បុណ្យចូលឆ្នាំថ្មីឈានមកដល់! ជនរួមជាតិខ្មែរនៅណាមបូទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៩ ដោយក្តីសប្បាយរីករាយ។ ដ្បិតអី គោលការណ៍ គោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋ ស្ដីពីជនជាតិ ត្រូវបានភូមិភាគនានានៅតំបន់ណាមបូ ផ្តុំកម្លាំងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យច្បាស់លាស់និងយកទៅអនុវត្តសមស្របនឹងភាពជាក់ស្តែងរបស់ភូមិភាគនីមួយៗ។ គោលនយោបាយនីមួយៗបានយកទៅអនុវត្តជាក់ស្តែង ហើយសំណង់ដែលបានដាក់ឲ្យប្រើប្រាស់នោះ ប្រៀបបានដូចជំនោរខ្យល់ត្រជាក់បក់មកលើភូមិស្រុក។ ឆ្នាំថ្មីមកដល់ពោរពេញទៅដោយការជឿជាក់ចំពោះការព្រួតដៃ ពូនជ្រុំដល់ជីវភាពជនរួមជាតិខ្មែរណាមបូឲ្យកាន់តែសម្បូរធូរធារ សុខដុមរមនា។
ផ្លូវជនបទថ្មី ឃុំវៀងប៊ិញ មីស្វៀង សុកត្រាំង។ រូបៈ លីធាន
ភាពវិវឌ្ឍន៍ផ្តើមពីកម្មវិធី១៣៥
ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី ២០១៩ លោកយ័ញថា អនុប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានជូនព័ត៌មានអំពីសមិទ្ធផលគួរជាទីមោទនៈ ដែលខេត្តសម្រេចបាននៅពេលអនុវត្តកម្មវិធី១៣៥ របស់រដ្ឋាភិបាល ដើម្បីកែលម្អ លក្ខណសម្បត្តិរស់នៅសម្រាប់ជនជាតិភាគតិចនៅខេត្តគៀងយ៉ាង។
ក្តីរីករាយរបស់សិស្សានុសិស្សពេលដែលស្ពានឌិញវិញភឿកកសាងរួច ។
តាមប្រសាសន៍លោកយ័ញថា ឆ្នាំកន្លងហើយ គណៈជនជាតិខេត្តបានសហការល្អជាមួយនឹងមន្ទីរ ផ្នែកដែលជាប់ពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ជំរុញការផ្សព្វផ្សាយផែនការអនុវត្តកម្មវិធី១៣៥របស់រដ្ឋាភិបាល ដើម្បីឧបត្ថម្ភអភិវឌ្ឍផលិតកម្មដល់ឃុំលំបាកខ្លាំង ឃុំព្រំដែន។ល។ សរុបថវិកាដែលគណៈជនជាតិតាមដាន គ្រប់គ្រងក្នុងឆ្នាំ២០១៨ គឺជាង ២២ពាន់លានដុង។ ផ្តើមពីប្រភពទុននេះ ភូមិភាគបានផ្សព្វផ្សាយអនុវត្តនូវគម្រោង វិនិយោគ កសាងថ្មី ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិត និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមត្ថភាពដល់សហគមន៍ និងកម្មាភិបាលមូលដ្ឋាន បញ្ជូនថ្នាក់ដឹកនាំ អ្នកមានប្រជាប្រិយភាព កម្មាភិបាលទទួលបន្ទុកការងារជនជាតិនៅតាមស្រុក ឃុំ ភូមិ ទៅសិក្សាដោះដូរបទពិសោធន៍។
លោកង្វៀនថាញ់ហា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ ឲ្យដឹង៖ “យ៉ាងថាញ់ ជាស្រុកទើបបង្កើតថ្មី ម្ល៉ោះហើយហេដ្ឋារចនាសម្ព័ន្ធនៅជួបលំបាកច្រើន។ ឃុំដែលមានជនជាតិភាគតិចរស់នៅកុះករ សុទ្ធសឹងជាឃុំលំបាកខ្លាំង ឃុំព្រំដែន។ ព្រោះហេតុនោះ ក្រៅពីកម្មវិធីវិនិយោគសំខាន់ៗរបស់ខេត្តដល់ស្រុកទើបបង្កើតថ្មីនេះ គឺមានម្មវិធី១៣៥របស់រដ្ឋាភិបាល បានរួមចំណែកផ្លាស់ថ្មីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិ។ មកទល់ពេលនេះ ជាសារវន្តស្រុកបានធ្វើឲ្យសុក្រឹតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ។ គ្រួសារជាច្រើនមានអគ្គិសនី