ខេត្តបាកលីវ អនុវត្តបានល្អនូវគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋ ដើម្បីគិតគូរជីវភាពដល់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ប្រជាជនមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចជីវភាពសម្ភារៈ-ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។
ដោយសារបានឧបត្ថម្ភបុលទុនអនុគ្រោះ ពូជដំណាំ សត្វចិញ្ចឹម ទើបគ្រួសារខ្មែរជា
ច្រើននៅខេត្តបាកលីវ ស្ងប់ចិត្តបង្កបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូល។
ខេត្តបាកលីវ មានជនរួមជាតិភាគតិចរស់នៅជិត១២%នៃចំនួនប្រជាជនរួម រយៈពេលកន្លង ខេត្តតែងសកម្មផ្សព្វផ្សាយអនុវត្តត្រឹមត្រូវនូវគោលនយោបាយជនជាតិដើម្បីអភិវឌ្ឍតំបន់ជនរួមជាតិ។ លេចធ្លោបំផុត គឺគោលនយោបាយឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម វិនិយោគពង្រីកការផលិត ឧបត្ថម្ភសង់ផ្ទះ ដីធារផ្ទះនិងបុលទុនអភិវឌ្ឍផលិតកម្ម។ ផ្តើមពីនោះ មានគ្រួសារខ្មែរក្រីក្រជាច្រើនមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច កែលម្អជីវភាព។ បងថាច់សារេត នៅភូមិយ៉ុងយឿB ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ឲ្យដឹង៖ “ដោយសារបានរដ្ឋឧបត្ថម្ភទិញដីធារផ្ទះ ឲ្យបុលទុនអនុគ្រោះឧបត្ថម្ភពូជបង្គានាគនិងចំណី ម្ល៉ោះហើយទើបខ្ញុំមានលក្ខណៈជួលដីចិញ្ចឹមបង្គានាគ។ ឆ្នាំដំបូងចិញ្ចឹមផ្ដល់បានផលកាក់កប ខ្ញុំសង់បានផ្ទះមួយខ្នងនិងមានដើមទុនរកស៊ីរហូតដល់សព្វថ្ងៃនេះ។ ឥឡូវ ក្នុងស្រះខ្ញុំចិញ្ចឹមបង្គានាគ លើភ្លឺដាំដំណាំរួមផ្សំ ម្ល៉ោះហើយគ្រួសារខ្ញុំរកបានប្រាក់ចំណូលជាប្រចាំ ជីវភាពបានលំនឹង”។ ចំណែកលោកហ្វិញឡាញ់ នៅភូមិយ៉ុងយឿB ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ឲ្យដឹង៖ “គ្រួសារក្រ គ្មានដីផលិតកម្ម ប្រពន្ធមានជំងឺខ្ញុំដើរស៊ីឈ្នួលគេក្នុងភូមិស្រុកគ្រាន់តែគ្រប់គិតគូរការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ ដោយសារបានរដ្ឋឧបត្ថម្ភសង់ផ្ទះ អន្ទងអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់ ខ្ញុំត្រេកអរខ្លាំងណាស់! ពិសេសទៀតនោះ ឆ្នាំនេះ បានរដ្ឋឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនដោយឥតគិតថ្លៃទៀត ម្ល៉ោះហើយប្រពន្ធខ្ញុំទៅពិនិត្យជំងឺមិនបង់ប្រាក់។ ឥឡូវរដ្ឋបានយកចិត្តទុកដាក់គិតគូរដល់មាមីងខ្មែរក្រីក្រគ្រប់សព្វទាំងអស់ សិស្សក្រីក្រទៅរៀនក៏បានឧបត្ថម្ភប្រាក់ គ្រួសារក្រីក្របានឧបត្ថម្ភសង់ផ្ទះ ដីធារផ្ទះ និងដើមទុនរកស៊ី។ល។ ដល់ថ្ងៃបុណ្យទានម្ដងៗនៅទាំងជូនអំណោយទៀតផង”។
ឆ្នាំ២០១៨ ខេត្តបានបែងចែកប្រភពទុនជាង២៦,៥ពាន់លានដុង ដើម្បីអនុវត្តកម្មវិធី១៣៥របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល; ឧបត្ថម្ភទឹកប្រាក់ដល់គ្រួសារក្រីក្រជិត៥០០គ្រួសារនៅតំបន់លំបាកពិសេស; សង់ផ្ទះមេត្តាធម៌៦៤ខ្នងជូនគ្រួសារក្រីក្រ; ផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន១៦៧.៦១៤ ដល់គ្រួសារក្រីក្រនៅតាមភូមិឃុំលំបាកពិសេស។ល។ ទន្ទឹមនឹងនោះ ខេត្តឧបត្ថម្ភសង់ផ្ទះ ជូនអំណោយ ពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់គ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត គិតជាទឹកប្រាក់ជិត៤ពាន់លានដុង។ លោកត្រឹងហ្វាងយ្វៀន ប្រធានគណៈជនជាតិខេត្តបាកលីវ ឲ្យដឹង៖ “រយៈពេលកន្លងក្រៅពីគោលនយោបាយដោយឡែកសម្រាប់អភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ ខេត្តបាកលីវថែមទាំងមានមានគោលនយោបាយផ្គួបបញ្ចូលជាច្រើនទៀត ដើម្បីឧបត្ថម្ភដល់គ្រួសារខ្មែរក្រីក្រអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្ររបស់ខេត្ត”៕
យ្វីអាញ់-វិមាន