រយៈពេល១៥ឆ្នាំកន្លង បក្ខភាគ រដ្ឋអំណាច និងប្រជាជនក្រុងកឹងធើ ពង្រីករាល់ប្រភពកម្លាំង ប្តេជ្ញាអនុវត្តសេចក្តីសម្រេចចិត្តលេខ៤៥NQ/TW របស់ការិយាល័យនយោបាយ (នីតិកាលXI) ចុះថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីកសាងនិងអភិវឌ្ឍក្រុងកឹងធើ ក្នុងសម័យឧស្សាហូបនីយកម្ម ភាវូបនីយកម្មប្រទេសជាតិ ដោយភាពសកម្ម ម្ចាស់ការ ច្នៃប្រតិដ្ឋ ម៉ឺងម៉ាត់និងសម្រេចបានលទ្ធផលល្អ ប្រសើរ។ កសាងក្រុងឲ្យសក្តិសមនឹងឧត្តមភាព ជាក្រុងប្រភេទ១ចំណុះមជ្ឈិម។ សមិទ្ធផលទាំងនេះ មានការរួមចំណែករបស់ជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែររស់នៅលើភូមិសាស្រ្តក្រុងកឹងធើផងដែរ។
ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយអនុស្សាវរីយ៍ដល់គណៈប្រតិភូតំណាងក្រុមការងារប្រទេសកាណាដាក្នុងឱកាសដោះដូរ សហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុងចីរភាព។
*ក្រុងព្រែកទន្លេ ទីក្រុងអេកូជីវចម្រុះដ៏គួរឲ្យរស់នៅ
រយៈពេល១៥ឆ្នាំ ក្រោយពីក្រុងកឹងធើ ក្លាយជាក្រុងចំណុះមជ្ឈិម; ពិសេសគឺពេលការិយាល័យនយោបាយចេញសេចក្តីសម្រេចចិត្តលេខ៤៥បានបង្កជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ សមិទ្ធផលដែលក្រុងកឹងធើសម្រេចបាន ក្នុងដំណើរការខិតខំអនុវត្តចក្ខុវិស័យយុទ្ធសាស្រ្តក្លាយជាក្រុងប្រភេទ១ចំណុះមជ្ឈិម បាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលទទួលស្គាល់តាមរយៈសេចក្តីសម្រេចលេខ៨៨៩/QĐ/TTg ចុះថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០០៩។ មុខមាត់ទីក្រុងទាំងក្នុងនិងជាយក្រុង មានភាពផ្លាស់ថ្មីគួរឲ្យកត់សម្គាល់ មានមណ្ឌលក្រុងថ្មី មណ្ឌលតាំងទីលំនៅ-ពាណិជ្ជកម្ម សេវាកម្មជាច្រើននៅតាមខណ្ឌ ស្រុក ជាពិសេស គឺនៅខ័ណ្ឌនិញកេវ កាយរុាំង ប៊ិញធ្វី ត្រូវបានវិនិយោគកសាងតាមទិសស៊ីវិល័យ; ត្រូវបានវិនិយោគបង្កបង្កើតមណ្ឌលមុខងារពិសេសដោយឡែកមួយចំនួន មានដូចសំណង់សេវាកម្មរួមសម្បាច់ ប្រព័ន្ធសំណង់ហេដ្ឋារចនាសម្ព័ន្ធបម្រើសហគមន៍របស់ក្រុងពង្រីកបានប្រសិទ្ធភាព ទីក្រុងបានស្ងើចសរសើរមាន“សោភណភាពទីក្រុងទ្វីបអាស៊ីឆ្នាំ២០១៦”។
មកទល់សព្វថ្ងៃ ជាមូលដ្ឋានក្រុងកឹងធើ មានការអភិវឌ្ឍនិងផ្លាស់ថ្មី ទាំងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់វាលរាបទន្លេគឺវឡុងនិយាយរួម និងក្រុងកឹងធើនិយាយដោយឡែក។ មានសំណង់ គមនាគមន៍សំខាន់ៗជាច្រើនត្រូវបានវិនិយោគ កសាងសម្រេចនិងដាក់ឲ្យប្រើប្រាស់ តភ្ជាប់ទូលំទូលាយបង្កជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ មានដូច៖ ស្ពានកឹងធើ; កំពង់ផែកាយកុយ អាកាសយានដ្ឋានអន្តរជាតិកឹងធើ; វិថី វ៉វ៉ាន់កៀក; វិថីង្វៀនវ៉ាន់លឹន; ផ្លូវជាតិណាមស៊ុងហូវ; កែលម្អ បង្កើនកម្រិតផ្លូវជាតិ៩១; ៦១B ផ្លូវជាតិ៨០ (តាមរូបភាព BOT) ។ល។
