ប៉ុន្មានឆ្នាំកន្លងហើយ បក្សនិងរដ្ឋមានគោលការណ៍ គោលនយោបាយជាច្រើន សមស្របនឹងតម្រូវការលំនឹងនិងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយជូនជនរួមជាតិខ្មែរណាមបូ ក្នុងនោះ មានគោលនយោបាយជាច្រើនយកចិត្តទុកដាក់ដល់ការងារអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយឲ្យជនរួមជាតិភាគតិចជាជំហានៗលើកកម្ពស់ចំណេះដឹង មុខរបរនិងបង្កើតការងារធ្វើលំនឹងជីវភាព។
បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ។ រូបៈ ឡេហ្វីហាយ
អាស្រ័យការយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយរបស់បក្ស និង រដ្ឋ ហេតុនោះការងារអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនជនរួមជាតិខ្មែរតំបន់វាលរាបទន្លេគឺវឡុងនៅពេលកន្លង ក៏មានការរីកចម្រើនយ៉ាងច្បាស់ បណ្តាញអប់រំចុះដល់ឃុំ ភូមិ ឆ្លើយតបនឹងតម្រូវការសិក្សារបស់កូនចៅជនរួមជាតិ។ ទន្ទឹមនឹងនោះ អត្រាប្រមូលសិស្សក្នុងអាយុចូលរៀនបានកើនឡើង (សាលាបឋមសិក្សាសម្រេច៩៩,១៥% អនុវិទ្យាល័យសម្រេច៨៦,៤% វិទ្យាល័យសម្រេច ៥០,៩%)។ មានសិស្សជនជាតិភាគតិចជាង២៤២.០០០នាក់ កំពុងសិក្សានៅគ្រប់កម្រិតសិក្សា។ បណ្តាខេត្តក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងមានសាលាជនជាតិអន្តេវាសិក ទូទាំងតំបន់មានសាលាវិទ្យាល័យជនជាតិអន្តេវាសិកចំនួន៣៤ ដោយមានសិស្ស៩.៦៣៤នាក់ ស្រូបអត្រា១០,៦៥%នៃចំនួនសិស្សជនជាតិភាគតិចសរុបនៅកម្រិតវិទ្យាល័យ៘ គុណភាពអប់រំជាជំហានៗត្រូវបានលើកកម្ពស់បង្គួរនិងមានស្ថិរភាព ជាមួយនឹងអត្រាបញ្ចប់ ថ្នាក់វិទ្យាល័យឆ្នាំ២០១៧ក្នុងតំបន់សម្រេច៩៩,៥%។ ចំនួនសិស្សជនជាតិខ្មែរដែលកំពុងរៀននៅសាលាមហាវិទ្យា ល័យ អនុមហាវិទ្យាល័យ និងមធ្យមសិក្សាវិជ្ជាជីវៈកើនឡើងជារៀងរាល់ឆ្នាំ។ របបជម្រើសតាំងសិស្សក៏បានរដ្ឋអំណាចមូលដ្ឋានអនុវត្ត បង្កលក្ខណសម្បត្តិឲ្យកូនចៅជនរួមជាតិខ្មែរបានរៀនសូត្រ មកទល់បច្ចុប្បន្ន មានសិស្សជាង ១.០០៤រូប ត្រូវបានជម្រើសតាំង។
ទន្ទឹមនឹងនោះ ការបង្រៀននិងរៀនអក្សរខ្មែរត្រូវបានអនុវត្តល្អ គុណភាពនៃការបង្រៀន និងរៀនបានឈានឡើងជាលំដាប់។ ក្នុងតំបន់មាន៩/៩ខេត្ត ក្រុងបានរៀបចំបង្រៀនអក្សរខ្មែរនៅតាមសាលាចំនួន៣៥៨ ដោយមាន២.៩៦៣ ថ្នាក់ និងមានសិស្ស៦៩.៦៩៥នាក់។ ចលនាបើកថ្នាក់បង្រៀននិងរៀនអក្សរខ្មែរនៅតាមវត្តក្នុងឱកាសវិស្សមកាលត្រូវបានរក្សាខ្ជាប់ ដោយមានសិស្សជិត៨០.០០០នាក់និងមានគ្រូបង្រៀនជាង៣.២០០អង្គនិងរូប។
ការអនុវត្តយ៉ាងសកម្មនូវការងារអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនរួមជាតិខ្មែររយៈពេលកន្លង បានរួមចំណែកលើកកម្ពស់ជីវភាព សម្ភារៈ និងស្មារតីជូនមាមីងខ្មែរយ៉ាងច្បាស់។ អត្រាគ្រួសារជនជាតិខ្មែរក្រីក្របានថយចុះចាប់ពី ២៩,៥៩% ក្នុងឆ្នាំ២០០៥ ចុះនៅ១៦,៥% ក្នុងឆ្នាំ២០១៧។ អត្រាគ្រួសារជនរួមជាតិខ្មែរមានមធ្យោបាយសោតទស្សន៍ជាង៩៨% មានកន្លែងខ្លះសម្រេច១០០%។ អត្រាគ្រួសារមានអគ្គិសនីប្រើប្រាស់ជាង៩៧% មានទឹកស្របអនាម័យប្រើប្រាស់ជាង៨០% មានកន្លែងខ្លះជាង៩០%៕
តាមៈ TTXVN- ប្រែ៖ លេងមី