26/04/2019 - 10:45

ក្រុងកឹងធើ៖

មហាសន្និបាតតំណាងជនជាតិភាគតិចថ្នាក់ខណ្ឌ ស្រុក សម្រេចរួចរាល់មុនថ្ងៃ៣០ ខែមិថុនា

គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបដាក់ចេញផែនការចាត់តាំងមហាសន្និបាតតំណាងជនជាតិភាគតិចថ្នាក់ខណ្ឌ ស្រុក និងថ្នាក់ក្រុងកឹងធើលើកទី III ឆ្នាំ ២០១៩ (ហៅកាត់ថា មហាសន្និបាត)។ តាមការគ្រោងទុក មហាសន្និបាតថ្នាក់ខណ្ឌ ស្រុក នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ; ចាត់តាំងសន្និបាតគឺក្នុងរយៈពេល១ថ្ងៃកន្លះ ហើយសម្រេចរួចរាល់មុនថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៩។ មហាសន្និបាតថ្នាក់ក្រុងកឹងធើ នឹងចាត់តាំងរយៈពេល១,៥ថ្ងៃ និងសម្រេច រួចរាល់មុនថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៩។

រយៈពេលកន្លង គ្រួសារជនជាតិភាគតិចក្រីក្រជាច្រើននៅក្រុងកឹងធើ តែងបានគណៈ ផ្នែកផ្តោតការយកចិត្តទុកដាក់ ផ្តល់ដីធារផ្ទះ សង់ផ្ទះ។ល។ ដើម្បីលំនឹងជីវភាព។

ទិសដៅមហាសន្និបាត គឺបន្តបញ្ជាក់និងកត់សម្គាល់នូវការួមចំណែកដ៏ធំធេងរបស់ជនរួមជាតិភាគតិចក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជន បទថ្មី អនុវត្តគោលនយោបាយជនជាតិ កសាងនិងការពារមាតុភូមិលើភូមិសាស្រ្តក្រុងកឹងធើ។ មហាសន្និបាតផ្តល់ កិត្តិយស និងស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព បុគ្គល ក្នុងសហគមន៍ជនជាតិភាគតិចដែលសម្រេចស្នាដៃឆ្នើម ដំ ណាក់កាល២០១៤-២០១៩ វាយតម្លៃពីសមិទ្ធផលនិងលទ្ធ ផលនៃការអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជន បទថ្មី ដំណាក់កាល២០១៤-២០១៩។ ទន្ទឹមនឹងនោះ មហាសន្និបាតបោះឆ្នោតជ្រើសរើសបុគ្គលឆ្នើមតំណាងជនរួមជាតិជាជនជាតិភាគតិចក្រុងកឹងធើ ចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី II ចាត់តាំងនៅរដ្ឋធានីហាណូយនៅឆ្នាំ២០២០។

ក្រុងកឹងធើ មានខណ្ឌ ស្រុកចំនួន៤គ្រប់លក្ខណៈចាត់តាំងមហាសន្និបាត រួមមាន៖ ខណ្ឌនិញកេវ អូរម៉ូង ស្រុក កើ-ដនិងថើយឡាយ។ ខណ្ឌ ស្រុកដែលមិនចាត់តាំងមហា សន្និបាត រួមមាន៖ ខណ្ឌកៃរាំង ប៊ិញធ្វី ខណ្ឌថូកណូក  ស្រុកផុងដៀងនិងវិញថាញ់។ ខណ្ឌ ស្រុកដែលមិនចាត់ តាំងមហាសន្និបាត ស្ថាប័នបម្រើការងារជនជាតិធ្វើសេនា ធិការ ជូនគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការ បក្សខណ្ឌ គណៈកម្មាធិការប្រជាជនស្មើថ្នាក់ ចាត់តាំង  កិច្ចប្រជុំអន្តរការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិ និងគណៈ ផ្នែកដែលជាប់ពាក់ព័ន្ធ និងអង្គការមហា ជននានារបស់ស្រុក និងតំណាងថ្នាក់ដឹកនាំឃុំ សង្កាត់ ទី ប្រជុំជន កន្លែងមានជនជនជាតិភាគតិចរស់នៅ ជ្រើសតំណាងចូលរួមមហាសន្និបាតថ្នាក់ក្រុង (យោងតាមចំនួន អ្នកតំណាងដែលបានគណៈចង្អុលការក្រុងបែងចែក)។ ថ្នាក់ ឃុំ សង្កាត់ ទីប្រជុំជននឹងមិនចាត់តាំងមហាសន្និបាត។ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិ និងអង្គការមហាជននានាក្នុងឃុំចាត់តាំងពិនិត្យជ្រើសអ្នកតំណាង ចូលរួមមហាសន្និបាតថ្នាក់ស្រុក (ចំពោះខណ្ឌ ស្រុកចាត់ តាំងមហាសន្និបាត) អ្នកតំណាងបានពិនិត្យជ្រើសរើស ចូលរួមមហាសន្និបាតថ្នាក់ស្រុក គឺជាបុគ្គលមានស្នាដៃលើគ្រប់វិស័យ៕                              

                                         ថាញ់ឡុង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទិសដៅមហាសន្និបាត