នៅហាណូយ គណៈកម្មាធិការជនជាតិ ក្រសួងអប់រំនិងបណ្ដុះបណ្តាលមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ទើបសហការរៀបចំពិធីស្ងើចសរសើរសិស្សនិស្សិតជនជាតិភាគតិចមានស្នាដៃឆ្នើមឆ្នាំ២០១៨។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ និងរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ជូនប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដល់សិស្សទទួលរង្វាន់លេខ១ លេខ២ ក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ជាតិ ឆ្នាំ២០១៨។ រូប៖ វ៉ាន់ឌេប/TTXVN
អញ្ជើញចូលរួមនិងថ្លែងយោបល់នៅក្នុងពិធីនេះ សមមិត្តត្រឿងហ្វាប៊ិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល អំណះអំណាង៖ បក្សនិងរដ្ឋ តែងយកចិត្តទុកដាក់ ចាត់ទុកការអភិវឌ្ឍអប់រំនិងបណ្ដុះបណ្តាល គឺជាគោលនយោបាយចម្បងរបស់ជាតិ។ ក្នុងនោះ ការអភិវឌ្ឍអប់រំនិងបណ្តុះបណ្ដាលតំបន់ជនជាតិនិងតំបន់ភ្នំ ជានិច្ចកាលជាគោលនយោបាយដ៏សំខាន់ក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ពិសេសគឺក្រសួងអប់រំ និងបណ្ដុះបណ្តាល គណៈកម្មាធិការជនជាតិ នៅពេលខាងមុខ គប្បីបន្តធ្វើឲ្យសុក្រឹត អនុវត្តល្អនូវគោលនយោបាយលើកកម្ពស់គុណភាពធនធានមនុស្សតំបន់ជនជាតិភាគតិច តំបន់ភ្នំ និងតំបន់សេដ្ឋកិច្ច-សង្គមលំបាកពិសេស; អភិវឌ្ឍលើកកម្ពស់សមត្ថភាព កងជួរកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំនិងគ្រូបង្រៀនរៀបចំបង្ហាត់បង្រៀនភាសាជនជាតិភាគតិចឲ្យបានល្អ និងចលនាអង្គការ អាជីវកម្មសប្បុរសជន ព្រួតដៃ ឧបត្ថម្ភ ផ្តល់លក្ខណសម្បត្តិងាយស្រួលបំផុតដើម្បីអភិវឌ្ឍការអប់រំនិងបណ្ដុះបណ្តាលតំបន់ជនជាតិភាគតិច។
សិស្ស និស្សិតជនជាតិភាគតិចចំនួន១៦៦នាក់ រួមមាន២៥ជនជាតិ នៅខេត្តក្រុងចំនួន៣៥។ ក្នុងនោះ មាននិស្សិត១៧នាក់ ទទួលបានរង្វាន់ក្នុងសម័យប្រឡង វិទ្យាសាស្រ្ត-បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០១៨; សិស្ស៩៤នាក់ ទទួលបានរង្វាន់ក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ជាតិ; សិស្ស២នាក់ជាប់ជម្រើសចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ វិទ្យាស្ថាន ដោយមានពិន្ទុពី២៧ឡើងទៅ; សិស្ស១១នាក់ជាជនជាតិភាគតិចមានចំនួនមនុស្សតិច បញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ចំណេះទូទៅនិងជាប់ជម្រើសចូលរៀនមហាវិទ្យាល័យឆ្នាំសិក្សា២០១៧-២០១៨; និស្សិត៤២នាក់ បញ្ចប់កម្មសិក្សាមហាវិទ្យាល័យ អនុមហាវិទ្យាល័យ វិទ្យាស្ថានសម្រេចនិទ្ទេសឆ្នើម៕
យោង៖ http://www.nhandan.com.vn-វិមាន