25/09/2018 - 10:26

ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ផាម​មិញ​ចិញ ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង

គណៈ​ប្រតិ​ភូ​នៃ​គណៈ​ចាត់​តាំង​មជ្ឈិម​ ដឹក​នាំ​ដោយ​សម​មិត្ត ផាម​មិញ​ចិញ សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ លេ​ខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង ស្ដី​ពី​ការ​អនុ​វត្ត​សេចក្ដី​សម្រេច​ម​ហា​សន្និ​បាត​ XII របស់​បក្ស សេច​ក្ដី​សម្រេច​ម​ហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង​លើក​ទី XIII អា​ណត្តិ​កាល​២០១៥​-២០២០​។

ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ផាម​មិញ​ចិញ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​នៅ​ឃុំ​ហោ​ដាក់​កៀន​ស្រុក​ចូវ​ថាញ់​។

គិត​មក​ទល់​ថ្ងៃ​៣០ ខែ​សី​ហា ​ឆ្នាំ​២០១៨ ទូ​ទាំង​ខេត្ត​សុក​ត្រាំង មាន​បក្ខ​ភាគ​ចំ​នួន​១៦ ឋិត​ក្រោម​ឱ​វាទ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ (បក្ខ​ភាគ​ស្រុក​ ក្រុង​ ទី​ក្រុង​ចំ​នួន​១១ និង​គណៈ​កម្មា​ធិ​ការ​បក្ស​     ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ចំ​នួន​៥) ដោយ​មាន​អង្គ​ការ​បក្ស​ មូល​ដ្ឋាន​ចំ​នួន​៦៣៩ និង​បក្ខ​ជន​ចំ​នួន​៤២.៨៧៨​រូប ក្នុង​នោះ បក្ខ​ជន​បម្រុង​២.៤៨៩​រូប ស្ត្រី​១៣.២៣៨​រូប ជន​ជាតិ​ខ្មែរ​៦.២៦៧​រូប ជន​ជាតិ​ចិន​១.៥១១​រូប អ្នក​មុខ​អ្នក​ការ​សាស​នា​១៤​រូប និង​អា​ជីវ​កម្ម​ ឯក​ជន​ចំ​នួន​២​រូប​។ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ផាម​មិញ​ចិញ វាយ​តម្លៃ​ខ្ព​ស់​ចំ​ពោះ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​របស់​បក្ខ​ភាគ ខេត្ត​សុក​ត្រាំង​ ដែល​សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោទ​នៈ ចាប់​ពី​ដើម​អា​ណត្តិ​មក​ទល់​បច្ចុប្បន្ន​។ តាម​រយៈ​នោះ ខេត្ត​មាន​ភាគ​កម្រិត​នៃ​សេចក្តី​សម្រេច​ចំ​នួន​១៦​ដែល​អនុ​វត្ត​សម្រេច​និង​លើស​​ចំ​ណុច​លេច​ធ្លោ​ដូច​ជា កំ​ណើន​សេដ្ឋ​​កិច្ច​​​ក​​សិ​​កម្ម​​ ក​សាង​​ជន​​បទ​​​ថ្មី​តម្លៃ​នី​ហ​រ័ណ ​ការ​ក​សាង​បក្ស​ អប់​រំ​។ល។ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​បាន​សំ​ណូម​ពរ​ខេត្ត​សុក​ត្រាំង​ គប្បី​ផ្លាស់​ប្តូរ​វិ​ធាន​ការ​ដំ​ណោះ​ស្រាយ​អ​នុ​វត្ត​ឆ្ពោះ​ទៅ​សម្រេច​នូវ​ភាគ​កម្រិត​ដែល​នៅ​សេស​​សល់​ចំ​នួន​៨​ក្នុង​សេច​ក្តី​សម្រេច​។ ខេត្ត​សុក​ត្រាំង គប្បី​ឈាន​ឡើង​ផ្តើម​ពី​កម្លាំង​ផ្ទៃ​ក្នុង​ទាញ​យក​រាល់​ប្រ​ភព​ធន​ធាន​មនុស្ស ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព ផ្តុំ​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច; ក​សាង​ប្រ​ព័ន្ធ​ន​យោ​បាយ​រឹង​មាំ​។

  មុន​នោះ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ផាម​មិញ​ចិញ ព្រម​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ មាន​ឱ​កាស​ជួប​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ចូវ​ថាញ់ និង​ឃុំ​ហោ​ដាក់​កៀន​។ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ បាន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ហោ​ដាក់​កៀន ចំ​នួន​១​០​ចំ​ណែក​ក្នុង​មួយ​ចំ​ណែក​ៗ​គិត​ជា​ទឹក​ប្រាក់​២​លាន​ដុង​៕

                                                             ត្រឿង​ផល​-ថាច់​ធី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផាម​មិញ​ចិញ