12/04/2019 - 08:28

សក្តា​នុ​ភាព​ប្រ​ឆាំង​ជំ​ងឺ​ម​ហា​រីក​ពី​ផ្លែ​គូ​លេន​

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ម​ហា​វិ​ទ្យា​ល័យ​ Palerno​ (ប្រ​ទេស​អី​តាលី​) ទើប​ប្រ​ទះ​ឃើញ​សម​ស​ភាព​ផ្សេង​ៗ​នៅ​ក្នុង​ផ្លែ​គូ​លេន​ ជា​ប្រ​ភេទ​ផ្លែ​ឈើ​ម៉្យាង​ស្តុក​ជាតិ​ទឹក​ច្រើន​ និង​មាន​សារ​ធាតុ​ចម្រុះ​អាច​ប្រ​ឆាំង​នឹង​ដុំ​ពក​ ព្រម​ទាំង​មាន​​សក្តា​នុ​ភាព​អាច​បង្ការ​បាន​ជំ​ងឺម​ហា​រីក​ជា​ច្រើន​ ប្រ​ភេទ​។​

សាច់​និង​ចំ​ណែក​ផ្សេង​ទៀត​ដែល​ហូប​មិន​បា​ន​ (​ដូច​ជា​សម្បក​និងគ្រាប់​ផ្លែ​គូ​លេន​) អាច​រា​រាំង​​ការ​កើត​រាល​ដាល​របស់​ដុំ​ពក​។ រូប៖​ Mom Junction

ក្រោយ​ពី​ពិ​និត្យ​ពិ​ច័យ​ឡើង​វិញ​ការ​សិក្សា​​ស្រាវ​ជ្រាវ​ពី​មុន​ៗ​មក​ អំ​ពី​លក្ខណៈ​ប្រ​ឆាំង​ដុំ​​ពក​ដែល​មាន​នៅ​ក្នុង​សម​​ស​ភាព​ផ្សេង​ៗ​នៃ​ផ្លែគូ​លេន​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​ប្រ​ទះ​ឃើញ​ថា​ ក្រៅ​ពី​សាច់​ផ្លែ​គូ​លេន​ ចំ​ណែក​ផ្សេង​ទៀត​ដែល​ទ​ទួល​ទាន​មិន​បាន​ (រួម​មាន​ទាំង​សម្បក​និង​គ្រាប់​)​ ក៏​អាច​រា​រាំង​ការ​រាល​ដាល​​របស់​ដុំ​ពក​បាន​ផង​ដែរ​។

ជាក់​ស្តែង​គឺ​ដូច​ខាង​ក្រោម​៖​

+ ​សាច់​ផ្លែ​គូ​លេន​មាន​ផ្ទុក​អា​ណូ ​polysaccharide មន​លក្ខណៈ​ប្រ​ឆាំង​អ៊ុក​ស៊ី​កម្ម​ដ៏​ពូ​កែ​ ប្រ​ឆាំង​ដុំ​ពក​​និង​មាន​ប្រ​សិទ្ធ​ភាព​កែ​តម្រូវ​ប្រ​ព័ន្ធ​ប្រ​ឆាំង​ជំ​ងឺ​។ តួ​នា​ទី​របស់​ polysaccharide ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដាល​របស់​ដុំ​ពក​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​អនុ​វត្ត​ក្នុង​បំព​ង់​ពិ​សោធន៍​ អំ​ពី​ជំ​ងឺ​ម​ហា​រីក​កោ​សិ​​កា​ក្រ​​ពេញ​ម​ហា​រីក​ស្បូន​ និង​ទម្រង់​ម​ហា​រីក​​នៃ​កោ​សិ​កា​ថ្លើម​។ ជាង​នេះ​ទៅ​ទៀត​ សាច់​ផ្លែ​គូ​លេន​នៅ​ទាំង​ផ្ទុក​ galactose​ និង​ manose សារ​ធាតុ​ទាំង​ពីរ​នេះ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ប្រ​​ឆាំង​ដុំ​ពក​នៃ​ជំ​ងឺ​ម​ហា​រីក​ពោះ​វៀន​ ថ្លើម​និង​ សួត​។ ​សិក្សា​ស្រាវ​ជ្រាវ​លើ​សត្វ​កណ្តុរ​ឃើញ​ថា​ ការ​ចម្រាញ់​ពី​សាច់​ផ្លែ​គូ​លេន​អាច​ជួយ​បង្ការ​​ការ​បះ​ពាល់​ដល់​ថ្លើម​។

