ជាអង្គភាពមួយក្នុងចំណោមអង្គភាពដែលផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយនឹងជនរួមជាតិភាគតិច ម្ល៉ោះហើយគណៈជនជាតិខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការអនុវត្ត និងផ្សព្វផ្សាយនូវកម្មវិធី គម្រោងដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច។ ខាងក្រោមនេះ គឺជាយោបល់តំណាងគណៈជនជាតិមួយចំនួន ស្តីពីប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជនរួមជាតិភាគតិចនៅលើភូមិភាគរបស់ខ្លួន។
លោកឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ជូនអំណោយដល់ជនរួមជាតិភាគតិច ខេត្តត្រាវិញ។ រូប៖ ហាញ់ង្វៀន (http: //www.cema.gov.vn)
លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង៖
ខិតខំដល់ឆ្នាំ២០២០ ទូទាំងខេត្តមានគ្រួសារជនរួមជាតិខ្មែរ៩៥%មានទឹកស្អាតប្រើប្រាស់ស្របអនាម័យ
|
ឆ្នាំ២០១៥ ខេត្តសុកត្រាំង ផ្សព្វផ្សាយគម្រោង០៥/ĐA-UBND ចុះថ្ងៃ០៥/៨/២០១៤ របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្តីពីការឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់ជនរួមជាតិភាគតិចក្រីក្រ គ្រួសារក្រីក្រនៅតាមឃុំ ភូមិលំបាកខ្លាំង សរុបថវិកាអនុវត្តជាង២៦,៣ពាន់លានដុង។ តាមគម្រោង ខេត្តនឹងខួងអណ្តូងស្នប់យកទឹកស្របអនាម័យចំនួន៣១៣ អណ្តូង ជូនប្រជាជន៩៣៨គ្រួសារ (ក្នុងនោះ គ្រួសារខ្មែរចំនួន៧២៣) និងកសាងសំណង់បង្កើនកម្រិតបណ្តាញទឹកប្រើប្រាស់ចំនួន២៦ ដាក់បំពង់ ទីបជ័រ នាឡិកាទឹកជូនគ្រួសារប្រជាជនប្រើប្រាស់។ ផ្តើមពីនោះ គ្រួសារជនរួមជាតិភាគតិចមានទឹកស្អាតស្របអនាម័យប្រើប្រាស់សម្រេចអត្រា៨៨,២៥%។ ថ្វីដ្បិតដូច្នោះ ក្តីនៅមានគ្រួសារជនរួមជាតិខ្មែរមួយចំនួនដែលរស់នៅឆ្ងាយពីបណ្តុំតាំងទីលំនៅ ឆ្ងាយពីសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំ។ល។ មិនទាន់មានទឹកស្អាតស្របអនាម័យប្រើប្រាស់ ម្ល៉ោះហើយគណៈជនជាតិបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រកាសជាធរមាននូវគម្រោង០៧ ស្ដីពីការអនុវត្តគោលនយោបាយដោយឡែកឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចខេត្តសុកត្រាំង ដំណាក់កាល២០១៧-២០២០។ តាមគម្រោងនេះ ខេត្តសុកត្រាំងមានគ្រួសារប្រជាជនបានទទួលផល៦.៤២៥គ្រួសារ សរុបថវិកាជាង៩,៦៣ពាន់លានដុង។ គណៈជនជាតិបានសហការជាមួយនឹងមន្ទីរ គណៈ ផ្នែក ចង្អុលការដល់ភូមិភាគនានាពិនិត្យឡើងវិញ ចុះបញ្ជីគ្រួសារដែលទទួលផល ដើម្បីឆាប់បានផ្គត់ផ្គង់ទឹកស្អាត ទឹកស្របអនាម័យជូនប្រជាជនប្រើប្រាស់។ គោលដៅនៃការខិតខំប្រឹងប្រែងរបស់ខេត្តសុកត្រាំងដល់ឆ្នាំ២០២០ គឺចំនួនគ្រួសារជនរួមជាតិភាគតិច ជាសំខាន់គឺគ្រួសារជនរួមជាតិខ្មែររស់នៅតំបន់ជនបទ ឃុំ ភូមិលំបាកខ្លាំង មានទឹកស្អាត ទឹកស្របអនាម័យប្រើប្រាស់សម្រេចអត្រាពី៩០ដល់៩៥%។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង៖
