ក្រុងកឹងធើ មានជនរួមជាតិភាគតិចចំនួន២៧ជនជាតិ រស់នៅសាមគ្គីជិតស្និទ្ធក្នុងសហគមន៍។ រយៈពេលកន្លង ក្រុងកឹងធើ បានបញ្ជ្រាបស៊ីជម្រៅនិងដោះស្រាយបានទាន់ពេលបណ្តាគោលនយោបាយស្តីពីជនជាតិក្នុងទូទាំងប្រព័ន្ធនយោបាយ និងអនុវត្តសម្រេចបានសមិទ្ធិផលជាច្រើនគួរឲ្យកត់សម្គាល់។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ប្រគេនទេយ្យវត្ថុដល់ព្រះចៅអធិការវត្តពោធិសំរោង (ខ័ណ្ឌអូរម៉ូង) នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៨។
អនុវត្តសេចក្តីសម្រេចចិត្តលេខ៧៤/២០០៨/QĐ-TTg សេចក្តីសម្រេចចិត្តលេខ២៩/២០១៣/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីដោះស្រាយដីសង់ផ្ទះ ដីបង្កបង្កើនផល និងដោះស្រាយការងារធ្វើជូនគ្រួសារជនរួមជាតិជាជនជាតិភាគតិចក្រីក្រ មានជីវភាពក្រលំបាកនៅតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាលឆ្នាំ២០០៨-២០១០ និងដំណាក់កាល២០១៣-២០១៥ រហូតដល់ឆ្នាំ២០១៧ ក្រុងកឹងធើ បានជំនួយប្រជាជនចំនួន១.០៥៤គ្រួសារ គិតជាតម្លៃទឹកប្រាក់សរុបជាង១៣,១ពាន់លានដុង។ ពិសេស ក្រុងកឹងធើ បានកសាងមណ្ឌលតាំងទីនៅចំនួន៣ ជូនជនរួមជាតិភាគតិចនៅស្រុកកើ-ដ វិញថាញ់ និងខ័ណ្ឌអូរម៉ូង សរុបផ្ទៃដីជាង៣១,៨ពាន់ម៉ែត្រការ៉េ ដោយមានដីធារផ្ទះចំនួន២៣៨ធារ ថវិកាអនុវត្តជាង២៩,៧ពាន់លានដុង។ ក្រៅពីនេះ ក្រុងកឹងធើ ក៏បានរៀបចំឲ្យប្រជាជនចូលទៅរស់នៅក្នុងមណ្ឌលតាំងទីលំនៅខាងលើចំនួន១២៥គ្រួសារផងដែរ។ ទន្ទឹមនឹងនោះ ក្រុងរៀបចំសកម្មភាពជារឿយៗ កសាងទម្រង់ឧបត្ថម្ភបង្កបង្កើនផល អភិវឌ្ឍសេដ្ឋកិច្ចនាំមកនូវប្រសិទ្ធភាពជាវិជ្ជមានរួមចំណែកកាត់បន្ថយបានច្រើនអត្រាគ្រួសារក្រីក្រ ក្នុងតំបន់ជនរួមជាតិភាគតិច។ ដើមឆ្នាំ២០១៧ ទូទាំងក្រុងកឹងធើ មានជនជាតិភាគតិចក្រីក្រចំនួន១.១៤៦គ្រួសារ មកទល់ពេលនេះ នៅត្រឹមតែ៧៨៥គ្រួសារប៉ុណ្ណោះ។ល។ ដល់ឆ្នាំ២០២០ ក្រុងកឹងធើ ខិតខំធ្វើយ៉ាងណាដើម្បីជនរួមជាតិភាគតិចទាំង១០០% មានដីសង់ផ្ទះ មានផ្ទះសម្បែងលំនឹង គ្មានគ្រួសារណាមួយរស់នៅផ្ទះបណ្តោះអាសន្នទៀត; អត្រាគ្រួសារជនជាតិភាគតិចក្រីក្រមានតុល្យភាពនឹងអត្រាគ្រួសារក្រីក្ររួមរបស់ក្រុង (នៅត្រឹម២,៦៤% កាត់បន្ថយ១,៥%/ឆ្នាំ) ឬនៅ៦,៤៤% (កាត់បន្ថយ៤%/ឆ្នាំ)។
ប៉ុន្មានឆ្នាំកន្លង ក្រុងកឹងធើ បានផ្តោតការយកចិត្តទុកដាក់វិនិយោគពង្រីកវប្បធម៌ជូនជនរួមជាតិភាគតិច បង្កលក្ខណសម្បត្តិ ឧបត្ថម្ភស្តារឡើងវិញនិងរក្សារាល់ប្រភេទទម្រង់វប្បធម៌សិល្បៈ ដូច៖ ល្ខោនយូកេ របាំ ភ្លេងពិណពាទ្យ ប្រណាំងទូក-ង។ល។ របស់ជនរួមជាតិខ្មែរ; ឡកម៉ុងសាយ ចម្រៀងទីវរបស់ជនជាតិចិន។ល។ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ ដូូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា អកអំបុក។ល។ របស់ជនរួមជាតិខ្មែរ ចាប់ពីក្រុងរហូតដល់ខ័ណ្ឌ ស្រុក ឃុំ សង្កាត់ ទីប្រជុំជនតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ តែងមានរៀបចំពិធីជួបជុំ; បង្កើតជាក្រុមចុះទៅសួរសុខទុក្ខ និងជូនអំណោយ។ល។
តាមប្រសាសន៍ លោកង្វៀនសិនញឹក អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ឲ្យដឹង៖ ឆ្លងតាមរយៈនៃការផ្សព្វផ្សាយអនុវត្តបានល្អនូវគោលនយោបាយចំពោះជនរួមជាតិភាគតិចក្រុងកឹងធើ បង្កបានក្តីសោមនស្ស មានការជឿទុកចិត្តពីសំណាក់ជនរួមជាតិទៅលើគោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។ ទន្ទឹមនឹងនោះ ដាស់ភ្ញោកបាននូវចលនាប្រឡងប្រណាំងស្នេហាជាតិ ខ្នះខ្នែងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងធ្លុងមហាសាមគ្គីជនជាតិ លំនឹងសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ល។ លទ្ធផលសម្រេចបាន គឺជាកត្តាវិជ្ជមានមានភាពងាយស្រួលនិងជះឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការអនុវត្តនូវគោលនយោបាយគិតគូរពីជីវភាពសម្ភារៈ ស្មារតីតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុងកឹងធើ៕
ហាត្រេវ-លីសៀ