នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាក្រុងវិញចូវ សម្ព័ន្ធយុវជនក្រុងសុកត្រាំង សហការជាមួយសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនសុកត្រាំង បានចាត់តាំងកម្មវិធីទំនាក់ទំនង “ទិវានិទាឃរដូវជាមួយមនោសញ្ចេតនាព្រំដែនកោះ សមុទ្រ”និងគាំទ្រពិធីបំផុសចលនាយុវជនវៀតណាម ចងចាំមត៌កសាសន៍ដើរតាមស្នាមព្រះបាទអ៊ំ។
សម្ព័ន្ធយុវជនសុកត្រាំង មកសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារក្រីក្រ
នៅឃុំឡាយហ្វា ក្រុងវិញចូវ។
ក្នុងកម្មវិធីនេះមានសកម្មភាពជាច្រើន ដូច៖ ខួបអនុស្សាវរីយ៍៦០ឆ្នាំ ទិវាបង្កើតកងកម្លាំងប៉ុស្តិ៍ការពារព្រំដែននិង៣០ឆ្នាំទិវាការពារព្រំដែនទូទាំងប្រជាជន ព្រមទាំងចលនា “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ”។ ជំរុញមាំអនុវត្តការចលនា “មនោសញ្ចេតនាព្រំដែនកោះ សមុទ្រ”។ សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ។ ទំនាក់ទំនងវប្បធម៍សិល្បៈជាមួយបទចម្រៀងស្ងើចសរសើរអំពីភូមិស្រុកប្រទេសជាតិ ស្ងើចសរសើរអំពីកោះ សមុទ្រវៀតណាម និងបទចម្រៀងនិទាឃរដូវ។ ក្នុងឱកាសនេះសម្ព័ន្ធយុវជន ក្រុងសុកត្រាំងក៏បានសួរសុខទុក្ខ ប្រសិទ្ធពរនិងជូនអំណោយដល់កម្មាភិបាលយុទ្ធជនចំនួន១៥ចំណែក ដែលកំពុងបំពេញការងារនៅលើភូមិសាស្រ្ត៕
យ្វីអាញ់ ហ្វិញញឺ