នៅខេត្តបាកលីវ ផ្នែកចាត់តាំងកម្មាភិបាល គណៈកម្មាធិការជនជាតិ ទើបបើកសិក្ខាសាលា ស្ដីពី " បណ្តុះបណ្តាល បំពាក់បំប៉ន រៀបចំចាត់ចែង ប្រើប្រាស់ កសាងធនធានមនុស្សនិងពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច"។ អញ្ជើញចូលរួម មានតំណាងគណៈចាត់តាំងបក្សខេត្ត គណៈជនជាតិមន្ទីរអប់រំនិងបណ្តុះបណ្តាល មន្ទីរហិរញ្ញវត្ថុ មន្ទីរមហាផ្ទៃ សាលានយោបាយនៅតាមបណ្តាខេត្ត ដូចជា ប៊ិញធ្វឹង បាកលីវ កាម៉ាវ ហូវយ៉ាង ប៊ិញភឿក តីនិញ ក្រុងហូជីមិញ ដុងណាយ បារ៉ៀ-វ៉ុងតាវ ត្រាវិញ វិញឡុង ក្រុងកឹងធើ សុកត្រាំង អាងយ៉ាង គៀងយ៉ាងនិងឡុងអាង។
ទិដ្ឋភាពអង្គសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានធ្វើការពិភាក្សាជុំវិញគម្រោងស្ដីពី "បណ្តុះបណ្តាល បំពាក់បំប៉ន រៀបចំចាត់ចែង ប្រើប្រាស់ កសាងធនធានមនុស្សនិងពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច" មានដូច៖ សេចក្ដីកំណត់នៃគោលនយោបាយបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិច សេចក្ដីកំណត់អំពីគោលនយោបាយបំពាក់បំប៉នកម្មាភិបាលជនជាតិភាគតិច សេចក្តីកំណត់ស្ដីពីការរៀបចំប្រើប្រាស់កម្មាភិបាលជនជាតិភាគតិច។ល។ ក្រៅពីនោះ អ្នកតំណាងទាំងឡាយនៅទាំងបានស្ដាប់របាយការណ៍សរុបយោបល់របស់ខេត្តនានា ស្ដីពីស្ថានភាពគោលនយោបាយជ្រើសរើសបុគ្គលិក រៀបចំការបែងចែកនិងប្រើប្រាស់កងជួរកម្មាភិបាល អ្នករដ្ឋការជនជាតិភាគតិច។ លទ្ធផលដែលសម្រេចបាន ភាពលំបាក បញ្ហាប្រឈមមុទ និងសេចក្ដីស្នើ សំណើគោលនយោបាយជ្រើសរើសបុគ្គលិក រៀបចំចាត់ចែង បែងចែកនិងប្រើប្រាស់កម្មាភិបាលដំណាក់កាល២០១៩-២០២៥ ស្ថានភាពអនុវត្តរាល់គោលនយោបាយទាក់ទាញពលករជំនាញការខ្ពស់ អ្នកវិទ្យាសាស្រ្ត និស្សិតជនជាតិភាគតិចបញ្ចប់មហាវិទ្យាល័យសម្រេចនិទ្ទេសគ្រាន់បើ ពូកែ មកបំពេញការងារនៅភូមិភាគ វាយតម្លៃពីផលប៉ះពាល់នៃយន្តការពិសេសដោយឡែកកំពុងអនុវត្តក្នុងការជ្រើសរើសបុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចនៅគ្រប់លំដាប់ថ្នាក់។
សិក្ខាសាលា សំដៅស្រង់មតិយោបល់ដើម្បីគណៈគម្មាធិការជនជាតិធ្វើឲ្យសុក្រឹតគម្រោង ស្ដីពី "បណ្តុះបណ្តាល បំពាក់បំប៉ន រៀបចំចាត់ចែង ប្រើប្រាស់ កសាងធនធានមនុស្សនិងពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច" រហូតដល់ឆ្នាំ២០៣០ កសាងបានកងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ប្រកបដោយជំនាញការ មានគុណភាពខ្ពស់ បរិមាណភាព រចនាសម្ព័ន្ធសមស្រប ធានាស្នងបន្តជំនាន់ប្រកបដោយចីរភាព ជាសារវន្តកសាងបានកម្មាភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់យុទ្ធសាស្រ្តស្មើនឹងភារកិច្ច៕
លីធាន - ថាច់ធី