មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/11/2018 - 09:23

អ្នក​​មាន​ប្រ​ជា​ប្រិយ​ភាព​រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​

អនុ​វត្ត​តាម​គោល​លំ​នាំ​រដ្ឋ​និង​ប្រ​ជា​ជន​ រួុ​ម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​ អ្នក​មាន​ប្រ​ជា ប្រិយ​ភា​ព​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ចល​នា​មា​មីង​ជន​រួុ​មជាតិ​បរិ​ចាគ​ដី​​របស់​ទ្រព្យ​និង​ កម្លាំង​ពល​កម្ម​ ដើម្បី​កសាង​ផ្លូវ​ ស្ពាន​ រួុម​​ចំ​ណែកធ្វើ​ឲ្យ​ទិដ្ឋ​ភាព​ជន​បទ​ផ្លាស់​ថ្មី។​

 លោក​តាំង​ចូក​ (ឈរ​ខាងឆ្វេង) ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​​បាន​ចលនា​មា​មីង​ក​សាង​ផ្លូវ​ចូល​មណ្ឌល​២ នៅ​ភូមិ​បឹងទ្រៀក​។

ភូមិ​បឹងទ្រៀក​ ឃុំ​លីវទូ ស្រុក​ត្រឹ​ង​ដេ ខេត្តសុក​ត្រាំង​ ជាគំ​រូ​នៃ​ចលនា​កសា​ង​ជន​​បទ​ថ្មី តាម​គោល​លំនាំ​ “​រដ្ឋ​និង​ប្រ​ជា​ជន​រួម​ កម្លាំង​គ្នា​ធ្វើ”​។ យោង​តាម​នោះ រដ្ឋ​បាន​កសាង​ផ្លូវ​ធំ​ចូល​ទៅ​កាន់​ភូមិ​ស្រុក​ ចំ​ណែក​ប្រ​ជា​ជនបាន​ចូល​រួម​កសាង​ផ្លូវ​ដាន​ចូល​ទៅ​ដល់​ផ្ទះ​នី​មួយ​ៗ​។ លោក​តាំង​ចូក អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​  នៅ​មណ្ឌល​២ ភូមិ​បឹង​​ទ្រៀក ឲ្យ​ដឹង​៖ ប្រ​ជា​ជន​នៅ​ភូមិ​បឹង​ទ្រៀក​មានការ​សាម​គ្គី ស្រុះ​ចិត្ត​គំ​និត​គ្នា​កសាង​ហេដ្ឋា​​មូល​ដ្ឋាន​នៅ​ភូមិ​ស្រុក​ អ្នក​ណា​មាន​តិច​រួម​ចំ​​ណែក​តិច​ មាន​ច្រើន​រួម​ចំ​ណែក​ច្រើន​ ដោយ​របៀប​ធ្វើ​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ គឺ​មាន​ផ្លូវ​ដាន​ចូល​ដល់​ផ្ទះ​ប្រ​ជា​ជន​។ នៅ​ភូមិ​ខ្ញុំ​ មា​មីង​សាម​គ្គី​គ្នា​ណាស់​ អ្នក​ខ្លះ​ដាំ​បាយ​ អ្នក​ខ្លះ​ទៀត​ ធ្វើ​ម្ហូប​ដើម្បី​ឲ្យ​អ្ន​ក​ធ្វើ​ផ្លូវ​ហូប​ ចំ​ណែក​ប្រាក់​កាស​គឺ​ចូល​រួម​ម្នាក់​បន្តិច​ៗ​។ល។​”។ លោក​ចូក​បាន​ឲ្យ​ដឹង​ដូច្នេះ​។ បង​ឡឹម​ក្វាង​ លេ​ខា​សា​ខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​បឹង​ទ្រៀក​ ក៏​បាន​​ឲ្យ​ដឹង​៖ ភូមិ​នេះ​មាន​ប្រ​ជា​ជន​ជាង​៥៧០​គ្រួ​សារ ហើយ​មាន​ជិត​១០០​%​ជា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ ចែក​ចេញ​ជា​៣មណ្ឌល​តាំង​ទី​លំ​នៅ។​ បច្ចុ​ប្បន្ន ផ្លូវ​គម​នា​គមន៍​បានត​ភ្ជាប់​គ្នា​សម្រេច​បាន​លទ្ធ​ផល​ដូច្នោះ​  អា​ស្រ័យ​ការ​​ស្រុះ​ចិត្ត​គំ​និត​គ្នា​ ក​សាង​ភូមិ​ស្រុករបស់​មា​មីង​ យាយ​តា ពិ​សេស​គឺ​ដោយ​ការ​ចលនា​របស់​អ្នក​ដែលមាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​។

លោក​យឿង​មិញ​មឹង​ អនុ​ប្រធាន​គណៈ​កម្មា​​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ ឲ្យ​ដឹង​៖ ការ​ក​សាង​ហេ​ដ្ឋាមូ​​លដ្ឋាន​ជ​​នបទ​ ពិ​សេស​គឺ​ផ្លូ​វ ស្ពាន តែងបានប្រ​ជា​ជនស​កម្មចូលរួម​ធ្វើ​។ គិត​តាំង​ ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ប្រ​ជាជ​នក្នុ​ង​ឃុំ​បាន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​១៨៨​លាន​ដុង​ ដើម្បី​ក​សាង​ផ្លូវ​ដាន​ប្រ​វែង​៧០​មែ៉​ត្រ ទ​ទឹង​ពី​១​ដល់​​២​មែ៉ត្រ និង​ស្ពាន​ជន​បទ​៣​ខ្សែ។​ ក្រៅ​ពីនោះ មា​មីង​នៅ​ទាំង​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​៣០​លាន​ដុង​ ដើម្បី​កសា​ង​របង​ព័ទ្ធ​ជុំ​វិញ​កន្លែង​ចាក់​សំ​រាម​ ជៀស​វាង​ការ​បង្ក​ឲ្យកខ្វក់​បរិ​ស្ថាន​៕

                              ត្រឿង​ផល​-សុ​ផន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យឿង​មិញ​មឹង​