08/04/2019 - 20:10

​ដើម្បី​ជន​ជាតិ​នី​មួយ​ៗ ​រួម​​ជា​មួយ​សហ​គមន៍​អភិ​វឌ្ឍ​

លោក​សើុង​ភឿក​ហ្វាង​ - អ​តី​ត​អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជនជាតិ​

បច្ចុ​ប្បន្ន ប្រ​ទេស​យើង​មាន​៥៤​ជន​ជាតិ​ជាបង​ប្អូន​ ក្នុង​នោះ មាន​ជនជាតិ​ភាគ​តិច​ដល់​ទៅ​៥៣​ ដោយ​មាន​មនុស្ស​ប្រ​មាណ​១៤,៦​ លាន​នាក់​ ស្រូប​អត្រា​ជាង​១៤​%នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​។ ប៉ុន្មាន​ឆ្នាំ​ក​ន្លង​ បក្ស​និង​រដ្ឋ​បាន​ដាក់​ចេញ​នូវ​គោល​ការ​ណ៍​ជា​ច្រើន​ ផ្តុំ​កម្លាំង​ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។ រួម​ជា​មួយ​ការ​ខិត​ខំ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ មាន​គោល​ន​យោ​បាយ​ជា​ច្រើន​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព​ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ថ្វី​ត្បិត​ដូច្នោះក្តី ​ជាក់​ស្តែង​ស​ឲ្យ​ឃើញ​​ជីវ​ភាព​​របស់​ជន​រួម​ជាតិ​ភាគ​តិច​ នៅ​មាន​ការ​លំ​បាក​ច្រើន​។ គោល​បំ​ណង​គឺ​មិន​ទុក​ឲ្យ​តំ​បន់​ណា​មួយ​ ជន​ជាតិ​ណាមួយ​នៅ​ខាង​ក្រោយ​ឡើយ​ រយៈ​ពេល​ខា​ង​មុខ​ បក្ស​និង​រដ្ឋ​ គួរ​តែ​រួម​បញ្ចូល​គោល​ន​យោ​បាយ​ជន​ជាតិ​ឲ្យ​បាន​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​ថ្មី​។​

​​ លោក​សើុងភឿក​ហ្វាង​ ចូល​រួម​យោ​បល់​នៅ​សិក្ខា​​​សា​លា​” ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ ក​សាង​គោល​ន​យោ​បាយ​ អា​ទិ​ភាព​​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​បំ​ពាក់​បំ​ប៉ន​ បណ្តុះ​បណ្តាល​កម្មា​ភិ​បាល​​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺវ​ឡុង​” អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ចាត់​តាំង​​ពី​ខែ​តុ​លា​ ឆ្នាំ​២០១៨ នៅ​ក្រុង​​កឹង​ធើ​។ ( រូប​៖ ថាញ​ឡុង​)

