ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/01/2019 - 21:53

ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​ព្រះ​វិ​ហារ​វត្ត​សុ​វណ្ណ​គន្ធ​វា​រី​រង្សី​

វត្ត​សុ​វណ្ណ​គន្ធ​វា​រី​រង្សី​(ព្រែក​ទុង​) មាន​ទី​តាំង​នៅ​​ភូមិ​លេខ​៦ ឃុំ​តឹង​ហុង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ បាន​ប្រា​រព្ធ​ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​និងសម្ពោធ​ព្រះ​វិ​ហារ​ដែល​ទើប​ក​សាង​ថ្មី​។

ព្រះ​វិ​ហារ​វត្ត​សុ​វណ្ណ​គន្ធ​វា​រី​រង្សី​ (ព្រែក​ទុង​)។

ព្រះ​វិ​ហា​វត្ត​សុ​វណ្ណ​គន្ធ​វា​រី​រង្សី​ បាន​បញ្ចុះ​បឋម​សិ​លា​ ក​សាង​កាល​ពី​ឆ្នាំ២០០៦​ មាន​បណ្ដោយ​៣០​ម៉ែត្រ ទ​ទឹង​២១​ម៉ែត្រ និង​កម្ពស់​៤០​ម៉ែត្រ ចំ​នួន​ថ​វិ​កា​ក​សាង​ស​រុប​ជិត​១២​ពាន់​លាន​ដុង​។ ក្នុង​នោះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ឧបត្ថម្ភ​២០០​លាន​ដុង​ ក្រៅ​ពី​នោះ    អា​ស្រ័យពុទ្ធ​ប​រិ​ស័ទ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស មាន​សទ្ធា​ជ្រះ​ថ្លា​រួម​ជា​កុ​សលក​សាង។​​ ព្រះ​វិ​ហារ​វត្ត ត្រូវ​បានក​សាង​តាម​រចនា​បទ​ស្ថា​បត្យ​កម្ម​ខ្មែរ​។ ដំ​បូលប្រក់​ក្បឿង​ មាន​ចម្លាក់​នាគ​​រាជ​ព័ទ្ធ​ពែន​រំ​លេច​នូវ​ក្បូរ​ក្បាច់​ រចនា​យ៉ាងប្រ​ណីត​នៃ​ស្ថា​បត្យ​​កម្ម​របស់​ខ្មែរ​ណាម​បូ។​

ក្រៅ​ពី​សម្ពោធ​ព្រះ​វិ​ហារ​ វត្ត​សុ​វណ្ណ​គ​​ន្ធ​វា​រី​រង្សី​ ថែម​ទាំង​សម្ពោធខ្លោង​ទ្វារ​ បង្គោល​​ទង់​ រ​បង​ជុំ​វិញ​ប​រិ​វេ​ណ​វត្ត​ ព្រម​ទាំង​សំ​ណង់​ផ្សេង​ៗ​ មួយចំ​នួន​​ទៀត​ បង្ក​ជា​សោ​ភណ​ភាព​​ក្នុង​វត្ត​ផង​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​គោ​រពបូជា​របស់​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត​​ផង​៕

        សើុង​ម៉ា​ល័យ​ -លី​សៀ

 

 

ចែករំលែកអត្ថបទ