​+សម្បក​ផ្លែ​គូ​លេន​មាន​ផ្ទុក​សារ​ធាតុ​ចំ​នួន​ពីរ​ គឺ​សារ​ធាតុ​ flavonoid និង ​anthocyanin មាន​លក្ខណៈ​ប្រ​ឆាំង​អ៊ុក​ស៊ី​កម្ម​និង​ប្រ​ឆាំង​ជំ​ងឺម​ហា​រីក​។ សម្បក​ផ្លែ​គូ​លេន​បាន​ប្រ​ទះ​ឃើញ​មាន​សក្តា​នុ​ភាព​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​កោ​សិកា​​​ម​ហា​រីក​សុ​ដន​និង​ថ្លើម​។

+គ្រាប់​ផ្លែ​គូ​លេន​បាន​ប្រ​ទះឃើ​ញ​មាន​ស​មត្ថ​ភាព​អាច​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​កោ​សិ​កា​ ក្រ​ពេញ​សួត​ ម​ហា​រីក​ស្បូន​ សុ​ដន​ ថង់​ស្បូន​ និ​ង​សួត​ ម​ហា​រីក​កោ​សិ​កា​ថ្លើម​ ម​ហា​រីក​ស្បូន​ និ​ង​ពោះ​វៀន​ធំ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​មុន​ៗ​ បាន​បញ្ជាក់​ថា​ គ្រាប់​ផ្លែ​គូ​លេន​​មាន​ប្រ​សិទ្ធ​​ភាព​ក្នុង​ការ​ប្រ​ឆាំង​អ៊ុក​ស៊ី​កម្ម​ និង​បង្កា​រ​វី​រូស​។ ចម្រាញ់​ពី​ស្រា​ត្រាំ​គ្រាប់​ផ្លែ​គូ​លេន​ គេ​ឃើញ​​មាន​សារ​ធាតុ​ប្រ​ឆាំង​ការ​កើត​​ការ​ឆ្លង​ ការ​រុក​កុន​របស់​កោ​សិ​កា​ជំ​ងឺម​ហា​រីក​ទៅ​លើ​ក្រ​ពេញ​ Prostate។​ ដូច​គ្នា​នោះ​ដែរ​ ចំ​ណេក​ផ្សេង​ៗ​ ទៀត​របស់​គូ​លេន​ដូច​ជា​ សន្លឹក​និង​ផ្កា​ ក៏​មាន​​ផ្ទុក​សារ​ធាតុប្រ​ឆាំង​ជំ​ងឺ​ម​ហា​រីក​ដែរ​។

ការ​ប្រ​ទះ​ឃើញ​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​មួយ​ផ្សេង​ ​គឺ​ចម្រាញ់​ oligonol​ ពីផ្លែ​គូ​លេន​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​អ៊ុក​ស៊ី​កម្ម​ polyphenol។ ​យោង​តាម​លទ្ធ​ផល​ពិ​និត្យ​ស្រាវ​ជ្រាវ​ oligonol​ គេ​ប្រ​ទះ​ឃើញ​ថា អាច​ជួយ​ជម្រុញ​ដំ​ណាក់​​ការ​ងាប់​ឯង​នៃ​កោ​សិ​កា​ដែល​ហៅ​ថា​ apoptosis ​រា​រាំង​ការ​ក​កើត​ដុំ​ពក​នៅ​ពោះ​វៀន​ធំ​ រា​​រាំង​​ម​ហា​រីក​សួត​ឆ្លង​និង​រា​រាំង​ការ​បង្កើន​ដុំ​ពក​អា​​ស្រ័យ​ជាតិ​គី​មី​៕ ​

អាន​ញៀន​ (យោង​តាម​ Natural News)​- ប្រែ​៖ សុ​ផន​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​polysaccharide