14/05/2019 - 13:58

រៀន​សូត្រ​តាម​គំ​រូ​អ៊ំ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​

អនុ​វត្ត​បទបញ្ជា​០​៥​/CT-TW របស់​ការិ​យាល័យ​នយោ​បាយ​ ស្ដីពី​ “រៀន​សូត្រ​និង​ធ្វើ​តាម​ សតិ​អារម្ម​ណ៍​ សីល​ធម៌​ ឥ​រិយា​បថ​ហូជីមិញ​”  ឆ្នាំ​២​០​១​៩​ បក្ខភាគ​ឃុំ​មីចាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រាវិញ បាន​ផ្ដុំកម្លាំង​អនុ​វត្ត​បធានបទ”បង្កើត​ស្មារ​តី​គោ​រព​ប្រជា​ជន​ ពង្រីក​ប្រជា​ធិបតេយ្យ​ គិត​គូរ​ជីវភាព​ប្រជា​ជន​”តាម​សតិ​អារម្ម​ណ៍​ សីល​ធម៌​ ឥ​រិយា​បថហូជីមិញ​។​ ផ្ដើម​ពីនោះ​ បាន​ធ្វើ​ឲ្យ​មានការផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ទម្លាប់​រិៈគិត​របស់​កម្មា​ភិបាល​ បក្ខជន​ក្នុង​ការងារ​បម្រើ​ប្រជា​ជន​។​

ផ្លូវ​ដានក្នុង​ភូមិ​ត្រោក អាស្រ័យ​សាខា​បក្ស​ បាន​ចលនា​កម្មា​ភិបាល​ បក្ខជន​ និង​ប្រជា​ជន​ព្រួតដៃ​កសាង​។​

ទម្រង់នេះ​ដែល​បាន​បក្ខភាគ​ឃុំ​មីចាញ់​ជំ​រុញទឹក​ចិត្ត​ពង្រីក​គឺ​ជា​ទម្រង់​ “រៀន​សូត្រ​ តាម​គំរូ​អ៊ំ  ដោយ​របៀប​ជួយ​ឧ​បត្ថម្ភ​គ្រួ​សារក្រីក្រ” របស់​សាខា​បក្ស​ភូមិ​ចុង​ក្រោម​។​ រៀង​រាល់​ឆ្នាំ​  សាខា​បក្ស​ភូមិ​ចាត់ឲ្យ​បក្ខជន​មួយ​រូប​ ទទួល​ទំនុក​បម្រុង​គ្រួ​សារក្រីក្រ​ក្នុង​ភូមិ​មួយ​។​ ចំពោះ​គ្រួ​សារក្រដែល​មិន​បាន​ឧ​បត្ថម្ភ​ប្រាក់​ ក៏​មានវិធីជួយ​ផ្សេង​ៗ​គ្នា​ ដូចជា​ ជួយ​ផ្គត់ផ្គង់​ពូជ​ មធ្យោបាយបង្កបង្កើន​​ផល ចំពោះ​គ្រួ​សារណាដែល​ជួល​ឬ​ខ្ចី​ដីបង្កបង្កើន​​ផល គឺ​ណែនាំ​ពីរបៀប​ ជ្រើស​រើស​ពូជ​ដំណាំ​ សព្វ​ចិញ្ចឹម​ ឬ​ក៏​លក់​ដូរ​កំ ប៉ិកកំប៉ុក​ជាដើម​។​ ទន្ទឹម​នឹង​នោះ​ ពេល​ទទួល​ទំនុក​បម្រុង​គ្រួ​សារណាហើយ​ បក្ខជន​គប្បី​ឧ​ស្សាហ​៍​ចុះ​ទៅ​ដល់ផ្ទះ​គ្រួ​សារនោះ​ ដើម្បី​ស្វែង​យល់ពីទឹក​ចិត្ត​ គោ​លបំណង​ បញ្ហា​លំបាក​របស់​គ្រួ​សារនីមួយ​ៗ​ ដើម្បី​មានដំណោះ​ស្រាយ​ជាក់ស្ដែង។​ រៀង​រាល់​ខែ​នៅ​ពេល​ប្រជុំ​សាខា​បក្ស​ បក្ខជន​ម្នាក់​ៗ​នឹង​លើ​កឡើង​នូវ​បញ្ហា​ប្រឈម​ ដើម្បី​សាខា​បក្ស​រួម​គ្នា​រកដំណោះ​ស្រាយ​។​ លោក​ត្រឹង​វ៉ាន់តឺ លេខា​សាខា​បក្ស​ភូមិ​ចុង​ក្រោម​ ឲ្យ​ដឹង​៖ “ឆ្នាំ​២​០​១​៧ ភូមិ​ចុង​ក្រោម​ មានគ្រួ​សារក្រីក្រ​ចំនួន​៤​២​។​ អាស្រ័យ​អនុ​វត្ត​ទម្រង់​ ឧ​បត្ថម្ភ​គ្រួ​សារក្រីក្រ​ ទើប​ឆ្នាំ​២​០​១​៨​ មានគ្រួ​សារចំនួន​៣​១​ បាន​ឈាន​ឡើង​ចាកផុត​ពីភាព​ក្រីក្រ​ ភូមិ​ក៏​សម្រេច​បាន​ជាភូមិ​វប្បធ​ម៌​-ជនបទ​ថ្មី​ និង​សម្រេច​ផែន​ការ​នៃ​សេច​ក្ដី​សម្រេច​ដែល​សាខា​បក្ស​ដាក់​ចេញ​។​