គិតគូរដល់ជនរួមជាតិខ្មែរ មានលំនៅឋានលំនឹង ដើម្បីធ្វើការរកស៊ី
|
អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តវិញឡុង គណៈជនជាតិខេត្តបានសហការជាមួយនឹងអង្គភាពនានាជាប់ពាក់ព័ន្ធ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភ របស់រដ្ឋ អំពីលំនៅឋានដល់ជនរួមជាតិភាគតិច ឆ្លងតាមរយៈកម្មវិធី១៣៤ និង១៣៥។ ក្រៅពីនោះ ខេត្តបានដឹកនាំចង្អុលការដល់អង្គភាពនានា បង្កើនការចលនាអង្គការ បុគ្គលដើម្បីឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារជនរួមជាតិភាគតិច មានស្ថានភាពលំបាកខាងលំនៅឋាន។ គិតដោយឡែកតែស្ថានីយទូរទស្សន៍វិញឡុង ធ្វើហិរញ្ញប្បទានសាងសង់ផ្ទះ ជូនគ្រួសារជនរួមជាតិខ្មែរក្រីក្រក្នុងខេត្តបានជាង១.៥០០ខ្នង។ ទន្ទឹមនឹងនោះ អង្គការ បុគ្គលជាច្រើនទៀតក៏បានឧបត្ថម្ភសាងសង់ផ្ទះរាប់សិបខ្នងដែរ។ អំពីការងារសង្គមូបនីយកម្មខាងលំនៅឋាន ខេត្ត ចលនាសង់ផ្ទះបានប្រមាណ១.៦០០ខ្នង។ មកទល់ដំណាក់កាលនេះ ខេត្តវិញឡុង ជាសារវន្តសម្រេចរួចរាល់ផ្នែកខាងលំនៅឋានជូនជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាក។ ដោយគ្មានកង្វល់អំពីលំនៅឋាន ហេតុនោះជនរួមជាតិខ្មែរមានលក្ខណៈឈានឡើង ចាកផុតពីភាពក្រីក្រ។ ផ្តើមពីនោះ ជនរួមជាតិខ្មែរកាន់តែជឿជាក់ទៅលើការគិតគូររបស់រដ្ឋ របស់សហគមន៍ ចំពោះគ្រួសារជនរួមជាតិភាគតិចដែលជួបលំបាកច្រើនក្នុងជីវភាព។
លោកគៀងបាន អនុប្រធានគណៈជនជាតិខេត្តត្រាវិញ៖
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយដោយឡែកសម្រាប់ជនរួមជាតិភាគតិច
|
ឆ្នាំ២០១៨ គណៈជនជាតិបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ អនុវត្ដនូវគោល នយោបាយជនជាតិរបស់បក្ស និងរដ្ឋ ជាសារវន្តសម្រេចបានភាគកម្រិតនៃសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្តដាក់ចេញ។ ផ្តើមពីនោះ ជនរួមជាតិភាគតិចសាមគ្គី ជឿជាក់លើការដឹកនាំរបស់បក្ស ការចាត់ចែងគ្រប់គ្រងរបស់រដ្ឋ សកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ អាស្រ័យខេត្តបំផុសចលនា។ ក្នុងនោះ មានកម្មវិធីអន្ទងបណ្តាញអគ្គិសនីជាតិ មកកាន់តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ មកទល់ដំណាក់កាលនេះ ផ្តើមពីកម្មវិធីទាំងនោះ ឃើញថាជនរួមជាតិខ្មែរមានអគ្គិសនីជាតិប្រើប្រាស់ជាង៩៣%។ ក្រៅពីនោះ ជនរួមជាតិខ្មែរនៅមានទឹកស្អាតស្របអនាម័យប្រើប្រាស់ជាង៩៨%។ គណៈកម្មាធិការប្រជាជនខេត្ត ក៏បានចង្អុលការដល់គណៈជនជាតិ បន្តត្រួតពិនិត្យ ដើម្បីមានទិន្នន័យច្បាស់លាស់ ចំនួនគ្រួ សារខ្មែរក្រីក្រ និងលំបាកខាងលំនៅឋាន ដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការជនជាតិ ដើម្បីមានគោលនយោបាយឧបត្ថម្ភជាក់ស្ដែងក្នុងឆ្នាំ២០១៩។
ផ្តើមពីលទ្ធផលដែលសម្រេចបានក្នុងប៉ុន្មាន ឆ្នាំកន្លង គណៈជនជាតិបន្តធ្វើសេនាធិការ ដើម្បីជំរុញបានឆាប់រហ័សការអនុវត្តនូវគោល នយោបាយអនុគ្រោះដោយឡែករបស់រដ្ឋ អំពីទុនឧបត្ថម្ភគ្រួសារក្រីក្រ កសាងឈាបនដ្ឋាន ធ្វើឲ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក។ល។ ដើម្បីលើកកម្ពស់កម្រិតការរស់នៅជូនជនរួមជាតិភាគតិច។
លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង៖
ប្រមូលផ្តុំវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍតំបន់ជនរួមជាតិ
ខេត្តអាងយ៉ាងបានផ្សព្វផ្សាយនិងប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនូវប្រភពទុនរបស់មជ្ឈិម ថវិកាខេត្ត និងប្រភពកម្លាំងផ្សេងៗទៀត ក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ តួយ៉ាងដូច៖ អនុវត្តកម្មវិធី១៣៥ ផ្សារភ្ជាប់នឹងកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល២០១៦-២០២០ តាមផែនការវិនិយោគជិត១០០ពាន់លានដុង។ មកទល់ពេលនេះ បានវិនិយោគជាង៥៩ពាន់លានដុង ក្រៅពីនោះ មានការរួមចំណែកដោយ ស្ម័គ្រចិត្តរបស់ប្រជាជនទៀងផង ដូចជា៖ បរិច្ចាគដីកសាងសំណង់ រុះរើសម្ភារៈសំណង់ បរិច្ចាគចម្ការឈើហូបផ្លែ រួមចំណែកកម្លាំងពលកម្ម។ល។ ខេត្តអាងយ៉ាង បានកសាងសម្រេចរួចរាល់នឹងបើកឲ្យប្រើប្រាស់ គម្រោងជាង១០១ ជាសំខាន់គឺវិស័យផ្លូវគមនាគមន៍ អប់រំ ធារា សាស្រ្ត ផ្សារដំណាក់សុខាភិបាលជាដើម។
ឆ្លងតាមរយៈការអនុវត្តគោលនយោបាយឧបត្ថម្ភវិនិយោគទុន កសាងហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបៀប ផលិតកម្មរបស់ជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរផងដែរ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតី សន្សឹមៗឈានឡើងចាកផុតពីភាពក្រីក្រ។ ទន្ទឹងនឹងនោះ ធ្វើឲ្យប្រជាជនយល់អំពីគោលនយោបាយជនជាតិ និងការងារជនជាតិរបស់បក្ស រដ្ឋ ដែលមានគ្រួសារជនរួមជាតិក្រីក្រជាច្រើននៅតាមឃុំ លំបាកខ្លាំងបានទទួលផល រួមចំណែកបង្កើនប្រាក់ចំណូល លើកកម្ពស់សម្ភារៈ ស្មារតីជូនប្រជាជន៕
ក្រុមអ្នកយកព័ត៌មាន-វិមាន