18/02/2019 - 16:52

គណៈ​​កម្មា​ធិ​ការ​ជន​ជាតិ​ ស​ហ​ការ​ជា​មួយ​ក្រុង​កឹង​ធើ រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩

បន្ត​ដំ​ណើរ​បំ​ពេញ​​បេ​ស​ក​កម្ម​នៅ​តី​ណាម​បូ នៅ​ថ្ងៃ​ទី​២២ ខែ​មក​រា គណៈ​ប្រតិ​ភូ​នៃ​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ដឹក​នាំ​ដោយ​លោកឡេ​សើុងហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​​ក​ម្មា​ធិ​ការ​ជន​ជាតិ បាន​អញ្ជើញ​ចុះទៅ​ធ្វើ​ការ​​​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ដើម្បី​ពិ​ភាក្សា​អំ​ពីកិច្ច​សហ​ការ​រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិខ្មែរ​ណាម​បូ​ ឆ្នាំ​២០១៩​។

អនុ​រដ្ឋ​មន្រ្តី​ ឡេ​សើុងហាយ ជូន​អំ​ណោយ​ដល់​កម្មា​ភិ​បាល​ចូល​និ​វត្តន៍​។​

នៅ​ក្នុង​ការ​ពិ​ភាក្សា​ លោក​ម៉ាយ​ថាញ់​យុឹង​ ប្រ​ធាន​គណៈ​ចាត់​តាំង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង ក្រុង​កឹង​ តែងយក​ចិត្ត​ទុក​ដាក់​ដល់​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ និងការ​ងារ​ជន​ជាតិ​។ ជា​មួយ​នឹង​ទី​តាំង​ភូមិ​សាស្រ្ត​ឋិត​នៅ​មជ្ឈ​មណ្ឌល​តំ​បន់ ការ​រៀប​ចំ​ពិ​ធី​ជួប​ជុំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ឆ្នាំ ២០១៩​ នៅ​ក្រុង​កឹង​ធើ​ គឺ​សម​ស្រប​បំ​ផុត​។ ឆ្លង​តាម​រយៈ​នោះ លោក​ម៉ាយថាញ់​យុឹង​ ស្នើ​ដល់​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ឆាប់​ក​សាង​ផែន​ការរួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ពិ​ភាក្សា​យោ​បល់​ដើម្បីឆាប់​មាន​ផែន​​ការ ខ្លឹម​សារ​លម្អិត​ជាក់​ស្តែង​អំ​ពី​ព្រឹត្តិ​ការណ៍​នេះ​។

នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មក​រា អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​​កម្មា​ធិ​ការជន​ជាតិ​ លោក​ឡេ​សើុង​ហាយ បាន​អញ្ជើញ​ទៅ​ជួប​ជុំសំណេះ​សំណាល​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិ​បាល​ចូល​និ​វត្តន៍​ អ​តី​ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិ​ការ​ជន​ជាតិ​ និង​កម្មា​ភិ​បាល​នៃ​នា​យក​ដ្ឋាន​​ភូមិ​ភាគ​ III (គណៈ​កម្មា​ធិការ​ជន​ជាតិ​)។

នៅ​ក្នុង​ប​រិ​យា​កាស​ប្រ​កប​ដោយ​ភាព​ស្និទ្ធ​ស្នាល​នៃ​ពិ​ធី​នេះ អនុ​រដ្ឋ​មន្រ្តី ឡេ​សើុង​ហាយ​ មាន​បិយ​វា​ចា​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរ​កម្មា​ភិ​បាល​ចូលនិ​វត្តន៍ និង​កម្មា​ភិ​បាល​កំ​ពុង​បម្រើ​ការ​ងា​រ​នៅ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III ទ​ទួល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​​រីក​រាយ សុ​ភមង្គល​។ អនុ​រដ្ឋ​មន្រ្តី ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​​ជ្រៅ​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​ឧត្តុង្គ​ឧត្តមរបស់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ កម្មា​ធិ​ការ​ជន​ជាតិ​គ្រប់​ស​ម័យ​កាល​ ក្នុង​ការ​ក​សាង​គោល​ន​យោ​បាយ​ជន​ជាតិ​ និង​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​។ ​ចំ​ពោះកម្មា​ភិ​បាល ដែល​កំ​ពុង​បម្រើ​ការ​ងារ​នៅ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III អ​នុ​រដ្ឋមន្រ្តី​ សំ​ណូម​ពរ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III បន្ត​ការ​ពង្រីក​លទ្ធ​ផល​ការ​ងារ ​ប្រ​កៀក​មូល​ដ្ឋាន​ក្តាប់​ស្ថាន​ភាព​ជន​ជាតិ​ ដើម្បី​រ​បាយ​ការណ៍​​ ធ្វើ​សេ​នាធិ​ការ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​គណៈកម្មា​ធិ​ការ​ជន​ជាតិ​អំ​ពី​ចំ​ណុច​ខ្វះ​ខាត ភាព​ប្រ​ទាក់​ប្រ​ទិន​តម្រូវ​ការ​ដោះ​ស្រាយ​ទាន់​​ពេល​៕

                     យោង​ http://baodantoc.com.vn - មុ​នី

ចែករំលែកអត្ថបទ