គ្រប់ផ្នែកផលិតកម្ម អាជីវកម្មលើភូមិសាស្រ្ត ក្រុងមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ជាមួយនឹងល្បឿនកំណើនសេដ្ឋកិច្ច តែងបានរក្សានៅកម្រិតខ្ពស់បង្គួរ GDP(តម្លៃ ប្រៀបធៀបនឹងឆ្នាំ២០១០) ដំណាក់កាល២០០៤-២០១៤ កំណើនមធ្យមភាគ១៤,១៥%/ ឆ្នាំ GRDP តាមវិធីគិតថ្មី (តម្លៃប្រៀបធៀបនឹងឆ្នាំ២០១០) ដំណាក់កាល២០១៥-២០១៨ កំណើនមធ្យមភាគ៧,៥៦%/ឆ្នាំ; រចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរចំទិសដៅ មកទល់ឆ្នាំ២០១៨ វិស័យកសិកម្ម ជលផល ស្រូបអត្រា៨,២០%; វិស័យឧស្សាហកម្ម-សំណង់ ស្រូបអត្រា ៣២,៦៣%; វិស័យសេវាកម្ម ស្រូបអត្រា ៥៩,១៧%; រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងកិច្ចការធានាភាគកម្រិតGRDP គិតមធ្យមភាគលើមនុស្សម្នាក់សម្រេច៨០,៥លានដុង កើនប្រហែល៨ដង បើប្រៀបធៀបនឹងឆ្នាំ២០០៣; អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម១,៥៣%។ល។ មកទល់សព្វថ្ងៃ ក្រុងកឹងធើមានអាជីវកម្មកំពុងដំណើរការជាង៨.០០០; មានគម្រោងចំនួន៤៤៣ ប្រើប្រភពទុន ក្រៅថវិការដ្ឋ សរុបទុនចុះឈ្មោះប្រហែល៨៦.០៥៨ពាន់លានដុង ក្នុងនោះ មានគម្រោងចំនួន៨១បានវិនិយោគដោយផ្ទាល់ពីប្រទេសក្រៅ សរុបទុនវិនិយោគចុះឈ្មោះប្រហែល១៥.៦២៦ពាន់លានដុង។ល។ ការអភិវឌ្ឍវប្បធម៌-សង្គម ក៏បានក្រុងកឹងធើយកចិត្តទុកដាក់វិនិយោគផងដែរ។
រយៈពេល១៥ឆ្នាំកន្លង ក្រុងបង្កបាននូវស្នាមគំនូសអភិវឌ្ឍន៍ជាសន្សឹមៗក្លាយជាក្រុងព្រែកទន្លេ ទីក្រុងអេកូជីវចម្រុះដ៏គួរឲ្យរស់នៅ។ គោលជំហរ សក្តានុពលសេដ្ឋកិច្ច-សង្គម របស់ក្រុងមានភាពវិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ជាជំហានៗបញ្ជាក់ច្បាស់ពីតួនាទីជាមជ្ឈមណ្ឌល និងបង្កជាកម្លាំងចលករក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់តំបន់វាលរាបទន្លេគឺវឡុង។
* កំណត់ទិសដៅធំ សម្រាប់អនាគត
រយៈពេលខាងមុខ ក្រុងនឹងឆ្ពោះទៅរកទិសដៅ៖ អភិវឌ្ឍសេដ្ឋកិច្ចដោយល្បឿនវិវឌ្ឍន៍ ឆាប់រហ័ស; កសាងនិងអភិវឌ្ឍក្រុង កាន់តែរុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ; គួបផ្សំយ៉ាងស្អិតល្មួត រវាងការអភិវឌ្ឍសេដ្ឋកិច្ចរួម ជាមួយនឹងការអនុវត្តភាពជឿនលឿន និងសមភាពសង្គម។ ដើម្បីអនុវត្តទិសដៅដែលបានលើកឡើង បក្ខភាគ រដ្ឋអំណាច កងទ័ព និងប្រជាជន គប្បីផ្តុំកម្លាំងអនុវត្តល្អភារកិច្ច ដំណោះស្រាយសំខាន់ៗចំនួន៥ចំណុចដូចខាងក្រោម៖
