងសាលាត្រូវបានធានា សមណសិស្សស្ងប់ព្រះទ័យក្នុងការសិក្សា។
គ្រូបង្រៀន បុគ្គលិក ព្រះសង្ឃ សមណសិស្សរបស់សាលាយកចិត្តទុកដាក់ស្តាប់ការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់បាបគ្រោះសង្គម។
នគរបាលខេត្តសុកត្រាំង ណែនាំគ្រូបង្រៀន បុគ្គលិក ព្រះសង្ឃនិងសមណសិស្ស របស់សាលា អនុវត្តការបង្ការពន្លត់អគ្គិភ័យ។
ដើម្បីធានាការសិក្សា លត់ដំរបស់សមណសិស្សបានល្អ មុននេះ សាលាក៏បានកសាងទម្រង់ "គ្មាន៥យ៉ាង" រួមមាន៖ គ្មានបទល្មើស គ្មានអគ្គិភ័យ គ្មានបាបគ្រោះសង្គម គ្មានអំពើហិង្សាក្នុងសាលា គ្មានផ្សែងបារី។ អាស្រ័យសិក្ខាកាមសុទ្ធតែជាព្រះសង្ឃ ឆ្នាំសិក្សា២០១៨-២០១៩ គណៈនាយកសាលាបានសម្រេចចិត្តផ្លាស់ប្តូរខ្លឹមសារមួយចំនួនរបស់ទម្រង់ឲ្យសមស្រប គឺ អនុវត្ត "គ្មាន៤យ៉ាង"។ ក្នុងនោះ សាលាផ្តោតការយកចិត្តទុកដាក់ រំលឹកទាំងគ្រូបង្រៀន បុគ្គលិកនិងសមណសិស្ស មិនចូលរួមបាបគ្រោះសង្គម មិនឲ្យជនទុច្ចរិត ឆ្លៀតឱកាសអូសទាញ បញ្ចុះបញ្ចូល)។ ជារៀងរាល់ឆ្នាំ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានសហការជាមួយនឹងគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត នគរបាលខេត្ត រៀបចំផ្សព្វផ្សាយបាន២លើកអំពីការបង្ការទប់ស្កាត់រាល់ឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម បំផុតគឺផលប៉ះពាល់នៃគ្រឿងញៀន។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយដើម្បីសមណសិស្សជ្រាបច្បាស់ ប្រុងប្រយ័ត្នចំពោះការញុះញង់មូលបង្កាច់របស់អានុភាពអមិត្ត ដោយមិនឲ្យជនទុច្ចរិតឆ្លៀតឱកាសអូសទាញ បញ្ចុះបញ្ចូលបានឡើយ។ សមណសិស្សយ័ញសាភា សិស្សថ្នាក់ទី១២ មានថេរដីកា៖ "ជារៀងរាល់ឆ្នាំ សិក្ខាកាមនិងគ្រូបង្រៀន សុទ្ធតែបានបំប៉នទ្រឹស្តីនយោបាយ ម៉្លោះហើយ អាត្មាភាពនិងសិក្ខាកាមគ្រប់អង្គជ្រាបច្បាស់មិនឲ្យជនទុច្ចរិតអូសទាញ លង់ខ្លួនក្នុងបាបគ្រោះសង្គមបានឡើយ។ មានបរិស្ថានរៀនសូត្រសមរម្យ លោកគ្រូអ្នកគ្រូអស់ពីចិត្តក្នុងការបង្ហាត់ ព្រមទាំងបានទទួលរបបគោលនយោបាយរបស់រដ្ឋគ្រប់សព្វ ម៉្លោះហើយ អាត្មាខំប្រឹងរៀនសូត្រដើម្បីក្លាយជាអ្នកមានប្រយោជន៍ក្នុងសង្គម"។
លោកគ្រូថាច់រិទ្ធ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឲ្យដឹង៖ "គណៈនាយកសាលាតែងសហការជាមួយនឹងការិយាល័យកសាងចលនាការពារសន្តិសុខមាតុភូមិ និងការិយាល័យបង្ការប្រឆាំងគ្រឿងញៀនរបស់នគរបាលខេត្តបំផុស កសាងនូវកម្មវិធី ផែនការបង្ការប្រឆាំងសមស្របនឹងបរិស្ថានអប់រំ។ រហូតមកទល់នឹងបច្ចុប្បន្ន សាលាគ្មានកើតមានករណីបាបគ្រោះសង្គមណាមួយឡើយ កម្មាភិបាល គ្រូបង្រៀន បុគ្គលិកនិងសមណសិស្សគ្រប់អង្គនិងរូប តែងមានស្មារតីប្រុងប្រយ័ត្ននូវរាល់ឧបាយកលអូសទាញរបស់ជនអាក្រក់ អានុភាពអមិត្តខាងក្រៅ។ សមូហភាពសាលា ប្តេជ្ញាខិតខំដើម្បីក្លាយជាសាលាគំរូក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីសមណសិស្សស្ងប់ព្រះទ័យសិក្សាបានល្អ"៕
យ្វីអាញ់-មុនី