មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/01/2019 - 14:55

អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាស​នា​និង​សង្គម

ជា​ច្រើន​ឆ្នាំ​មក​នេះ ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ពីរសា​គរ​ព្រែក​ជ្រៅ ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ បាន​​រដ្ឋអំ​ណាច​និង​ប្រ​ជា​ជន​គោ​រព​រាប់​អាន​។ ព្រះ​តេជ​ព្រះ​គុ​ណ​ តែង​ខ្នះ​ខ្នែង​កសាង​វត្ត​អា​រាម គិត​គូរ​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​ យក​ព្រះ​ទ័យ​ទុក ដាក់​ជួយ​ឧបត្ថម្ភ​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។ ពិ​សេស​ ជា​មួយនឹង​ការ​រួម​ចំ​ណែក​របស់​ព្រះ​តេជ​ព្រះ​គុណ​ វត្ត​គម្ពីរ​សា​គរ​ព្រែក​ជ្រៅ មាន​​សោភ​ណ​ភាព​ស្រស់​ស្អាត​ និង​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ល្បីរបស់​ខេត្ត​បាក​លីវ​។

ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង តែង​ចលនា​មា​មី​ង​ពុទ្ធ​បរិ​ស័ទ​ ខំ​ប្រឹង​ធ្វើការ​រក​ស៊ី​

ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង សាង​ផ្នួស​​ជាង​៤១​វស្សា​ ក្នុ​ង​នោះ កាន់តំ​ណែង​​ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​គម្ពីរ​សា​គរ​ព្រែក​ជ្រៅ​៣១វ​ស្សា ព្រះ​តេជព្រះ​គុណ​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​កិច្ច​ការ​កសាង​វត្ត​អា​រាម​ គិតគូរ​ការ​បួស​រៀនរបស់​ព្រះ​សង្ឃ​។ តាម​ព្រះ​តេជ​ព្រះ​គុណ​ ពេល​ទើបទ​ទួល​តួ​នា​ទី​ព្រះ​ចៅ​អធិ​ការ​វត្ត​ ខណៈ​នោះ​វត្ត​មាន​ភាព​ទ្រុឌ​ទ្រោម​ ទី​ធ្លាទឹក​លិច​រ​ដូវ​​វស្សា។​ល។ ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង​ មាន​ថេរ​ដី​កា៖ “វត្ត​គឺ​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​របស់​ពុទ្ធ​បរិ​ស័ទ​ ម៉្លោះ​ហើយវត្ត​មា​ន​សោ​ភណ​​ភាពស្រស់​ស្អាត​ មាន​កុដិ​សា​លា​សម​រម្យ​ ទើប​ទាក់​ទាញ​បាន​ពុទ្ធ​បរិ​ស័ទ​ចូល​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន និង​យុវ​ជន​ចូល​វត្ត​បួសរៀន​”។ ផ្តើម​ពី​នោះ ព្រះ​តេជ​ព្រះ​គុណ​មិន​ធុញ​ទ្រាន់​ក្នុង​ការ​លំ​បាក និ​មន្ត​ទៅ​ប​វា​រ​ណា​ពុទ្ធ​ប​រិ​ស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ រួម​វិ​ភាគ​ទាន​រាប់សិបពាន់​លាន​ដុង ដើម្បី​ក​សាង​​ព្រះ​វិ​ហារ កុដិ សា​លា​រៀន​ ពុទ្ធ​មណ្ឌល ។ល។​   ក្រោយ​ពី​ប​វា​រ​ណា​ក​សាង​អស់​ជា​ច្រើន​ឆ្នាំ​ វត្ត​គម្ពីរ​​សា​គរ​ព្រែកជ្រៅ​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត និង​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ដ៏ល្បី​ឈ្មោះ​របស់​ខេត្ត​បាក​លីវ​។ ពិ​សេស​ វត្ត​មាន​ព្រះ​សង្ឃ​និ​មន្ត​មក​ពី​វត្តនា​នា​ក្នុង​ខេត្ត​ស្នាក់​នៅ​រៀន​សូត្រ​ជាង​៦០​អង្គ​។ ព្រះ​តេជ​ព្រះ​គុណ​នៅទាំង​បង្កើត​លក្ខន្តិ​កៈ​វត្ត​​តឹង​​រឹង ដើម្បី​ញុា​ំងសទ្ធា​ពុទ្ធ​ប​រិ​ស័ទ​។ ក្រៅ​ពីនោះ វត្ត​នៅ​ទាំង​បើក​ថ្នាក់​ពុទ្ធិ​ក​សិក្សា​ដើម្បី​ឲ្យ​ព្រះ​សង្ឃ​និ​មន្ត​មក​រៀនសូត្រ​។ ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ វត្ត​តែង​បើក​ថ្នាក់ប្រ​ជា​​សិក្សាពី​ថ្នាក់​ទី​១​ដល់​ទី​៤ ជាង​១០​បន្ទប់​ ដោយ​មាន​កូន​ចៅ​មា​មីងជន​រួម​ជាតិ​ខ្មែរ​ ចូល​រៀន​រាប់​រយ​នាក់​។

