20/05/2019 - 16:04

កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា អំពីវិស័យការងារជនជាតិ កាន់តែមានភាពស្អិតល្មួតនិងប្រកបដោយប្រសិទ្ធភាព

អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងគណៈកម្មាធិការជនជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ០៥ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងធម្មការនិងសាសនាកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ឹមឆែម រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនាកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

 គណៈប្រតិភូថតរូបអនុស្សាវរីយ៍បន្ទាប់ពីចប់កិច្ចពិភាក្សាការងារ។

រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ សមាជិកមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ដោវ៉ាន់ចៀង បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ៊ឹមឆែម  រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាកម្ពុជា។

ក្នុងកិច្ចជួបពិភាក្សាការងារ   រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ដោវ៉ាន់ចៀង បានសម្តែងការគួរសមជាមួយនឹងឯកឧត្តម ហ៊ឹមឆែម និងសមាជិកគណៈប្រតិភូ និងសម្តែងការរីករាយពេលបានទទួលបដិសណ្ឋារៈគណៈប្រតិភូនៅវៀតណាម។ ចែករំលែកនូវព័ត៌មានជាមូលដ្ឋានអំពីស្ថានភាពតំបន់ជនជាតិភាគតិច តំបន់ភ្នំ ការងារជនជាតិ  ការអនុវត្តគោលនយោបាយជនជាតិរបស់វៀតណាម រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ដោវ៉ាន់ចៀង បានបញ្ជាក់៖ បក្ស រដ្ឋ វៀតណាម តែងផ្តោតការយកចិត្តទុកដាក់ អាទិភាពប្រភពកម្លាំង ដើម្បីអភិវឌ្ឍតំបន់ជនជាតិភាគតិច តំបន់ភ្នំ។ ក្នុងនោះ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ បានគូសបញ្ជាក់ពីគោលនយោបាយអប់រំនិងបណ្តុះបណ្តាលតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ បង្កើតមុខរបររកទទួលទាន។ល។ ជូន ជនជាតិភាគតិច។

ឯកឧត្តម ហ៊ឹមឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាកម្ពុជា ថ្លែងអំណរគុណនិងរីករាយយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ដោវ៉ាន់ចៀង សម្រាប់គណៈប្រតិភូ។ ឯកឧត្តម ហ៊ឹមឆែម ឲ្យដឹង៖ កម្ពុជាមានជនជាតិភាគតិចចំនួន២៤ជនជាតិ ស្រូបអត្រា១%នៃចំនួនប្រជាជនទូទាំងប្រទេស។ គោលនយោបាយជនជាតិរបស់កម្ពុជា ក៏មិនខុសប្លែកអ្វីច្រើនពីវៀតណាមដែរ។ កម្ពុជា បានលើកយកបញ្ហាទាក់ទិនសិទ្ធិជនជាតិភាគតិចបញ្ជូលរដ្ឋធម្មនុញ និងអាទិភាពអនុវត្តគោលនយោបាយជាច្រើន ដែលទាក់ទិនដល់ជនជាតិភាគតិច ដូច៖ អភិវឌ្ឍប្រភពធនធានមនុស្ស សុខាភិបាល អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ គោលនយោបាយសម្រាប់យុវជនជាជនជាតិភាគតិច ។ល។ ក្នុងកិច្ចជួបពិភាក្សាការងារ ភាគីទាំងពីរបានចែករំលែកនូវបញ្ហាជាច្រើន ដែលទាក់ទិនដល់ការងារជនជាតិ គោលនយោបាយជនជាតិ។ ពុំនោះសោត រដ្ឋមន្រ្តីទាំងពីរ ក៏បានបញ្ជាក់អំពីចំណងសាមគ្គីមិត្តភាពរវាងប្រទេសទាំងពីរ សូមឲ្យចំណងទាក់ទងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនិយាយដោយឡែក និងចំណងសាមគ្គី មិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពស្អិតល្មួត៕

                     យោង http://baodantoc.com.vn-មុនី

ចែករំលែកអត្ថបទ