* ​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​

ជា​មួយ​គោល​ន​យោ​បាយ​ដែល​កំ​ពុង​អនុ​វត្ត​ មជ្ឈិម​និង​ភូមិ​ភាគ​នា​នា​ ក៏​បាន​បែង​ចែក​ជា​ទឹក​​ប្រាក់​រាប់​ពាន់​ពាន់​លាន​ដុង​រៀង​រាល់​ឆ្នាំ​ ដើម្បី​ឧបត្ថម្ភ​វិ​និ​យោគ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ពិ​សេស​ គឺ​គោល​ន​យោ​បាយ​ដែល​មាន​លក្ខណៈ​គ្រប់​​ជ្រុង​ជ្រោយ​ គ្រប​ដណ្តប់​លើ​គ្រប់​វិ​ស័យ​ ភូមិសាស្រ្ត ​ប្រ​ភព​ធន​ធាន​មនុស្ស​ កង​ជួរ​កម្មា​ភិ​​បាល​ និង​សហ​គមន៍​ជន​ជាតិ​ដែល​មាន​លក្ខណៈ​​ពិ​សេស​ដោយ​ឡែក​ បាន​ជះ​ឥទ្ធិ​ពល​ដល់​ជីវ​ ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រ​ជា​ជន​ជា​និច្ច​។ ដំ​ណាក់​កាល​នេះ​ គោលន​យោ​បាយ​ខ្លះ​ ត្រូវ​បាន​កែ​សម្រួល​បន្តិច​ម្តង​ៗ​អំ​ពី​ខ្លឹម​សារ​ ព្រម​ទាំង​យន្ត​ការ​និង​វិ​ធី​សាស្រ្ត​បង្ខិត​ជិត​។ ឆ្លង​តាម​ រយៈ​នោះ​ អា​ទិ​ភាព​ ផ្តុំ​កម្លាំង​ផ្តោត​ទៅ​លើ​តំ​​បន់​ក្រ​លំ​បាក​ ជន​ជាតិ​ដែល​ងាយ​ទ​ទួល​រង​នឹង​​ភាព​ទន់​ខ្សោយ​ ភូមិ​សាស្រ្ត​កើត​មាន​គ្រោះ​ធម្ម​​ជាតិ​ជា​រឿយ​ៗ​ ទ​ទួល​រង​នូវ​ផល​ប៉ះ​ពាល់​ច្រើន​។ ទន្ទឹម​នឹង​នោះ ​ប្រ​ភព​ធន​ធាន​អនុ​វត្ត​គោល​ ន​យោបាយ​ ត្រូវ​ផ្តល់​ជូន​ជា​បណ្តើរ​ៗ​ មិន​ត្រូវកម្ចី​ឥណ​ទាន​ ផ្តើម​ពី​ឧបត្ថម្ភ​ផ្ទាល់​ដល់​គ្រួ​សារ​​ប្រ​ជា​ជន​ ​គួប​​ផ្សំ​ជា​មួយ​សហ​គមន៍​ កម្រិត​និង​ពេល​វេ​លា​អនុ​វត្ត​ក៏​ត្រូវ​បាន​កែ​សម្រួល​ផង​ដែរ​។ ដូច្នោះ ​យន្ត​ការ​សហ​ការ​អនុវត្ត​គោល​ន​យោ​បាយ​ ក៏​បង្កើន​ជា​បណ្តើរ​ៗ​តួ​នា​ទី​ម្ចាស់​ការ​របស់​ភូមិ​ភាគ​និង​សហ​គមន៍​ ការ​ត​ភ្ជាប់​គោល​ន​យោ​​បាយ​ ត្រូវ​បាន​ចាប់​អា​រម្មណ៍​ជា​ពិ​សេស​ តួ​នា​ទី​សម្រប​សម្រួល​របស់​ស្ថា​ប័ន​ការ​ងារ​ជន​ជាតិ​ជា​សន្សឹម​ៗ​ត្រូវ​បាន​ពង្រីក​។​

