* ធានាប្រភពផ្គត់ផ្គង់ ដើម្បីមិនឲ្យមុខទំនិញឡើងថ្លៃជាគំហុក
ធ្វើយ៉ាងណាដើម្បីវិធានការធានាទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាម គីហើយ ២០១៩ សប្បាយរីករាយ សុខសុវត្ថិភាពនិងប្រិតសំចៃ - នេះជាខ្លឹមសារនៃបទបញ្ជាលេខ៣៤/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ បទបញ្ជាក៏បានសំណូមពរដល់រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ ធានស្ថាប័នស្មើនឹងក្រសួង ប្រធានស្ថាប័នក្រោមឱវាទរដ្ឋាភិបាល មួយអន្លើដោយប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ខ្នះខ្នែងចង្អុលការអនុវត្តឲ្យបានព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការ ដើម្បីសម្រេចជោគជ័យភាគកម្រិតដែលបានប្រគល់ឲ្យ។ ក្នុងនោះ ក្រសួងឧស្សាហពាណិជ្ជកម្មទទួលរ៉ាប់រង ដោយសហការជា មួយបណ្តាក្រសួង ផ្នែកនិងភូមិភាគ តាមដានការប្រែប្រួលលើទីផ្សារដើម្បីផ្គត់ផ្គង់និងតម្រូវការប្រើប្រាស់ទំនិញ ពិសេសគឺមុខទំនិញណាដែលចាំបាច់តម្រូវការប្រើប្រាស់នាឱកាសបុណ្យចូលឆ្នាំថ្មី គីហើយ២០១៩។ ទន្ទឹមនឹងនោះ កសាងផែនការត្រៀមស្តុកទុកដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញ រក្សាលំនឹងតម្លៃ ដើម្បីកុំឲ្យកើតមានស្ថានភាពខ្វះទំនិញ បណ្ដាលឲ្យឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដូច្នេះ ក្រសួងគមនាគមន៍និងដឹកជញ្ជូនទទួលរ៉ាប់រង សហការនឹងបណ្តាក្រសួង ផ្នែក និងភូមិភាគ បង្កើនការលក់លៃ រៀបចំគ្រប់គ្រងឲ្យបានដិតដល់សកម្មភាពដឹកជញ្ជូន សម្រាប់បម្រើតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជននាឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីកុំឲ្យកើតមានស្ថានភាពប្រជាជនមិនបានវិលត្រឡប់ទៅស្រុកកំណើត ទទួលអំណរបុណ្យចូលឆ្នាំថ្មី ដោយគ្មានកប៉ាល់ ឬរថយន្តឡើយ។ បង្កើនការត្រួតពិនិត្យការអនុវត្តស្ថិតិតម្លៃដឹកជញ្ជូន និងបិទប្រកាសតម្លៃដឹកជញ្ជូន តម្លៃសំបុត្រកប៉ាល់ និងតម្លៃរថយន្តតាមការកំណត់។ល។
លក់ផ្កានៅខណ្ឌនិញកែវក្រុងកឹងធើ។
*បណ្តាភូមិភាគតំបន់វាលរាបទន្លេគឺវឡុង និងក្នុងទូទាំងប្រទេស បាននិងកំពុងត្រៀមមុខទំនិញ ដោយធានាប្រភពផ្គត់ផ្គង់ដើម្បីមិនឲ្យខ្វះទំនិញ ឬក៏ឡើងថ្លៃខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ២០១៩ ។
នៅក្រុងកឹងធើ មានអាជីវកម្មចំនួន៩ បានចូលរួមកម្មវិធីរក្សាលំនឹងតម្លៃ មានអាជីវកម្ម លក់រាយចំនួន៤២កន្លែង ជាមួយតម្លៃមុខទំនិញ ដែលស្តុកទុកជាប្រចាំប្រមាណជិត២៥៨ពាន់លានដុង។ ក្រៅពីនេះ អាជីវកម្មនៅលើភូមិសាស្រ្ត ក៏បានរៀបចំស្តុកទុកមុខទំនិញសំខាន់ៗ មានដូច៖ (អង្ករ ចុងអង្ករ សាច់ជ្រូក សាច់គោ សាច់សត្វស្លាប ត្រីគ្រប់ប្រភេទ ស៊ុត សត្វស្លាប នំ តំណាប់ និងប្រេងសាំង។ល។) សម្រាប់បម្រើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម គិតជាតម្លៃសរុបជាង៥.២៨៤ពាន់លានដុង។ ផ្សារទំនើបធំៗបានចុះកិច្ចសន្យា មិនតម្លើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមនោះទេ។ល។ យោងតាមមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអាងយ៉ាង ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ចុងខែកុម្ភៈ ឆ្នាំ២០១៩ ខេត្តមានអាជីវកម្មចំនួន២១ ដែលស្តុកទុកទំនិញ គិតជាតម្លៃទឹកប្រាក់ជាង១.៩៣៦ពាន់លានដុង។ រីឯខេត្តគៀងយ៉ាង រៀបចំលក់ ទំនិញ ចំនួន៩លើកដោយរក្សាលំនឹងតម្លៃ ចុះទៅលក់តំបន់ដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រសម្រាប់បម្រើការទិញរបស់ប្រជាជន នាឱកាសបុណ្យចូលឆ្នាំថ្មី គីហើយ ២០១៩។ល។ ក្រៅពីការអនុវត្តកម្មវិធីរក្សាលំនឹងតម្លៃនៅភូមិភាគ មន្ទីរឧស្សាហពាណិជ្ជកម្មនៅតាមបណ្ដាខេត្ត ក្រុងតំបន់វាលរាបទន្លេគឺវឡុង ថែមទាំងសហការជាមួយគ្នា សហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មក្រុងហូជីមិញ បង្កលក្ខណសម្បត្តិសម្រាប់អាជីវកម្ម សហប្រតិបត្តិការតភ្ជាប់តម្រូវការប្រើប្រាស់ និងបើកទូលាយទីផ្សារ ទំនាក់ទំនងព័ត៌មានតម្លៃមុខទំនិញ ឧបត្ថម្ភគ្នាដើម្បីលំនឹងទីផ្សារទៀតផង៕
ក្រុមអ្នកយកព័ត៌មាន - ប្រែសម្រួល៖ លីសៀ