គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង បានរៀបចំពិធីស្ងើចសរសើរគំរូឆ្នើម ស្តីពីរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
លោកឡឹមតឹងហ្វា ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនលិខិតសរសើរ ដល់បុគ្គលគំរូ ក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ឥរិយាបថហូជីមិញ។
ក្នុងរយៈពេល៣ឆ្នាំអនុវត្តបទបញ្ជាលេខ០៥ របស់ការិយាល័យនយោបាយ ទូទាំងខេត្តសុកត្រាំង មានសមូហភាពនិងបុគ្គលចំនួន២.៤០០រូប បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរនិងលើកទឹកចិត្ត អំពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ គំរូឆ្នើមទាំងនេះ ត្រូវបានស្ដែងឡើងយ៉ាងគ្រប់ជ្រុងជ្រោយលើវិស័យជីវភាពសង្គម ផលិតកម្ម អាជីវកម្ម តាំងពីអង្គការបក្សរហូតដល់អង្គភាពស្ថាប័នរដ្ឋ អង្គការមហាជន អង្គភាព ស្ថានប័ន អង្គការសាសនា និងកសិករ។ល។ ផ្តើមពីនោះ បានប្រទះឃើញនូវទម្រង់ល្អៗជាច្រើន និងទង្វើដ៏វិសេសវិសាល មានអត្ថន័យប្រកបដោយមនុស្សធម៌រីកសាយភាយ ដូច៖ ទម្រង់ធ្វើការហើយមុនម៉ោង ភាពស្រស់ស្រាយនៅស្ថាប័នរដ្ឋ ទម្រង់ចង្រ្កានបាយមនុស្សធម៌ ជំរុញដំណើរប្អូនៗទៅកាន់សាលា ឬក៏មនុស្ស ល្អការងារល្អជាដើម។ល។
នាឱកាសនេះដែរ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង បានស្ងើចសរសើរសមូហភាពចំនួន២៤ និងបុគ្គលគំរូឆ្នើម២៦រូប ក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ៕
យ្វីអាញ់-លីសៀ