អា​ស្រ័យ​ហេតុ​នោះ​ ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ រយៈ​ពេលកន្លង​ សម្រេច​បាន​​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​។ តាម​នោះ​ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​​ច្បាស់​ ចំ​នួន​ឃុំ​មាន​អគ្គិ​ស​នី​ប្រើ​ប្រាស់​៩៩​% មាន​ភូមិ​ស្រុក​ខ្លះ​មាន​ផ្លូវ​ចូល​ដល់​មជ្ឈ​មណ្ឌល​​ឃុំ​ជាង​៩៥​% ។ ​ក្រៅ​ពី​នេះ​ ដើម​ទុន​កម្ចី​ឥណ​ទាន​សម្រាប់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ក៏​បាន​​កើន​ឡើង​ ការ​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ជំ​រុញ​ក​សិ​កម្ម​ នេ​សាទ​កម្ម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃ​កាន់​តែ​ផ្សារ​ភ្ជាប់​នឹង​ភាព​ជាក់​ស្តែង​។ ព្រម​ជា​មួយ​នោះ​ ស​មត្ថ​ភាព​បង្ក​បង្កើន​ផល​ ប​រិ​មាណ​ផល​នៃ​ក​សិ​ផល​ ជល​ផល​មាន​ការ​កើន​ឡើង​ ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ ពល​កម្ម​នៅ​ជន​​បទ​មាន​ការ​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​។ ពុំ​នោះ​សោត​ ស​កម្ម​ភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ​សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង​ លទ្ធ​ផល​ដល់​ចុង​ឆ្នាំ​២០១៧ ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​ឃុំ​លំ​បាក​ពិ​សេស​ ឃុំ​ព្រំ​ដែន​ ឃុំ​មណ្ឌល​សុ​វត្ថិ​ភាព​ តំ​បន់​ជន​​ជាតិ​ភាគ​តិច​ ​តំ​បន់​ភ្នំ​ កាត់​បន្ថយ​នៅ​ក្រោម​ ៣៥,២៨%​ (ថយ​ចុះ​៤,៣៣%​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៦​)។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ជិត​២៨,៤៥​% (ថយ​ចុះ៣​,០២​% បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០១៦)។ ដោយ​ឡែក​តំ​បន់​​ជន​ជាតិ​ខ្មែរ​វិញ​ ចុង​ឆ្នាំ​២០១៨ គ្រួ​សារ​ក្រី​ក្រ​ នៅ​៥៤.០២៩​ ស្រូប​អត្រា​១៦,៤៩​% និង​គ្រួ​សារ​​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​៣៧.៨៣៥​គ្រួ​សារ​ ស្រូប​​អត្រា​១១,៥៤​% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រួម​ទាំង​អស់​។ ដូច្នេះ ភាព​ម្ចាស់​ការ​​និង​ស្មារ​តីភ្ញាក់​រ​លឹក​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ពង្រីក​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ ​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ត្រូវ​បាន​កើន​ឡើង​ បុព្វ​ហេតុ​អប់​រំ​ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​និង​តំ​បន់​ភ្នំ​ សម្រេច​បាន​លទ្ធ​ផល​ជាក់​​ស្តែង​ជា​ច្រើន​; ស​កម្ម​ភាព​វប្ប​ធម៌​ ព័ត៌​មាន​ ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ សុ​ខុ​មាល​ភាព​សង្គម​ត្រូវ​បាន​ចាប់​អា​រម្មណ៍​យ៉ាង​ពិ​សេស​។ ម្យ៉ាង​​ទៀត​ សន្តិ​សុខ​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​ សុ​វត្ថិ​​ភាព​សង្គម​ត្រូវ​បាន​ធា​នា​; ធ្លុង​ម​ហា​សាម​គ្គី​ជន​​ជាតិ​ សាស​នា​ត្រូវ​បាន​ពង្រីក​។ កង​ជួ​រ​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​ និង​ប្រ​ព័ន្ធ​ន​យោ​បាយ​មូល​ដ្ឋាន​ត្រូវ​បានបង្កើន​ ស្ថា​ប័ន​បម្រើ​ការ​ងារ​ជន​ជាតិ​ជា​ជំ​ហាន​ៗ​បម្រើ​ការ​មាន​គុណ​ភាព​ជាង​។