មិន​ត្រឹម​តែ​គិត​គូរ​ការ​ងារ​សាសនា​បាន​ល្អ​ប៉ុណ្ណោះ​ទេ ព្រះ​តេជ​ព្រះគុណ​នៅ​ទាំង​ខ្នះ​ខ្នែង​ គិ​ត​គូរ​ការ​ងារ​សង្គម​ ជួយ​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​ក្រី​ក្រ នៅ​ភូមិ​ភាគ​ ក​សាង​ស្ពាន​បេ​តុង​ជា​ច្រើន​កន្លែង ផ្លូវ​គម​នា​គមន៍​ជន​បទជា​ច្រើន​ខ្សែ ផ្ទះ​ជា​ច្រើន​​ខ្នង ជូន​អ​ង្ក​រ​ជាង​២០​តោន​ដល់​អ្នក​ក្រ​។ល។ ផ្តើម​​ពី​​​ប្រ​​ភព​ថ​វិ​កាប​វា​រ​ណា​សប្បុ​រស​ជន​នៅ​ជិត​ឆ្ងាយ​។ លោក​សឺន​សុខ នៅ​ភូមិ​បៀង​ដុង​ B ឃុំ​វិញ​ត្រាច់​​ដុង ឲ្យដឹ​ង​៖ “ព្រះ​តេជ​ព្រះគុ​ណយឿ​ងក្វឹង​ តែង​ប​វា​រ​ណា​សប្បុ​រស​ជន​ឧបត្ថម្ភ​គ្រួ​សារ​ដែល​លំ​បាក​ខាង​ផ្ទះ​នៅ ជូន​អង្ករ​ ប្រាក់​ព្យា​បាល​ជំ​ងឺ​។ល។ ស្តាប់​តាម​​ការ​ណែ​នាំ​របស់ព្រះ​តេជព្រះ​គុណ​ មា​មីង​ការ​ពារ​បរិ​ស្ថាន​ជ្រះ​ស្អាត​ ធ្វើ​បង្គោល​ទង់​ បំ​ពាក់​អំ​ពូលភ្លើង​អុជ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​។ល។ រួម​ចំ​ណែក​ធ្វើ​ឲ្យ​ជន​បទ ជ្រះ​ស្អាត​ សុ​វត្ថិភាព​។ ព្រះ​​តេជ​ព្រះ​គុ​ណ​យឿង​ក្វឹង គឺ​ជា​គំ​រូ​ល្អបា​ន​មា​មីង​​ពុទ្ធ​ប​រិ​ស័ទគោ​រព​រាប់​អាន​”។

លោក​ត្រឹង​ង៉ុក​ចៀង លេ​ខា​បក្ស​ឃុំវិ​ញ​ត្រាច់​​ដុង បញ្ជាក់​ “រយៈពេ​ល​កន្លង​ ព្រះ​តេជ​ព្រះ​គុណ យឿង​ក្វឹង​ តែង​ស​កម្ម​រួម​កម្លាំង​ជា​មួយ​នឹង​រដ្ឋអំ​ណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​មា​មីង​ខ្មែរ​។ ទន្ទឹម​នឹង​នោះ នៅទាំង​ចលនា​មា​មីង​ខ្មែរ​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី គិត​គូរ​ចិញ្ចឹម​កូន​ចៅ​រៀនសូត្រ ចុះ​ឈ្មោះ​​គ្មាន​ស​មា​ជិក​បំ​ពាន​ច្បាប់​​។ល។ ផ្តើម​ពី​នោះ រួមចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​រក្សា​លំ​នឹង​សន្តិ​សុខ ​​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ ជា​ពិ​សេស​ ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​ ឈាន​ឡើង​​ក្នុង​ជីវ​ភាព រួម​ចំ​ណែក​ជំ​រុញ​ក​សាង​ឃុំ​ជន​បទ​ថ្មី​ វិញ​ត្រាច់​ដុង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​មាន​ភាព​រីក​ចម្រើន​”៕

                  លី​ធាង​-មុ​នី

ចែករំលែកអត្ថបទ