គណៈជនជាតិខេត្តត្រាវិញ ទើបរៀបចំសន្និបាតលើកសរសើរអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិច ឆ្នាំ២០១៦-២០១៧។
ថ្នាក់ដឹកនាំខេត្តត្រាវិញ ជូនបណ្ណសរសើរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណនិងអ្នកមានប្រជាប្រិយ
ភាពក្នុងតំបន់ជនរួមជាតិភាគតិច។
ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាព មានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ សកម្មចូលរួមរាល់ចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគ។ ទន្ទឹមនឹងការផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋដល់ជនរួមជាតិភាគតិច អ្នកមានប្រជាប្រិយភាពនៅទាំងរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តទៀតផង។
ដើម្បីពង្រីកតួនាទីនោះ ដំណាក់កាល២០១៨-២០២០ គណៈជនជាតិខេត្តត្រាវិញ បានសហការជាមួយនឹងមន្ទីរ ផ្នែក និងភូមិភាគនានា អនុវត្តល្អការជ្រើសរើស ទទួលស្គាល់និងអនុវត្តល្អនូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច។ បង្កលក្ខណៈដើម្បីអ្នកមានប្រជាប្រិយភាពចូលរួមក្នុងសកម្មភាពត្រួតពិនិត្យឃ្លាំមើលការចាត់តាំងនូវកម្មវិធីគោលនយោបាយដែលបានវិនិយោគក្នុងតំបន់ជនរួមជាតិភាគតិច។
ស្របក្នុងឱកាសនេះ ខេត្តត្រាវិញ បានជូនបណ្ណសរសើរចំនួន២៥របស់គណៈកម្មាធិការប្រជាជនខេត្ត និងលិខិតសរសើរចំនួន៧៥ របស់ប្រធានគណៈជនជាតិខេត្តដល់អ្នកមានប្រជាប្រិយភាពឆ្នាំ ២០១៦-២០១៧៕
សឺនម៉ាល័យ-វិមាន