*គប្បី​មាន​គោល​ន​យោ​បាយ​ថ្មី​ ស្រប​តាម​​ទិស​ដៅ​បូ​រ​ណ​កម្ម​

ទោះ​បី​សម្រេច​បាន​សមិទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ដំ​ណាក់​កាល​ក​សាង​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ នៅ​តែ​បង្ហាញ​ពី​ភាព​លំ​បាក​ និង​អន់​ថយ​នៅ​ឡើយ​។ តួ​យ៉ាង​ដូច​៖ គោល​ន​យោ​បាយ​មួយ​ចំ​នួន​ នៅ​ប្រ​ទាំង​ប្រ​ទើស​ រសេម​រសាម​​ មាន​គោល ន​យោ​បាយ​ខ្លះ​ទៀត​ខ្វះ​ការ​ត​ភ្ជាប់​ មិន​អាច​ដល់​​ព្រម​បាន​ មាន​គោល​ន​យោ​បាយ​ខ្លះ​មាន​រយៈ​ពេល​ខ្លី​ ដាក់​ចេញ​គោល​ដៅ​ធំ​ៗ​ ប៉ុន្តែ​ពេល​វេ​​លា​និង​ប្រ​ភព​ធន​ធាន​អនុ​វត្ត​មិន​ទាន់​ស័ក្តិ​សម​​នៅ​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ​ ប្រ​ភព​ធន​ធាន​ អ​នុ​វត្ត​នូវ​គោល​ន​យោ​បាយ​មិន​ទាន់​មាន​ភាព​​ម្ចាស់​ការ​។​ ហើយ​ស្ថា​ប័ន​ទទួ​ល​ខុស​ត្រូវ​គោល​ន​យោ​បាយ​ តួ​នា​ទី​សម្រ​ប​សម្រួល ​ត​ភ្ជាប់​ របស់​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ នៅ​មាន​ចំ​ណុច​​មិន​ទាន់​ស្មើ​ភាព​។ ការ​ដែល​ជំ​រុញ​ទឹក​ចិត្ត​ដល់​​ភូមិ​ភាគ​ ម្ចាស់​ការ​ក​សាង​គោល​ន​យោ​បាយ​ ចាត់​ចែង​ប្រ​ភព​ធន​ធាន​អនុ​វត្ត​មិន​ទាន់​ពង្រីក​បាន​ត្រឹម​ត្រូវ​។ល។​

ដើម្បី​ធា​នា​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​និង​តំ​បន់​ភ្នំ​ តទៅ​មុខ​គប្បី​ក​សាង​ គម្រោង​មួយ​​សម្រាប់​រួម​បញ្ចូល​គោល​ន​យោបាយ​ឲ្យ​ក្លាយ​ជា​ “កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​សម្រាប់​ជន​​រួម​ជាតិ​ភាគ​តិច​” ទៅ​តាម​ព​ហុ​ទិស​ដៅ​ យូរ​អង្វែង​ ច្រើន​ផ្នែក​ ច្រើន​វិ​ស័យ​។ ដូច្នេះ​ការ​​ក​សាង​គោល​ន​យោ​បាយ​ជន​ជាតិ​ ដំ​ណាក់​​កាល​ឆ្នាំ​២០២១​-២០២៥​ និង​ឆ្នាំ​បន្ត​បន្ទាប់​ គប្បី​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​ មាន​ដូច​៖ ក្រុម​គោល​​ន​យោ​បាយ​វិ​និយោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ សម្រាប់​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​ តំ​បន់​ជន​ជាតិ​ និង​តំ​បន់​ភ្នំ​ រួម​មាន​៖ កម្ម​វិ​ធី​១៣៥​ ធ្វើ​ឲ្យ​​​សុ​ក្រឹត​រាល់​មជ្ឈ​មណ្ឌ​ល​បណ្តុំ​ឃុំ​ដែល​មិន​ទាន់​​សម្រេច​រួច​រាល់​ មាន​តម្រូវ​ការ​ក​សាង​ ព្រម​ទាំង​​គោល​ន​យោ​បាយ​សម្រាប់​ឃុំ​លំ​បាក​ខ្លាំង​ ឃុំ​ព្រំ​ដែន​ទូ​ទាំង​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​ ជា​មួយ​នឹង​ចិន​ ឡាវ​ និង​កម្ពុជា​។ ក្រៅ​ពី​នេះ ក្រុម​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​ ឧបត្ថម្ភ​ពង្រីក​មុខ​របរ​រក​ស៊ី​ កាត់​បន្ថយ​ភាព​ក្រី​​ក្រ រួម​មាន​៖ គោល​ន​យោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​ ជន​ជាតិ​ដែល​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​ ស្ថេរ​វប្ប​កម្ម​ស្ថេរ​និ​វេសន៍​ ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​ ទឹក​ប្រើ​ប្រាស់​ កម្ចី​ឥណ​ទាន​ បង្រៀន​វិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។ល។​ ក្រុម​គោ​លន​យោ​បាយ​លើក​កម្ពស់​គុណ​ភាព​នៃ​ប្រ​ភព​ធន​ធាន​មនុស្ស​ រួម​មាន​៖ គោល​ន​យោ​បាយ​អប់​រំ​ សុ​ខា​ភិ​បាល​ អំ​ពី​ការ​ប្រើ​ប្រាស់​ បណ្តុះ​បណ្តាល​ បំ​ប៉ន​កង​ជួរ​កម្មា​ភិ​​បាល​ជា​ជន​ជាតិ​ភាគ​តិច​។ល។​ ក្រុម​គោល​​ន​យោ​បាយ​តាម​ភូមិ​សាស្រ្ត​ លក្ខណៈ​ពិ​សេស​ ដោយ​ឡែក​របស់​ជន​ជាតិ​ (តី​បាក់​ តី​ង្វៀន​ មាត់​ស​មុទ្រ​នៃ​ភូមិ​ភាគ​កណ្តាល​ និង​តី​ណាម​​បូ)​ ដូច​៖ គោល​ន​យោ​បាយ​ជន​ជាតិ​ផ្សារ​ភ្ជាប់​នឹង​សាស​នា ផ្សារ​ភ្ជាប់​នឹង​វប្ប​ធម៌​ ការ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​អប់​រំ​ ផ្សារ​ភ្ជាប់​នឹង​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​ជន​ជាតិ​ សាស​នា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។ល។​

