14/05/2019 - 10:38

បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ពត៌​មាន​ជំ​នួយជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍសេដ្ឋ​កិច្ច​សង្គម​

នា​យក​រដ្ឋ​មន្ត្រី​ទើប​ផ្តល់​សច្ចា​ប័ន​គម្រោង​"បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ជំ​នួយ​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម និង​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ដំ​ណាក់​កាល២០​១៩​-២០​២៥"​។

កម្មា​ភិ​បាល​បំ​ពេញ​​ការ​ងារ​ជន​ជាតិ​តំ​បន់​​វាល​រាប​ទន្លេ​គឺវ​ឡុង​ ចូល​រួមសន្និ​បាត​ហ្វឹក​​ហ្វឺន​ការ​ងារ​របាយ​ការណ៍​និង​អនុ​វត្ត​បច្ចេក​​វិ​ទ្យា​ព័ត៌​មានក្នុង​ការ​​រួប​រួម​ទិន្ន​ន័យ​កម្ម​វិ​ធី​​១៣៥ អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ចាត់​​តាំង​នៅ​ក្រុង​កឹង​ធើ​ កាល​ពី​ឆ្នាំ​២០១៨​។រូប​៖ ថាញ់​ឡុង

ទិស​ដៅ​ដល់​ឆ្នាំ​២០២៣ ​បង្កើត​ប្រ​ពន្ធ័​ព័ត៌​មាន​ជំ​នួយ​ជន​ជាតិ​ភាគ​តិចប្រ​កៀក​នឹង​គោល​ការណ៍ ទស្សនៈ​របស់​បក្ស​ គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ ពត៌​មាន​វិ​ទ្យា​សាស្រ្តបច្ចេក​វិ​ទ្យា​។ ការ​ពារ​បរិ​ស្ថាន​។ បង្ការ​គ្រោះ​ធម្ម​ជាតិ​និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ ជា​ជំ​ហាន​ៗ បន្ត​ភ្ជាប់​​ ចែក​រំ​លែក​ព័ត៌​មាន​ជា​មួយ​នឹង​បណ្តា​​ប្រ​ព័ន្ធ​ព័ត៌​មាន​របស់​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​ ដើម្បី​ផ្តល់​ព័ត៌​មាន​បាន​ទាន់​ពេល​និង​ប្រា​កដ​ប្រ​ជា​ជូន​​ជន​ជាតិ​ភាគ​តិច​។ បង្កើត​ទម្រង់​បណ្តុះ​បណ្តាល​ពី​ចម្ងាយ​បង្រៀន​ភា​សា​ជន​ជាតិ​ ចំ​ណេះ​ដឹង​អំ​ពី​ការ​ងារ​ជន​ជាតិ​ជូន​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ដែល​បំ​ពេញ​ការ​ងារ​តំ​បន់​ជន​ជាតិ​ភាគ​​តិច​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​លំ​បាក​បំ​ផុត​ តំ​បន់​ព្រំ​ដែន​និង​កោះ​ស​មុទ្រ​។

