26/04/2019 - 10:45

សុកត្រាំង៖

បិទវគ្គនិងជូនរង្វាន់ ពិធីប្រឡងឆ្មាំឃ្លាំងអាវុធពូកែ

កន្លងហើយ បញ្ជាការដ្ឋានកងទ័ពខេត្តសុកត្រាំង ចាត់តាំងបិទវគ្គនិងជូនរង្វាន់ពិធីប្រឡងឆ្មាំឃ្លាំងអាវុធពូកែថ្នាក់ខេត្ត ឆ្នាំ២០១៩។

 ទិដ្ឋភាពបេក្ខជនក្នុងពិធីប្រឡង។

រយៈពេលប្រឡង២ថ្ងៃ មានបេក្ខជន១៧នាក់ដែលជាបុគ្គលិក រក្សាឃ្លាំង អ្នកថែទាំទុកដាក់មកអំពីស្ថាប័ន អង្គភាព គណៈបញ្ជាការយោធាបណ្តាស្រុក ក្រុង ទីក្រុងនៃកងកម្លាំងប្រដាប់អាវុធខេត្ត ដោយបានឆ្លងកាត់ផ្នែកប្រឡងដូចជា៖ ស្មារតីយល់ដឹងអំពីគោលនយោបាយ បទបញ្ជាកងជួរ ទ្រឹស្ដីអំពីឯកទេសវិជ្ជាជីវៈនិងប្រឡង អនុវត្តដោះស្រាយស្ថានការណ៍។ល។ 

តាមប្រសាសន៍របស់វរសេនីយ៍ឯកបម្រុង ឡេថាញ់ច្វៀង ស្នងការបច្ចេកទេស បញ្ជាការដ្ឋានកងទ័ពខេត្តសុកត្រាំង ឲ្យដឹង៖ ពិធីប្រឡង សំដៅវាយតម្លៃសមត្ថភាពអនុវត្តភារកិច្ចការងារគ្រប់គ្រង អាវុធ គ្រាប់រំសេវ; លើកកម្ពស់កម្រិតវិជ្ជារបស់អ្នករក្សាឃ្លាំងស្ដីពីការងារគ្រប់គ្រង ប្រើប្រាស់អាវុធបំពាក់បច្ចេកទេស សមត្ថភាពដោះស្រាយស្ថានការណ៍ក្នុងការធានាបច្ចេកទេសនៅក្នុងស្ថាប័ន អង្គភាព និងការងារគ្រប់គ្រង ថែរក្សា បង្ការឆេះផ្ទុះ ធានាឃ្លាំងសុវត្ថិភាពដាច់ខាត។ល។ ទន្ទឹមនឹងនោះ ជ្រើសឆ្មាំឃ្លាំងអាវុធសម្រេចនិទ្ទេសពូកែ ដើម្បីការបំពាក់បំប៉ន ហ្វឹកហ្វឺនចូលរួមប្រឡងថ្នាក់យោធភូមិភាគក្នុងរយៈពេលខាងមុខ។

គណៈចាត់តាំងបានជូនរង្វាន់លេខ១មួយរង្វាន់ លេខ២មួយរង្វាន់ លេខ៣មួយរង្វាន់ និងរង្វាន់លើកទឹកចិត្ត២រង្វាន់ជូនបេក្ខជនសម្រេចបានស្នាដៃខ្ពស់ក្នុងពិធីប្រឡង៕

                      យ្វីអាញ់ - ថាច់ធី

ចែករំលែកអត្ថបទ