តាមប្រសាសន៍របស់លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង៖ រយៈពេលកន្លង ខេត្តវិញឡុង បានផ្ដុំកម្លាំងវិនិយោគកសាងសំណង់ និងគម្រោងជាច្រើន ដើម្បីកែលម្អជីវភាព សម្ភារៈ ស្មារតីជូនជនរួមជាតិខ្មែរលើភូមិសាស្រ្ត។
ដងថ្លូវឆ្ពោះទៅកាន់ភូមិអាងញើង ឃុំទ្រុងថាញ់ ស្រុកវុងលីម បានចាក់កៅស៊ូរាបរលូន។
ព្រមជាមួយនោះ ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន ខេត្តបានចលនាឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារខ្មែរក្រីក្របាន១.៧៤៥ខ្នង សរុបថវិកា៦៩,៨ពាន់លានដុង ឆ្លើយតបតម្រូវការជាសារវន្តអំពីផ្ទះនៅជូនគ្រួសារក្រីក្រ គ្រួសារលំបាកខាងលំនៅឋាន។ ទន្ទឹមនឹងនោះ ឧបត្ថម្ភថវិកាទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលទាំង១០០% និងអនុវត្តល្អការងារថែទាំសុខភាពប្រជាជនតំបន់ជនជាតិភាគតិច។ ក្រៅពីនោះ ខេត្តនៅទាំងវិនិយោគកសាងសាលារៀន សំណង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត បរិស្ថាន។ល។ ដើម្បីធានាបម្រើការប្រើប្រាស់ ផលិតកម្មរបស់ជនរួមជាតិខ្មែរ។ ព្រះតេជព្រះគុណសើុងង៉ុកហ្វិញ ប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិខេត្តវិញឡុង មានព្រះទ័យរីករាយចំពោះការយកចិត្តទុកដាក់គិតគូររបស់បក្ស រដ្ឋ និងខេត្តជូនចំពោះជនរួមជាតិខ្មែរ។ ព្រះតេជព្រះគុណមានថេរដីកា៖ “អនុវត្តតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ និងគណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ បានសហការយ៉ាងស្អិតល្មួតជាមួយនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត អ្នកមុខអ្នកការពុទ្ធសាសនាខ្មែរក្នុងខេត្ត បានធ្វើសេនាធិការ លើកជាសំណើទាន់ពេលនូវគោលការណ៍ គោលនយោបាយអំពីជនជាតិ សាសនា យកចិត្តទុកដាក់ឧបត្ថម្ភជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ បានលើកទឹកចិត្តចលនាបង្កើតអាជីព បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល។ អនុវត្តល្អការចលនា “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រ គ្មាននរណាម្នាក់រងការបោះបង់ឲ្យនៅខាងក្រោយ”។ ក្រៅពីនោះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនៅទាំងអនុវត្តល្អគោលនយោបាយគោរពសេរីភាពខាងជំនឿសាសនា បង្កលក្ខណៈអំពីគ្រឹះស្ថានគោរពបូជា សៀវភៅធម៌ សកម្មភាពបួសរៀន ដើម្បីជនរួមជាតិខ្មែរបានចូលរួមសកម្មភាពសាសនាត្រូវតាមសេចក្តីកំណត់របស់ច្បាប់ ពង្រីកតម្លៃវប្បធម៌ សីលធម៌ល្អប្រសើររបស់ពុទ្ធបរិស័ទខ្មែរ។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តត្រូវបានលើកកម្ពស់”។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា បានបង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរនៅតំបន់ឆ្ងាយពីមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។ បងថាច់ថាញ់កុង កម្មាភិបាល ទទួលបន្ទុកការងារជនជាតិឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ឲ្យដឹង៖ “មកទល់សព្វថ្ងៃ នៅតាមផ្លូវចុះទៅកាន់ភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករក្នុងឃុំ សុទ្ធតែបានចាក់កៅស៊ូ បេតុង ម្ល៉ោះហើយមាមីងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកជួញដូរ។ មានប្រាក់ចេញចូលរាល់ថ្ងៃ ម្ល៉ោះហើយជីវភាពក៏មានការរីកចម្រើន។ មានគ្រួសារជាច្រើនទិញបានរបស់របរប្រើប្រាស់ចាំបាច់បម្រើជីវភាពប្រចាំថ្ងៃ មានដូច៖ ទូរទស្សន៍ ទូទឹកកក ម៉ូតូជាដើម”៕
ហាថាញ់ - ថាច់ធី