នរណាក៏ដឹងដែរ ជំងឺតពូជគឺប្រភេទជំងឺឆ្លងពីជំនាន់យាយតា ឪពុកម្តាយមកកូនចៅ ជំនាន់ក្រោយ។ តាមការបកស្រាយខាងវេជ្ជសាស្រ្ត ជំងឺតពូជត្រូវបានបញ្ជាក់ថា ជា ស្ថានភាពខុសប្រក្រតីក្នុងរចនាសម្ព័ន្ធសារធាតុតំណពូជ (ADN) ឬការបម្រែ បម្រួលហ្សែន។ ខាងក្រោមនេះគឺជំងឺតពូជទូទៅមួយចំនួនដែលគួរយល់ដឹង ដើម្បីមានទិសដៅបង្ការឬកាត់បន្ថយភាពប៉ះពាល់នៃជំងឺឲ្យនៅកម្រិតទាប៖
វិបត្តិតំណពូជ គឺអាស្រ័យភាពខុសប្រក្រតីក្នុងសារធាតុតំណពូជឬរចនាសម្ព័ន្ធADN។
ជំងឺបេះដូង៖ អ្នកឯកទេសខាងសរសៃឈាមបេះដូងម្នាក់ នៅមហាវិទ្យាល័យ Drake (សហរដ្ឋអាមេរិក) ឲ្យដឹង៖ អ្នកដែលមានហានិភ័យវិវឌ្ឍន៍នៃជំងឺបេះដូងភាគច្រើនសុទ្ធសឹងមានសាច់ញាតិកើតជំងឺនេះ។ អាស្រ័យហេតុនោះ ប្រសិនបើក្នុងគ្រួសារធ្លាប់មានអ្នកកើតជំងឺដាច់សរសៃឈាមខួរក្បាល មិត្តច្បាស់នឹងកើតមានជំងឺនេះផងដែរ។ ប៉ុន្តែយោងតាមមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺនៅសហរដ្ឋអាមេរិក (CDC) មានផ្នត់រស់នៅត្រឹមត្រូវអាចនឹងជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាម បេះដូង តួយ៉ាងដូចការមិនជក់បារី រក្សាសន្ទស្សន៍ទម្ងន់រាងកាយមាំមួន ឧស្សាហ៍ហាត់ប្រាណ ប្រមាណក្នុងការហូបជាតិសាច់ និងជាតិម្លាន់ឲ្យមានភាពសមល្មម។
ជំងឺ Polyp (ដុំសាច់តូច) ពោះវៀនធំ ៖ គឺរបួសស្រាលមិនបណ្តាលឲ្យគ្រោះថ្នាក់មាន សណ្ឋានដូចដុំពក ប៉ុន្តែប្រសិនបើរកមិនឃើញនិងមិនព្យាបាលទាន់ពេល វានឹងរីករាលដាលក្លាយជាជំងឺមហារីក។ យោងតាមសហព័ន្ធសមាគមជំងឺមហារីកសហរដ្ឋអាមេរិក អ្នកកើតជំងឺ Polyp ពោះវៀនធំ២០% សុទ្ធតែមានសាច់ញាតិធ្លាប់កើតជំងឺនេះ។ ដុំសាច់តូច មានការលូតលាស់ក្នុងពោះវៀនគ្រានៅវ័យជំទង់ រួចក្លាយជាគ្រោះថ្នាក់ខណៈពេលឈានចូលអាយុ៤០។ ការរកឃើញជំងឺមហារីកពោះវៀនធំ ភាគច្រើនគឺតាំងពីអាយុ៥០ឆ្នាំឡើងទៅ ប៉ុន្តែប្រសិនបើក្នុងគ្រួសារធ្លាប់មានអ្នកកើតជំងឺ Polyp ពោះវៀនធំ គឺមិត្តគួរតែប្រញាប់ទៅពិនិត្យជំងឺ។
កូឡេស្តេរ៉ុល (Cholesterol) ខ្ពស់៖ យោងតាមអង្គការមិនរកប្រាក់កម្រៃ សហរដ្ឋអាមេរិក (FH Foundation) ចំពោះអ្នកកើតមាន “ជំងឺ កើនកូឡេស្តេរ៉ុលក្នុងឈាមគ្រួសារ” (FH) មានបរិមាណកូឡេស្តេរ៉ុលអាក្រក់យ៉ាងច្រើនតាំងពីកើតមក។ ពួកគាត់នឹងអាចមានហានិភ័យកើតជំងឺបេះដូងកើនលើស២០ដង រួមទាំងជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល។ ការគួបផ្សំធ្វើតេស្តមើលតំណពូជនិងធ្វើតេស្តមើលកូឡេស្តេរ៉ុលក្នុងឈាមសាមញ្ញក៏អាចជំនួយដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនេះ។
ជំងឺធ្លាក់ទឹកចិត្ត៖ ពួកអ្នកវិទ្យាសាស្រ្តបាន ឲ្យដឹងថា មានអ្នកជំងឺធ្លាក់ទឹកចិត្តដល់ទៅ៤០% អាស្រ័យតំណពូជ សេសក្រៅពីនោះ គឺដោយសារបរិស្ថាននិងកត្តាផ្សេងៗទៀត មានដូចវិបត្តិកម្រិតអកម៉ូន ជំងឺតម្កាត់និងការតានតឹងផ្លូវចិត្ត។ ក្រៅពីនោះ តាមការស្រាវជ្រាវសឲ្យឃើញចំពោះអ្នកដែលមានឪពុកម្តាយ បងប្អូនកើតជំងឺធ្លាក់ទឹកចិត្ត អ្នកនោះអាចនឹងមានហានិភ័យកើតជំងឺនេះ កើនលើស៣ដង។
ជំងឺ Fragile X៖ នេះជាជំងឺបង្កឲ្យមានវិបត្តិ ផ្នែកស្មារតីដោយសារមូលហេតុតំណពូជ មានផលប៉ះពាល់ចំពោះបុរសភេទ ដែលមានកម្រិតអកម៉ូនខ្ពស់ testosterone និងគ្មានកន្សោមពងពីកំណើត។ រោគសញ្ញា FragileX នៅទាំងបង្កផលប៉ះពាល់ដល់បញ្ហាលូតលាស់ រួមមានទាំងការថមថយផ្នែកស្មារតីយល់ដឹងនិងមិនមានសមត្ថភាពក្នុងការរៀនសូត្រ៕
យោងតាមប្រភព៖ ប្រែសម្រួល៖ ថាច់សេរី