បង្រៀន​របរ​ជូន​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌល​ទាំង​បី​គឺ​ ភូមិ​ភាគ​ខាង​ជើង​ ភូមិ​ភាគ​កណ្តាល​ និង​ភូមិ​ភាគ​ខាង​ត្បូង​។ អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ភាគ​​តិច​។ ធា​នា​ ៨០​%ពិ​ធី​បុណ្យ​ទំ​​នៀម​ទម្លាប់​របស់​ជន​ជាតិ​ភាគ​តិច​​វៀត​ណាម​ ត្រូវ​បាន​អ​ភិរក្ស​តាម​រយៈ​ទិន្ន​ន័យ​លេខ​ ព​ហុ​ម​ធ្យោ​បាយ​ (Multi-media) និង​បាន​ផ្សព្វ​ផ្សាយ​ ឧទ្ទេស​នាម​ដល់​សហ​គមន៍​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ បង្កើន​កម្រិត​​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​ទិន្ន​ន័យ​អំ​ពី​ការ​ងារ​ជន​​ជាតិ​ ធា​នា​សមត្ថ​ភាព​ត​ភ្ជាប់​ ផ្គួប​បញ្ចូល​ ចែក​រំ​លែក​​ទិន្ន​ន័យ​បម្រើ​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​និង​ជំ​នួយ​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​កៀក​នឹង​ពត៌​មាន​។ ក​សាង​បណ្ណាល័យ​ អេ​ឡិក​ត្រូ​និក​អំ​ពី​ការ​ងារ​ជន​ជាតិ​។ បង្កើន​ការ​អនុ​វត្ត​ បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ ដើម្បី​ជន​ជាតិ​ភាគ​តិច​ម្ចាស់​ការ​ ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ពេល​កើត​មាន​ស្ថាន​ការណ៍ អ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​នៃ​គម្រោង​គឺ​ជំរុញការ​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ជំ​នួយ​ជន​ជាតិ​ភាគ​​តិចប្រ​​កៀក​ព័ត៌​មាន​ យក​ចិត្ត​ទុក​ដាក់​លើ​វិ​ស័យ​​សេដ្ឋ​កិច្ច​-សង្គម និង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​។ ជាក់​ស្តែង​គឺ​ក​សាង​កម្រង​ទិន្ន​ន័យ​អំ​ពី​បណ្តា​ជន​ជាតិ​​ភាគ​តិច​ ផ្តុំ​ទៅ​លើ​វិ​ស័យ​៖ ប្រ​វត្តិសាស្រ្ត​ វប្ប​ធម៌ ពិ​ធី​បុណ្យ​ ទំ​នៀម​ទម្លាប់​នៃ​បណ្តា​ជន​ជាតិ​ភាគ​តិច​។ ផលិតផល​ប្រ​ពៃ​ណី​​របស់​ជន​ជាតិ​ភាគ​តិច​។ ព័ត៌​មាន​ ពី​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ការ​រួម​បញ្ចូល​​ទិន្ន​ន័យ​ពហុ​ម​ធ្យោ​បាយ​។ កសាង​ប្រ​ព័ន្ធ​អនុ​វត្ត​​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ឲ្យ​បាន​ងាយ​ស្រួល​លើឧប​​ករណ៍​ច​ល័ត​ទំ​នើប​ៗ ដើម្បី​ជំ​នួយ​ដល់​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោល​ន​យោ​បាយ​ និង​ច្បាប់​។ អប់​រំ​​ពី​យ៉េន​ឌ័រ​ សិទ្ធិ​នា​រី​ សិទ្ធិ​កុ​មារ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។ ផ្តល់​ព័ត៌​មាន​ពី​ការ​ងារ​ធ្វើ​សម​ស្រប​ជា​មួយ​នឹង​កម្រិត​វិជ្ជា តម្រូវ​ការ​របស់​ជន​ជាតិ​ភាគ​តិច​។ ជំ​នួយ​ដល់​ការ​ធ្វើ​កោសល្យ​វិ​ច័យ​ ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ពី​ចម្ងាយ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ កសាង​អភិ​វឌ្ឍ ឧប​ករណ៍​ជំ​នួយ​ប្រ​កាស​អា​សន្ន​គ្រោះ​ធម្ម​ជាតិ​ គ្រោះមហន្ត​រាយ​ ជួយ​សង្គ្រោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ រៀប​ចំ​វេ​ទិ​ការ​សន្ទ​នា​បន្ត​ផ្ទាល់​លើ​ប្រ​ព័ន្ធ​អំ​ពី​ការ​ងារ​​ជន​ជាតិ​ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​របស់​រដ្ឋ​។ ប្រ​ឆាំង​នឹង​ពាក្យ​មួល​បង្កាច់​ បំ​ប្លែង​​ការ​ពិត​ធ្វើ​ឲ្យ​ខូច​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ កសាង​និង​អភិ​វឌ្ឍ​កម្រង​​វច​នា​នុក្រ​ម​ភា​សា​ជន​ជាតិ​អេ​ឡិក​ត្រូ​និក​។ ប្រើ​អស់​​​ពី​លទ្ធ​ភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ប្រ​ដាប់​សម្ភារៈ​ ដែលមាន​​ស្រាប់​ បង្កើត​ជា​កន្លែង​ជំ​នួយ​ជន​រួម​ជាតិ​ភាគ​តិច​បាន​ប្រ​កៀក​ជិត​ និង​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ព័ត៌​​មាន​៕

Theo http://ubdt.gov.vn- ប្រែ​៖ សុ​ផន

ចែករំលែកអត្ថបទ