កំសាន្ត រឿងពីនេះពីនោះ

26/02/2019 - 09:05

ក្រុង​ហាម​ការ​ស្លាប់

នោះ​គឺ​ក្រុង​ Longyearbyen ជា​ក្រុង​ធំ​បំ​ផុត​នៅ​កោះ​ Svalbard ប្រ​ទេស​ន័រ​វែស ដោយ​មាន​ផ្ទៃ​ដី​ទំ​ហំ​ប្រ​មាណ​៦២​.០០០​គី​ឡូ​ម៉ែត្រ ក្នុង​នោះ មាន​ផ្ទៃ​ដី​៦០%​គ្រប​ដណ្តប់​ដោយ​ព្រឹល​ទឹក​កក​ខួប​ឆ្នាំ។ ឈាន​ចូល​ខែ​វិច្ឆិកា​ជា​រៀង​រាល់​ឆ្នាំ ទូ​ទាំង​ក្រុង​នេះ​រង​ការ​គ្រប​ដណ្តប់​ដោយ​ព្យុះ​ទឹក​កក​ដេរ​ដាស់ គ្មាន​នរណា​អាច​រក​ឃើញ​ទី​នេះ​ឡើយ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ទើប​អស់។ ហើយ​នេះ​ជា​ក្រុង​តែ​មួយ​គត់​លើ​ពិ​ភព​លោក​ហាម​កើត និង​ហាម​ស្លាប់ ពី​ព្រោះ​ព្រឹល​ធ្លាក់​គ្រប​ដណ្តប់​ខួប​ឆ្នាំ ផ្ទាំង​ទឹក​កក​កម្រាស់​ធ្វើ​ឲ្យ​សាក​សព​កក​រឹង​ពុំ​ស្អុយ​រលួយ​ទៅ​តាម​សភាព​ធម្មតា ហេតុ​នោះ​វីរ៉ូស​កក​នៅ​ទី​នេះ​ជា​រហូត​ដែរ​។ ព្រោះ​ហេតុ​នោះ មនុស្ស​ចាស់ ស្រ្តី​មាន​ផ្ទៃ​ពោះ អ្នក​ដែល​មាន​សុខ​ភាព​មិន​សូវ​ល្អ ត្រូវ​រួស​រាន់​ចាក​ផុត​ចេញ​ពី​ទី​នេះ​៕

យោងៈ SOHU-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នោះ​គឺ​ក្រុង​ Longyearbyen