កំសាន្ត រឿងពីនេះពីនោះ

21/05/2019 - 09:20

ចាប់បានពស់វែករនាមនៅភ្នំពពាលប្រមាណ៦០ គីឡូក្រាម

 

ខណៈពេលរៀបចំការដ្ឋានសំណង់អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យនៅជើងភ្នំពពាល ស្រុកទិញបៀង ខេត្តអាងយ៉ាង កម្មករជនជាតិឥណ្ឌាមួយក្រុម បានប្រទះឃើញពស់វែករនាម មួយសំបុក។ ពួកគេនាំគ្នាក្របួចពស់នេះបានទាំងសំបុក មានទាំងឈ្មោលទាំងញីនិងកូនមួយចំនួនទៀត។  បច្ចុប្បន្ន ពស់ញី ឈ្មោលទាំងពីរក្បាលនេះពូកែធម្មតា មួយក្បាលៗមានប្រវែងពី ៦ដល់៧ម៉ែត្រ ទម្ងន់៣០គីឡូក្រាម ហើយត្រូវបានគេដាក់ទ្រុងចិញ្ចឹមជាបណ្ដោះអាសន្ន នៅមណ្ឌលទេសចរណ៍ប្រវត្តិសាស្រ្តភ្នំទឹកជុប ឃុំអាងទឹក ស្រុកទ្រីតូង ខេត្តអាងយ៉ាង៕

យោង៖ កាសែតច្បាប់ក្រុងហូជីមិញ-វិមាន

ចែករំលែកអត្ថបទ