26/04/2019 - 10:45

រដ្ឋមន្រ្តីក្រសួងនគរបាល៖

ប្តេជ្ញាតស៊ូ វិនិច្ឆ័យយ៉ាងម៉ឺង ម៉ាត់រាល់បទល្មើសនៅមូលដ្ឋាន

ឧត្តមសេនីយ៍ឯក តូឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្រ្តីក្រសួងនគរបាល មួយអន្លើដោយ គណៈប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខនិងធ្វើការជាមួយនគរបាលខេត្តសុកត្រាំង។ 

ឧត្តមសេនីយ៍ឯក តូឡឹម សមាជិកការិយាល័យនយោបាយរដ្ឋមន្រ្តីក្រសួងនគរបាល

ថ្លែងយោបល់ចង្អុលការ។ 

ទិដ្ឋភាពពិធីទទួលគណៈប្រតិភូនៃក្រសួងនគរបាល។

វរៈសេនីយ៍ឯក ឡេមិញក្វាង នាយកនគរបាលខេត្តសុកត្រាំង បានរបាយការណ៍ ពីលទ្ធផលនៃការអនុវត្តការងារធានាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងប៉ុន្មានខែដើមឆ្នាំ២០១៩នេះ។ នគរបាលខេត្ត បានម្ចាស់ការកសាង គ្រោងការនិងផែនការនានា ព្រមទាំងសហការជាមួយផ្នែកមុខងារធ្វើការដោះស្រាយ វិនិច្ឆ័យ បានទាន់ពេលនូវហេតុការណ៍ស្មុគស្មាញពីសន្តិសុខសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាដើម្បីមិនឲ្យកើតភាពបាត់ម្ចាស់ការយថាហេតុ។ លេចធ្លោបំផុតគឺបើកយុទ្ធនាការចំណុចក្តៅដើម្បីវាយសង្គ្រុបបង្រ្កាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ កម្ចាត់បាបគ្រោះសង្គម តស៊ូយ៉ាងប្តូរផ្តាច់ជាមួយ ឧក្រិដ្ឋកម្ម "ឥណទានអាក្រក់" ឧក្រិដ្ឋកម្មគ្រឿងញៀន លួចរបស់របរ ឬក៏ឆក់ទ្រព្យសម្បត្តិជាដើម។ ឆ្លងតាមរយៈនោះ បានប្រទះឃើញករណីប្រព្រឹត្តល្មើសច្បាប់អំពីសណ្តាប់ធ្នាប់សង្គម១១៩ករណី ឃាត់ខ្លួននិងវិនិច្ឆ័យមុខសញ្ញា១៥៩នាក់; ធ្វើការពិនិត្យភ័ស្តុតាង វិនិច្ឆ័យ១០០%ដំណឹងបរិហារឧក្រិដ្ឋកម្ម។ ម្យ៉ាងទៀត  ពិនិត្យឃ្លាំមើល តាមប្រមាញ់មុខសញ្ញាដែលពាក់ព័ន្ធដល់ “ឥណទានអាក្រក់”។ ឃាត់ខ្លួននិងវិនិច្ឆ័យការលេងល្បែងស៊ីសងដោយរូបភាពផ្សេងៗ ១៩៤ករណី ដោយមានមុខសញ្ញាជាង១.០០០នាក់។ ទន្ទឹមនឹងនោះ កងកម្លាំងនគរបាលចរាចរ  ក៏បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយ អំពីការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ ផ្តើមពីនោះ ឃើញថាគ្រោះថ្នាក់ចរាចរកាត់ បន្ថយទាំង៣លក្ខឋាន ដូច៖ ចំនួនករណីមនុស្សស្លាប់ និងអ្នករងរបួស។ ការបង្កើតចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស ត្រូវបានពង្រឹងនិងពង្រីកជាបន្ត ឆ្លើយតបបានល្អទៅនឹងតម្រូវការភារកិច្ចធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងស្ថានភាពថ្មី។

 ថ្លែងយោបល់ក្នុងពិធីបំពេញការងាររដ្ឋមន្រ្តី តូឡឹម បានស្ងើចសរសើរនិងធ្វើការកត់សម្គាល់នូវលទ្ធផលដែលនគរបាលខេត្តសុកត្រាំងសម្រេចបានក្នុងរយៈពេលកន្លង។ ជាពិសេស រដ្ឋមន្រ្តី តូឡឹម បានស្នើ៖ រយៈពេលខាងមុខ នគរបាលខេត្តសុកត្រាំង នឹងបន្តការអនុវត្តឲ្យកាន់តែល្អជាងទៀតនូវការងារកសាងបក្ស កសាងកងកម្លាំងនគរបាលស្អាតស្អំរឹងមាំ ស្ថាប័នអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាស័ក្តិសមជាកងកម្លាំងការពារបក្សការពារប្រជាជន; លើកកម្ពស់ស្មារតីសាមគ្គី ផ្តោតទៅលើការពង្រីកកម្មាភិបាលដែលមានគុណសម្បត្តិសីលធម៌ កម្រិតវិជ្ជា សមត្ថភាព ព្រមទាំងធ្វើការបណ្តុះបណ្តាល បំពាក់បំប៉ន ប្រភពកម្មាភិបាលបន្តវេន; រាល់របបគោលនយោបាយរបស់កម្មាភិបាលត្រូវធានាជានិច្ច។ ព្រមជាមួយនោះ សកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អនុវត្តឲ្យបានល្អនូវការងារចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេសដោយការ ចូលរួមបង្ការបង្ក្រាប និងបរិហារឧក្រិដ្ឋកម្ម។ គប្បីប្តូរផ្តាច់តស៊ូ វិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់រាល់បទល្មើសនៅនឹងមូលដ្ឋាន រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ រក្សាជីវភាពសុខសាន្ត ជូនប្រជាជន។ ក្រៅពីនេះ ផ្តុំកម្លាំងត្រួតពិនិត្យ  បង្ក្រាបពួកជនល្មើស ជនអាវាសែ ដែលធ្វើសកម្មភាពការពារ ទារបំណុល ជំរិតលុយ ឲ្យបុលដោយប្រាក់ការខ្ពស់របៀប "ឥណទានអាក្រក់" ។ល។៕

                                យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