17/06/2019 - 14:45

លឿង​ហ្វា​A ទ​ទួល​កិត្តិ​នាម​ជា​ "ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី"

 ឃុំលឿង​ហ្វា ​A ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រាវិ​ញ ទើប​បាន​ទ​ទួល​កិត្តិ​នាម​ "ឃុំ​សម្រេចបទ​ដ្ឋាន​ជន​បទ​ថ្មី"​។

​ខ្លោង​ទ្វារ​ចូល​ទៅ​កាន់​ឃុំ​លឿង​ហ្វា​A។​

ឃុំ​លឿង​ហ្វា A ត្រូវ​បាន​ចែក​ចេញ​ពី​ឃុំ​លឿង​ហ្វា​កាល​ពី​ឆ្នាំ​២០០៤ ​ជាឃុំ​​ចំ​ណុះ​កម្ម​វិ​ធី​១៣៥​ របស់​រដ្ឋា​ភិ​បាល​។ អស់​រយៈ​ពេល​១៥​ឆ្នាំ​ក​សាង​និង​អ​ភិ​​​វឌ្ឍ​ ក្នុង​នោះ​ រយៈ​ពេល​៨​ឆ្នាំ​ដែល​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ ក្នុង​ការ​ក​សាង​ជន​បទ​ថ្មី​ លឿង​ហ្វាA​ ចល​នា​ទឹក​ប្រាក់​បាន​ប្រ​មាណ​២៤០,៥​​ពាន់​លាន​ដុង​ (ដើម​ទុន​ពី​មជ្ឈិម​បាន​១២​៣​ពាន់​លាន​ដុង​ ដើម​ទុន​របស់​ខេត្ត​ បាន​២៧​ពាន់​លាន​ដុង​ ស្រុក​២៩​ពាន់​លាន​ដុង​ ដើម​ទុន​រួម​ផ្សំ​៣,៥​ពាន់​លាន​​ដុង ដើម​ទុន​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ រួម​មាន​៖ ទឹក​ប្រាក់​​ ដី​ធ្លី​ ដំ​ណាំ​រួម​ផ្សំ​ និង​កម្លាំង​ពល​កម្ម​។ល។ គិត​ជា​តម្លៃ​ទឹក​ប្រាក់​៥៨​ពាន់​លាន​ដុង​) សម្រាប់​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។ មក​ទល់​ពេល​នេះ​ ទូ​ទាំង​ឃុំ​ គ្រួ​សារ​មាន​អគ្គិស​នី​ប្រើ​ប្រាស់​និង​ផលិត​កម្ម​ចំ​នួន​២.៣៨៨​គ្រួ​សារ​ សម្រេច​៩៩,៧​% តម្លៃ​   ផ​លិត​កម្ម​ ក​សិ​កម្ម​សម្រេច​ជាង​១៦៤​លាន​ដុង​/ហិក​តា/​ឆ្នាំ​ (កើន​ជាង​៩០​លាន​ដុង​ បើប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១១​)។ លុះ​ចុង​ឆ្នាំ​២០១៨​ ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​ឃុំ​សម្រេច​៤១,៦​លាន​ដុង​/ម្នាក់​/ឆ្នាំ​ (កើន​៣២​លាន​ដុង​ បើ​ប្រៀប​នឹង​ឆ្នាំ​២០១១​) អត្រា​គ្រួ​សារ​ក្រី​ក្រ​ កាត់​បន្ថយ​៣២%​នៅ​ឆ្នាំ​​២០១១ ថយ​ចុះ​នៅ​តែ​២,៥​% នៅ​ចុង​ឆ្នាំ​២០១៨​។ មក​ទល់​ពេល​នេះ​ ទូ​ទាំង​​​ឃុំ​មាន​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន​ជា​គ្រួ​សារ​វប្ប​ធម៌​ និង​ជន​បទ​ថ្មី​ជាង​៩២%​ ភូមិ​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​ជន​បទ​ថ្មី​១០០​%៕

 ​       សឺន​ម៉ា​ល័យ​-​លី​សៀ

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​លឿង​ហ្វា A