ទី១ ផ្តុំកម្លាំងត្រួតពិនិត្យឡើងវិញ កសាងនិងអនុវត្តល្អរាល់ការរៀបចំគម្រោងផែនការ ដែលបានផ្តល់សច្ចាប័ន ផ្សារភ្ជាប់ជាមួយនឹងរៀបចំគម្រោង ផែនការអភិវឌ្ឍរួមរបស់តំបន់។ ជំរុញការអនុវត្តគោលការណ៍ផ្លាស់ថ្មីទម្រង់កំណើននិងបង្វែររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច តាមទិសដៅអភិវឌ្ឍឆាប់រហ័ស ចីរភាព។ ផ្តុំកម្លាំងលើកកម្ពស់ទ្រង់ទ្រាយ គុណភាពកំណើនទិន្នផលពលកម្ម និងកម្លាំងប្រជែងនៃខឿនសេដ្ឋកិច្ច។ យកចិត្តទុកដាក់វិនិយោគអភិវឌ្ឍវិស័យនានាដែលមានប្រៀបខ្លាំង មានភាពទម្លុះទម្លាយ ដូចជាពាណិជ្ជកម្ម-សេវាកម្មដឹកជញ្ជូនហិរញ្ញវត្ថុ ។ល។ ផ្តុំកម្លាំងទៅលើផ្នែកសេវាកម្មដែលមានតម្លៃកំណើនខ្ពស់; អភិវឌ្ឍខ្លាំងក្លាវិស័យទេសចរណ៍ សំខាន់គឺទេសចរណ៍អេកូជីវចម្រុះ ទេសចរណ៍ព្រែកទន្លេ-ស្រុកស្រែចម្ការ។ល។
ទី២ ផ្សព្វផ្សាយអនុវត្តគម្រោងស្ដីពីបង្វែររចនាសម្ព័ន្ធកសិកម្ម អភិវឌ្ឍន៍តាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ បង្កើនតម្លៃកំណើន និងអភិវឌ្ឍប្រកបដោយចីរភាព។ ពង្រីកទម្រង់សេដ្ឋកិច្ច សហការ សហករណ៍បែបថ្មី ទម្រង់ផលិតកសិកម្មជ្រះ បច្ចេកវិទ្យាខ្ពស់ផ្សារភ្ជាប់ជាមួយនឹងការចងសម្ព័ន្ធផលិតកម្មតាមខ្សែសង្វាក់តម្លៃ; បន្តការពង្រីកប្រសិទ្ធភាពនូវទម្រង់វាលស្រែធំ។ ទន្ទឹមនឹងនោះ បង្កើនការងារគ្រប់គ្រង ការពារបរិស្ថាន ម្ចាស់ការទប់ស្កាត់នឹងការបម្រែបម្រួលអាកាសធាតុ។
ទី៣ អាទិភាពរៀបចំប្រភពថវិការដ្ឋសម្រាប់កម្មវិធីទិសដៅជាតិកសាងជនបទថ្មី; ផ្តុំកម្លាំងកសាងជនបទថ្មីរឹងមាំ មិនរត់តាមការចលនា សំខាន់គឺលើកកម្ពស់កម្រិតរស់នៅជូនប្រជាជននៅជនបទ។ លើកទឹកចិត្តការវិនិយោគអភិវឌ្ឍផលិតកម្ម ធើ្វអាជីវកម្មនៅតំបន់ជនបទ។
ទី៤ ជំរុញការកែទម្រង់រដ្ឋបាល បង្កភាពងាយស្រួលខាងបែបបទរដ្ឋបាល កាត់បន្ថយភាពធុញទ្រាន់ ជំរុញការបណ្តុះបណ្តាល បំពាក់បំប៉នលើគ្រប់វិស័យដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ សំដៅកសាងនិងអភិវឌ្ឍន៍កងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការសុចរិត ទៀងត្រង់ ធានាអនុវត្តត្រឹមត្រូវតាមច្បាប់ វិន័យរដ្ឋបាល បង្កើនសមត្ថភាពអនុវត្តកិច្ចការ ក្រមសីលធម៌វិជ្ជាជីវៈ អស់ពីចិត្តបម្រើប្រជាជន ឆ្លើយតបនឹងតម្រូវការសមាហរណកម្មនិងអភិវឌ្ឍន៍របស់ក្រុង។ល។ បង្កើនការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអនុវត្តប្រិតសំចៃដើម្បីកសាង បង្កើតបរិស្ថាន វិនិយោគ ធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួលនិងត្រឹមត្រូវ។
ទី៥ ខ្នះខ្នែងកសាងខឿនសេដ្ឋកិច្ចឈ្លាសវៃ សំដៅដើរទាន់សម័យបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដែលរដ្ឋាភិបាលបំផុសចលនា។
ជាមួយនឹងលទ្ធផលរយៈពេល១៥ឆ្នាំកន្លង ព្រមជាមួយនឹងដំណើរការអភិវឌ្ឍដែលបានដាក់ចេញ ក្រុងបន្តការពង្រីកស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ ផ្ដុំកម្លាំងធនធានមនុស្ស ធនធានសម្ភារៈ សំដៅបង្កភាពទម្លុះទម្លាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឈានឡើងកម្រិតថ្មី សក្តិសមជាក្រុងចលករ មជ្ឈមណ្ឌលនៅតំបន់វាលរាបទន្លេគឺវឡុង៕