06/11/2018 - 09:23

ទិស​ដៅ​យុទ្ធ​សាស្រ្ត​​ការ​ងារ​ជន​ជាតិ​ដំ​ណាក់​កាល​២០២១-២០​៣០

នោះ​គឺ​ខ្លឹម​សារ​នៃ​កិច្ច​សន្ទ​នា​វិ​ទ្យា​សាស្រ្ត​ អា​ស្រ័យ​វិជ្ជា​ស្ថាន​ជន​ជាតិ​នៃ​គណៈ​កម្មា​ធិ ការ​ជន​ជាតិ​  ទើប​ចាត់​តាំង​ឡើង​នៅ​ហា​ណូយ​។ កិច្ច​សន្ទ​នា​សំ​ដៅ​សូម​យោ​បល់​អ្នក​ វិ​ទ្យា​សាស្រ្ត​ អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗ​ក្នុង​ទស្ស​នៈ ទិស​ដៅ​សម្រាប់​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​​២០២១​-២០៣០​។ល។​

ទិដ្ឋភាពនៃកិច្ចសន្ទនា។

នៅ​ក្នុង​កិច្ច​សន្ទ​នា​ បណ្តា​អ្នក​វិ​ទ្យា​សាស្រ្ត​ អ្នក​គ្រប់​គ្រង​បាន​លើក​ឡើង​នូវ​ទស្សនៈ​មួយ​ ចំ​​នួន​ក្នុង​ការ​កសាង​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ដូច​៖ មិន​ងាក​រេ​ ឯក​ភាព​អនុ​វត្ត​គោល​ ន​យោ​បាយ​ជន​ជាតិ​ប្រ​កប​ដោយ​សម​ភាព​ គោ​រព​ សាម​គ្គី​ ជួយ​គ្នា​ដើម្បី​អភិ​វឌ្ឍ​ទាំង​អស់​គ្នា​ ធា​នា​ស្ថិរ​ភាព​ អភិ​វឌ្ឍន៍​និង​សមា​​ហ​រ័ណ​។ អ​ភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​សេដ្ឋ​កិច្ច​​-សង្គម ផ្តុំ​កម្លាំង​ទៅ​លើ​តំ​បន់​ជួប​ការ​លំ​បាក​ ពិ​សេស​និង​តំ​បន់​ព្រំ​ដែន​។ ក​សាង​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ តំ​បន់​ចល​ករ​អភិ​វឌ្ឍ​ផ្សារ​ភ្ជាប់​នឹង​សក្តា​នុ​ភាព​ ប្រៀប​ខ្លាំង​នៃ​តំ​បន់​និង​ជន​ជាតិ​នី​មួយ​ៗ​។ អ​ភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​​ម​នុស្ស ក​សាង​កង​ជួរ​អ្នក​ជំ​នាញ​ការ​ អ្នក វិ​ទ្យា​សាស្រ្ត​ជា​ជន​ជាតិ​ភាគ​តិច​។ កៀ​រ​គរ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​វិ​និ​យោគ​ ផ្សារ​ភ្ជាប់​ការ​អភិ​វឌ្ឍ​និង​ការ​ដោះ​ស្រាយ​សម​ស្រប​ ផល​ប្រ​យោជន៍​រ​វាង​តំ​បន់​ជន​ជាតិ​នី​មួុ​យ​ៗ​។ ការ​ងារ​ជន​ជាតិ​ និង​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​គឺ​ជា​ភារ​កិច្ច​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព​និង​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​។

 

គោល​ដៅ​ប្រ​ព័ន្ធ​ន​យោ​បាយ​ជន​ជាតិ​ គប្បី​យក​ចិត្ត​ទុក​ដាក់​ទៅ­­លើ​ចំ​ណុច​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដូច​៖ អ​ភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស។​ កាត់​បន្ថយ​ភាព​ក្រី​ក្រ សុ​ខុ​មាល​ភាព​សង្គម​។ អភិ​វឌ្ឍ​ហេ​ដ្ឋារ​​ចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សង្គម​តំ​បន់​​ជន​ជាតិ​។ ជំ​នះ​ការ​ខ្វះ​ដី ខ្វះ​ទឹក ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។ អភិ​រក្ស​ ពង្រីក​វប្ប​ធម៌​ប្រ​ពៃ​ណី​។ បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន់​ប្រើ​ការ​កម្មា​ភិ​បាល​ជាជ​ន​ជាតិ​ភាគ​តិច​។ ការ​ពារ​បរិ​ស្ថាន​ បង្ការ​គ្រោះ​ធម្ម​ជាតិ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​។ សន្តិ​សុខ​​ការ​ពារ​ប្រ​ទេស​ ដោះ​ស្រាយ​សម​ហេតុ​ផល​ទំ​នាក់​ ទំ​នង​ជន​ជាតិ​។ ស្តី​ពី​ភារ​កិច្ច​ វិ​ធាន​ការ​គប្បី​បង្កើន​ចំ​ណេះ​ដឹង​អំ​ពី​ជន​ជាតិ​និង​គោល​ន​យោ​បាយ​ជន​ជាតិ​។ កៀរ​គរ​ធ្វើ​ឲ្យ​សម្បូរ​បែប​ប្រ​ភព​កម្លាំង​។ បង្កើន​ការ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត ​បច្ចេក​ទេស​ជឿន​លឿន​។ បង្កើន​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​។ ផ្លាស់​ប្តូរ​ខ្លឹម​សារ វិ​ធី​សាស្រ្ត ប្រ​ជា​ចលនា​តំ​បន់​ជន​ជាតិ​។ល។ ក្នុង​នោះ​គប្បី​វែក​ញែក​ធ្វើ​ឲ្យ​ច្បាស់​លាស់​តួ​នា​ទី​របស់​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​​របស់​ក្រ​សួង ផ្នែក​ ភូមិ​ភាគ និង​របស់​អង្គ​ការ​អា​ជីវ​កម្ម​ទាំង​ឡាយ​។

នៅ​ថ្ងៃ​ទី​១២ ខែ​មិ​នា ​ឆ្នាំ​២០១៣ នា​យករដ្ឋ​មន្ត្រី​បាន​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៤៤៩/QĐ-TTg ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ដល់​ឆ្នាំ ២០​២០​។ ដើម្បី​ឲ្យ​មាន​មូល​ដ្ឋាន​សម្រាប់​អនុ​វត្ត​យុទ្ធ​សាស្រ្ត​​នេះ ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៣ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បាន​លើកជូន​នា​យក​រដ្ឋ​មន្រ្តី​ប្រ​កាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​សេចក្តី​សម្រេច​ចិត្ត​លេខ​២៣៥៦​/QĐ-TTg ស្តី​ពី​កម្ម​វិ​ធី​អនុ​វត្ត​យុទ្ធ​សាស្រ្ត។ រហូត​មក​ដល់​សព្វ​ថ្ងៃ​ មាន​ប្រ​មាណ​៤៥/៧៥ គម្រោង​កម្ម​វិ​ធី​គោល​ន​យោ​បាយ​ជន​ជាតិ​ប្រ​គល់​ឲ្យ​ក្រ​សួង ផ្នែក​ចំ​នួុន​១៤ បាន​សម្រេច​លើក​ជូន​នា​យក​រដ្ឋ​មន្រ្តី​ក្នុង​នោះ​មាន​២៥​គម្រោង​បាន​ប្រ​កាស​​ជា​ផ្លូវ​ការ​។ល។                                                        

                          យោងតាម  http://ubdt.gov.vn- បកប្រែ៖ សុផន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កំ​ណត់​ទិស​ទស្សនៈ