កំសាន្ត រឿងពីនេះពីនោះ

18/03/2019 - 07:12

សត្វ​ក្រ​ពើ​ ងើប​មាត់​ផុត​ទឹក​មុន​ពេល​ទឹក​ត្រូវ​កក

សត្វ​ក្រ​ពើ​ចំ​នួន​១៨​ក្បាល ត្រូវ​កក​ជាប់​នៅ​ក្នុង​ទឹក​បឹង​មួយ​នៃ​សួន​ច្បារ​ The Swamp Park ភាគ​ខាង​ជើង​រដ្ឋ​ Carolina សហ​រដ្ឋ​​អា​មេ​រិក​។ សត្វ​ក្រ​ពើ​ទាំង​នេះ ហាក់​បី​ដូច​ដឹង​ថា ​ទឹក​បឹង​ជិត​នឹង​​កក ម្ល៉ោះ​ហើយ​វាក៏​ងើប​មាត់​ផុត​ពី​ទឹក​មុន​ពេល​ទឹ​ក​កក​។ ការ​កក​ដូច្នេះ​​នឹង​រលាយ​ទៅ​វិញ​ក្រោយ​ពី​រយៈ​ពេល​ពី​រ​បី​ថ្ងៃ​ ឃើញ​ថា​គ្មាន​​ការ​រង​របួស​ស្នាម​ដោយ​សារ​ទឹក​កក​នោះ​ទេ។​ ក្រុម​អ្នក​ឯក​ទេស​ បាន​ឲ្យ​ដឹង​៖  ស​ភា​វ​គតិ​ដែល​សត្វ​ក្រ​ពើ​ដឹង​បាន​ថា តើ​នៅ​ពេល​ណា​ ទឹក​នឹង​កក​ ដូច្នេះ​ ពួក​វា​នឹង​ងើប​មាត់​ផុត​ពី​ទឹក​នៅ​ពេល​នោះ​ដើម្បី​​ដកដ​​ង្ហើម​៕ 

                                                                              យោង​៖​  AP​ -ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ The Swamp Park