ទឹកស្អាតស្របអនាម័យជាដើម។ ជីវភាពប្រជាជនមានការវិវឌ្ឍន៍ជាវិជ្ជមាន លក្ខណសម្បត្តិរស់នៅរបស់ប្រជាជននៅតំបន់ជនបទឆ្ងាយដាច់ស្រយាល និងមជ្ឈមណ្ឌលស្រុកគ្មាននៅគម្លាតគ្នាដូចមុន”។ អគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាលបានវិនិយោគកសាង ក៏ជាឱកាសសម្រាប់ប្រជាជននៅជនបទធ្វើការរកស៊ី។ បងស្រីធីឡេវ នៅឃុំភូឡើយ ឲ្យដឹង៖ “ចាប់តាំងពីពេលផ្លូវនៅមុខផ្ទះបានក្រាលកៅស៊ូ រថយន្តអាចបើកបរចូលមកបានងាយស្រួល ខ្ញុំឲ្យកូនប្រុសទៅរៀនរបរធ្វើទ្វារដែក រួចមកបើកហាងនៅនឹងផ្ទះ ធ្វើបានសមគួរដែរ”។
មិនចំពោះស្រុកព្រំដែនយ៉ាងថាញ់ប៉ុណ្ណោះទេ នៅស្រុកហ្គក្វាវ កន្លែងមានជនរួមជាតិខ្មែររស់នៅជាង៣០%របស់ខេត្តគៀងយ៉ាង ក៏មានការវិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ៖ ឃុំក្រលំបាក ចំនួន៨/១០កាលពីមុន ឥឡូវបានសម្រេចបទដ្ឋានជនបទថ្មី។ លោកលីមិញថាំង អនុប្រធានការិយាល័យនៃគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឲ្យដឹង៖ “ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា៖ ឌិញអាង ឌិញហ្វា វិញហ្វា ហឹងណាម។ល។
ហើយតភ្ជាប់ដងផ្លូវទាំងនោះដោយស្ពានបេតុងដ៏រឹងមាំ។ អាស្រ័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានវិនិយោគកសាងព្រមៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ម្ល៉ោះហើយប្រជាជនងាយស្រួលក្នុងការពង្រីកសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។ ផ្តើមពីនោះ ប្រាក់ចំណូលមធ្យមភាគ លើមនុស្សម្នាក់កើនឡើងជារៀងរាល់ឆ្នាំ ដើមឆ្នាំ២០១៩ ប្រាក់ចំណូលមធ្យមភាគទូទាំងស្រុកជាង៤១លានដុង/ម្នាក់/ឆ្នាំ។
មិនត្រឹមតែប្រមូលផ្តុំវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ កម្មវិធី១៣៥នៅមានទាំងផ្តោតទៅលើដល់ការធ្វើពិពិធកម្មការងារ រកស៊ីចិញ្ចឹមជីវិតដល់ជនរួមជាតិខ្មែរទៀតផង។ ផ្តើមពីនោះ មានទម្រង់ជាច្រើនរកស៊ីប្រកបដោយប្រសិទ្ធភាព និងកម្មវិធីឧបត្ថម្ភជាច្រើនឯទៀត។ល។ ត្រូវបានផ្សព្វផ្សាយនិងពង្រីក។ តាមប្រសាសន៍លោកភូ-ថកៀង ប្រធានការិយាល័យគណៈជនជាតិខេត្តគៀងយ៉ាង ទម្រង់ចិញ្ចឹមគោនៅតាមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ គឺនៅឃុំបាងថាច់ និងបាងតឹងឌិញ ស្រុកយ៉ុងរៀង បានពង្រីកប្រសិទ្ធភាព ដោយមានកូនគោកើតមក៣៦ក្បាល។ ផ្តើមពីកូនគោនេះ ទម្រង់ចិញ្ចឹមគោកំពុងធ្វើការពង្រីក។ ក្រៅពីនោះ កម្មវិធី១៣៥ មានកម្មាភិបាលភូមិភាគនិងអ្នកមានប្រជាប្រិយភាពរាប់រយនាក់នៅលើភូមិសាស្រ្ត បានហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព ធ្វើទស្សនាកិច្ចសិក្សានូវទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនៅតាមភូមិភាគដទៃ។ល។ ម្ល៉ោះហើយចំណេះដឹងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីនោះ ពេលផ្សព្វផ្សាយកម្មវិធីនៅភូមិភាគ កម្មាភិបាល អ្នកមានប្រជាប្រិយភាព ដឹកនាំប្រជាជនបានងាយស្រួលជាង៕
ហាថាញ់