25/02/2019 - 16:49

ក្រុង​កឹង​ធើ

ពង្រីក​តួនា​ទី​របស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

ប៉ុន្មាន​ឆ្នាំ​កន្លង ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ជន​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​​នៅ​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក មាន​ភាព​លំ​នឹង។ នេះ​ជា​លទ្ធ​ផល​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង ដែល​ជំ​រុញ​មាំ​ការ​ផ្សព្វ​ផ្សាយ ចល​នា​ជន​រួម​ជាតិ​ភាគ​តិច​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ក្នុង​នោះ មាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ។

ថ្នាក់​ដឹ​កនាំ​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង ដល់​សមូហ​ភាព បុគ្គល ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម ក្នុង​រយៈ​កាល​១០​ឆ្នាំ អនុ​វត្ត​នូវ​បទ​បញ្ជា​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្ដី​ពី​ការ​"ពង្រីក​តួនា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច ក្នុង​បុព្វ​ហេតុ​កសា​ង​និង​ការ​ពារ​មាតុ​ភូមិ"​។

ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ មាន​ថេរ​ដី​កា៖ អនុ​វត្ត​ការ​ងារ​សាស​នាអំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ប៉ុន្មាន​ឆ្នាំ​កន្លង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​សហ​ការ​ជិត​ដិត​ជា​មួយ​នឹង​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ ក្នុង​ការ​ចល​នា​មា​មីង​ជន​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក ខ្នះ​ខ្នែង​ចូល​រួម​នៅ​រាល់​សកម្ម​ភាព​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ សមា​គម​ព្រម​ទាំង​រួម​នឹង​គណៈ ផ្នែក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ក្រុង ពង្រីក​តួនា​ទីអ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក និង​បុគ្គល​គំរូ​ជា​ជន​ជាតិ​ខ្មែរ​នៅ​តាម​ក្រុម​ស្វ័យ​គ្រប់​គ្រង អំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ជាក់​ស្ដែង​គឺ​ការ​អប់រំ​ស្មារតី​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ ដែល​មាន​ទង្វើ​បំ​ពាន​ច្បាប់។

ទន្ទឹម​នឹង​នោះ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់ បង្កើន​ការ​ងារ​ឃោស​នា ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ ច្បាប់​របស់​បក្ស​និង​រដ្ឋ ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត និង​មា​មីង​ពុទ្ធ​បរិ​ស័ទ។ ឆ្លង​តាម​រយ​នោះ ជួយ​ឲ្យ​ព្រះ​សង្ឃ មា​មីង​កាន់​តែ​យល់​ច្បាស់ ហើយ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស ការ​គ្រប់​គ្រង​របស់​រដ្ឋ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​​កល​របស់​អានុ​ភាព​អមិត្ត​ ដែល​ឆ្លៀ​ត​យកបញ្ហា​ជន​ជាតិ ដើម្បី​ប្រ​ឆាំង​បក្ស​និង​រដ្ឋ។ ទន្ទឹម​នឹង​នោះ ខ្នះ​ខ្នែង​ចូល​រួម​ការ​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ" ចល​នា"ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ទី​ក្រុង​ស៊ី​វិល័យ" បង្កើន​ផែន​មហា​សាមគ្គី​    ទូទាំ​ង​ជ​ន​ជាតិ​តាម​គោល​លំ​នាំ "សាស​នា-ប្រ​ជា​ជា​តិ​-​សង្គ​ម​និ​យម"។

ចាប់​ពី​ឆ្នាំ​២០១២ នគរ​បាល​ក្រុង​និង​សមា​គម​ព្រះ​សង្ឃ​សាម​គ្គីស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​ចុះ​កិច្ច​សន្យា​នូវ​លក្ខ​ន្តិកៈ​សហ​ប្រ​តិបត្តិ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។ ឆ្លង​តាម​រយៈ​នោះ កម្លាំង​នគ​រ​បាល និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ទទួល​បាន​ប្រ​ភព​ដំ​ណឹង​សំ​ខាន់ៗ​ជា​ច្រើន អា​ស្រ័យ​អ្នក​មាន​ប្រ​​ជា​ប្រិយ​ភាព មា​មីង​ខ្មែរ​ ផ្តល់​ជូន​ដំ​ណឹង​ដែល​ពាក់​ព័ន្ធ​ដល់​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូលដ្ឋាន​។ មា​ន​សមូ​ហ​ភាព និង​បុគ្គល​ជា​ច្រើន​ដែល​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​លើក​ទឹក​ចិត្ត។ ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ មាន​ថេរ​ដី​កា៖ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​ចាត់​ទុក​ថា ការ​អនុ​វត្ត​នូវ​លក្ខន្តិកៈ​គឺ​ជា​គន្លឺះ​សំ​ខាន់​ក្នុង​ការ​អនុ​វត្តការ​ងារ​សាស​នា អំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ ព្រោះ​ហេតុ​នោះ នៅ​ពេល​ខា​ង​មុខ សមា​គម​នឹង​ជំ​រុញ​ជាង​ទៀត​ការ​អនុ​វត្ត​នូវ​លក្ខន្តិកៈ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​និយាយ​រួម ​នៅ​ក្នុង​សហ​គមន៍​ភូមិ​ស្រុក​និយាយ​ដោយ​ឡែក​។ ព្រម​ទាំង​រួម​ជាមួយ​នឹង​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​ជាប់ពាក់​ព័ន្ធ បន្ត​ការ​ជំ​រុញ​ការ​ងារ​ឃោស​នា​ចលនា​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ និង​ច្បាប់​របស់​រដ្ឋ។ ផ្ដើម​ពី​នោះ កសាង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខនយោ​បាយ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​រ​៕

ថាញ់​ឡុង-មុ​នី

ចែករំលែកអត្ថបទ