* * *

តំ​បន់​ជន​ជាតិ​និង​តំប​ន់​ភ្នំ​ ជួប​ការ​លំ​បាក​​ច្រើន​គឺ​អា​ស្រ័យ​ចំ​ណុច​ចាប់​ផ្តើម​ទាប​ ប្រ​ភព​ធន​ធាន​មនុស្ស​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅ​អន់​ថយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​មាន​ចំ​នួន​ច្រើន​ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​មិន​ទាន់​មាន​ភាព​រឹង​មាំ​ សេដ្ឋ​កិច្ច​រីក​ចម្រើន​យឺត​។ល។ ទន្ទឹម​នឹង​នោះ​ ផល​ប៉ះ​ពាល់​​អា​​ក្រក់​របស់​អា​នុ​ភាព​អ​មិត្ត​ ភាព​អ​វិជ្ជ​មាន​នៃ​យន្ត​ការ​ទី​ផ្សារ​ ព្រម​ទាំង​កាត់​បន្ថយ​ ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ និង​បម្រែ​បម្រួល​ អា​កាស​ធាតុ​។ល។​ ជះ​ឥទ្ធិ​ពល​អា​ក្រក់​ដល់​តំ​បន់​ជន​ជាតិ​និង​តំ​បន់​ភ្នំ ​ធ្វើឲ្យ​ជីវ​ភាព​ ការ​​បង្ក​បង្កើន​ផល​រប​ស់​ប្រ​ជា​ជន​ក្រី​ក្រ​ កាន់​តែ​ក្រ​ ថែម​។ អា​ស្រ័យ​ហេតុ​នោះ គប្បី​មាន​គោល​​ន​យោ​បាយ​ជន​ជាតិ​ថ្មី​ស្រប​តាម​ទិស​ដៅ​រួម ​បញ្ចូល​ ឬ​ក៏​សម​ស្រប​តាម​ស្ថាន​ភាព​ថ្មី​។ នេះ​ក៏​ជា​សំ​ណូម​ពរ​មួយ​យោង​លើ​ស្មារ​តី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ម​ហា​សន្និ​បាត​លើក​ទី​XII របស់​បក្ស​ ដូច​៖​ “បន្ត​ការ​ធ្វើ​ឲ្យ​សុក្រឹត​យន្ត​ការ​គោល​​ន​យោ​បាយ​ ធា​នា​គ្រប់​ជន​ជាតិ​ ស្មើ​ភាព​ គោ​រ​ព សាម​គ្គី​ ដោះ​ស្រាយ​ស្មើ​ភាព​ ទំ​នាក់​ទំ​នង​ រ​វាង​ជន​ជាតិ​ ជួយ​គ្នា​ដើម្បី​អ​ភិ​វឌ្ឍ​ បង្ក​នូវ​ភាព​វិ​វឌ្ឍន៍​ជាក់​ស្ដែង​ក្នុង​ការ​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​​សង្គម​ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​​ភាគ​តិច​រស់​នៅ​កុះ​ករ​។ល។​”៕

 

ចែករំលែកអត្ថបទ