24/12/2018 - 15:29

ឪ​ពុក​ម្តាយ​បៀម​ក្បាល​ដោះ​សិប្ប​និ​មិត្ត​ ជួយ​ឲ្យ​កូន​កាត់​បន្ថយ​ហា​និ​ភ័យ​ប្រតិ​កម្ម​​អា​លែ​ហ្សី​និង​ជំ​ងឺ​ហឺត​

តាម​ការ​ស្រាវ​ជ្រាវ​ដែល​ទើប​ប្រ​កាស​ជា​សា​ធារ​ណៈ​នៅ​ក្នុង​អង្គ​សន្និ​បាត​នៃ​ម​ហា​វិ​ទ្យា​ល័យ​ប្រតិ​កម្ម​អា​លែ​ហ្សី​ ជំ​ងឺ​ហឺត​​និង​សុា​ំវិ​ទ្យា​អាមេ​រិក​ (ACAAI) ការ​ដែល​ឪ​ពុក​ម្តាយ​បៀម​ក្បាល​ដោះ សិប្ប​និ​មិត្ត​មុន​ពេល​ឲ្យ​កូន​ប្រើ​ប្រាស់​ ជួយ​កាត់​បន្ថយ​ហា​និ​ភ័យ​កើត​ជំ​ងឺ​ប្រតិ​កម្ម​អា​លែហ្សី​និង​ជំ​ងឺ​ហឺត​ដល់​កុ​មារ​។

រូប​ថត: iStock

ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី ក្រុម​អ្នក​ឯក​ទេស​បាន​សម្ភាសន៍​អ្នក​ម្តាយ​ចំ​នួន​១២៨​នាក់ ពី​រ​បៀប​ដែល​ពួក​គាត់​អ​នា​ម័យ​​ក្បាល​ដោះ​សិប្ប​និ​មិត្ត​ឲ្យ​កូន​-​ដូច​មាន​ការ​កម្ចាត់​មេ​រោគ​ដោយ​ទឹក​ក្តៅ លាង​ដោយ​សា​ប៊ូ​និង​ទឹក​​ឬ​ការ​បៀម​ជា​ដើម​។ ក្រោយ​ពី​ធ្វើ​ការ​ប្រៀប​ធៀប​រាល់​វិ​ធី​អ​នា​ម័យ​ជា​មួយ​នឹង​កម្រិត​អង្គ​បដិ​បក្ខ (IgE) តាំង​ពី​កុ​មារ​ទើប​​នឹង​កើត ពេល​កុ​មារ​អា​យុ​បាន​៦​ខែ និង​ពេល​​កុ​មារ​គម្រប់​១៨​ខែ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា ទា​រក​ណា​ដែល​ម្តាយ​ធ្វើ​ការ​​សម្អាត​ក្បាល​ដោះ​សិប្ប​និ​មិត្ត​ដោយ​វិ​ធី​បៀម​គឺ​មាន​កម្រិត​អង្គ​បដិ​បក្ខ​ទាប​ជាង​ នៅ​ពេល​ទា​រក​មាន​អា​យុ​១០​ខែ និង​មាន​កម្រិត​អង្គ​បដិ​បក្ខ​ទាប​បំ​ផុត នៅ​ពេល​ទា​រក​មាន​អា​យុ​១៨​ខែ។ ដោយ​សារ​កម្រិត​អង្គ​បដិ​បក្ខ​កើន​​ខ្ពស់ គឺ​ជា​មូល​ហេតុ​កើត​ជំ​ងឺ​ប្រតិ​កម្ម​អា​លែ​ហ្សី និង​ជំ​ងឺ​ហឺត​ ម្ល៉ោះ​ហើយ​ការ​រក​ឃើញ​ថ្មី​នេះ ក៏​បាន​ន័យ​ថា ក្រុម​ទា​រក​ណា​ដែល​ម្តាយ​ធ្វើ​ការ​សម្អាត​ក្បាល​ដោះ​សិប្ប​និ​មិត្ត​ដោយ​វិ​ធី​បៀម ​​តិច​មាន​ហា​និ​ភ័យ​កើត​ជំ​ងឺ​ទាំង​នេះជាង​ បើ​ប្រៀប​នឹង​ក្រុម​ទា​រក​ឯ​ទៀត​។

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ បាន​ធ្វើ​ការ​បក​ស្រាយ ៖ ឪ​ពុក​ម្តាយ​អាច​ចម្លង​បាក់​តេ​រី​មាន​ប្រ​យោជន៍​ក្នុង​មាត់​មក​ឲ្យ​កូន​ តាម​រយៈ​ក្បាល​​ដោះ​សិប្ប​និ​មិត្ត​ ម្ល៉ោះ​ហើយ​ក៏​អាច​មាន​ផល​ប្រ​យោជ​ន៍​ដល់​ការ​វិ​វឌ្ឍ​នៃ​ប្រ​ព័ន្ធ​ភាព​សុ​ាំឲ្យ​កុ​មារ​។ ការ​រក​ឃើញ​ថ្មី​នេះ ក៏​សម​ស្រប​ជា​មួយ​នឹង​ការ​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ឆ្នាំ​២០១៣​របស់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ប្រ​ទេស​ស៊ុយ​អែត​​ផង​ដែរ ក្នុង​នោះ​​បាន​បង្ហាញ​ពី​ទំ​នាក់​ទំ​នង​រវាង​ឪ​ពុក​ម្តាយ​បៀម​ក្បាល​ដោះ​សិប្ប​និ​មិត្ត​​ជា​មួយ​នឹង​ការ​កាត់​បន្ថយ​ហា​និ​ភ័យ​កើត​​មាន​​​ជំងឺ​ប្រតិ​កម្ម​អា​លែ​ហ្សី​ចំ​ពោះ​កុ​មារ​៕

                                 អាញ់​ញៀន​ - ​ថាច់​ធី

 

ចែករំលែកអត្ថបទ