រីឯ​សាខា​បក្ស​ភូមិ​ត្រោកវិញ កម្មា​ភិបាល​ បក្ខជន​ និង​ប្រជា​ជន​ បាន​ព្រួតដៃ​កសាង​ផ្លូវ​ គមនាគមន៍​ក្នុង​ភូមិ​។​ បក្ខជន​ក្នុង​សាខា​បក្ស​ ចំនួន​៤​០​នាក់ (ក្នុង​នោះ​ មានខ្មែរ​៥​នាក់) បាន​ពង្រីក​នូវ​តួនាទី​​ជាគំរូ​ឈាន​មុខ​ និង​ខ្នះ​ខ្នែង​ចលនា​ប្រជា​ជន​រួម​វិភាគ​ទានជាសម្ភារ​ៈ​ កម្លាំង​ ពលកម្ម​ដើម្បី​កសាង​ផ្លូវ​។​ តាម​រយៈ​ការផ្សព្វ​ផ្សា​យ​អនុ​វត្ត​ រហូត​មកទល់​សព្វ​ថ្ងៃ​ សាខា​បក្ស​បាន​ចលនា​ប្រជា​ជន​ចាក់ក្រួសល្អិត​ៗ​នៅ​ តាម​ផ្លូវ​លំទំហំ​១​,៥​ម៉ែត្រ​ចំនួន​៥​កំណាត់ផ្លូវ​ប្រវែង​ជិត២​.០​០​០​ម៉ែត្រ​ សរុប​ជាទឹក​ប្រាក់​ជាង​៣​៦​០​លានដុង​។​ ព្រម​ជាមួយ​នោះ​ សាខា​បក្ស​នៅ​ទាំង​ចលនា​ប្រជា​ជន​ចូល​រួម​ជួសជុល​ផ្លូវ​ដានក្នុង​ភូមិ​ សរុប​ទឹក​ប្រាក់​ជាង​៦​លានដុង​។​

សមមិត្ត​ង្វៀន​វ៉ាន់សឿន លេខា​គណៈ​កម្មា​ធិការបក្ស​ឃុំ​មីចាញ់ ឲ្យ​ដឹង​៖ “ការបំផុស​ចលនា​ “រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍​ សីល​ធម៌​ ឥ​រិយា​បថ​ហូជីមិញ​” កាន់តែ​​រីកសាយ​ភាយក្នុង​កម្មា​ភិបាល​បក្ខជន​ និង​ប្រជា​ជន​។​ គណៈ​កម្មា​ធិការបក្ស​ឃុំ​មីចាញ់ បាន​ធ្វើ​ការគួបបញ្ចូល​ការរៀន​សូត្រ​តាម​គំរូ​អ៊ំ ទៅ​ជាមួយ​នឹង​ការចលនា​ប្រឡង​ប្រណាំង​ ព្រម​គ្នា​នោះ​ក៏​ភ្ជាប់​ជាមួយ​នឹង​ ការអនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​មជ្ឈិម​៤​ (នីតិ​កាល​ XII) ស្ដីពី​បង្កើន​កសាង​ រៀប​ចំ​កែលម្អ​បក្ស​ ទប់ស្កាត់​ការឩនថយអំពី​សតិ​អារម្ម​ណ៍​នយោ​បាយ​ សីល​ធម៌​ការរស់នៅ​ បញ្ហា​”ភាពប្រែ​ប្រួល​ដោយ​ខ្លួន​ឯ​ង​” “ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯ​ង​” ក្នុង​ផ្ទៃ​ក្នុង​។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំណែក​លើ​កកម្ពស់​ការយល់ដឹង​ និង​គំនិត​ទទួល​ខុសត្រូវ​ក្នុង​ការអនុ​វត្តភារ​កិច្ច​ដែល​បាន​ប្រគល់​ឲ្យ​របស់​កម្មា​ភិបាល​ បក្ខ​ ជន​​គ្រប់រូប​”៕ 

          ម៉ា​ល័យ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