ពស់វែកដំបូកមួយក្បាល ទំហំប៉ុនកំភួនជើង មនុស្សពេញវ័យ ត្រូវប្រជាជននៅភូមិដុងកូវ ឃុំង៉ុកថាញ់ ស្រុកភុកអៀន ខេត្តវិញភុក ចាប់ខណៈពេលវាកំពុងលូនចូលក្រោមបន្ទះដែកមួយផ្ទាំង។ ពស់វែកនេះ ទម្ងន់ជិត២០គ.ក វែង៥ម៉ែត្រ ត្រូវមនុស្ស៥នាក់រួមកម្លាំងគ្នាចាប់ទាំងរស់រួចច្រកចូលបាវ។ អ្នកខ្លះចង់ឃើញក៏នាំគ្នាទៅមើល ហើយមានភាពស្រឡាំងកាំងខណៈពេលឃើញពស់វែក "យក្ស"នេះ៕
យោង៖ កាសែត danviet- ប្រែសម្រួល៖ លីសៀ