18/09/2018 - 10:48

គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​មជ្ឈិម​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង​

ក្រុម​ការ​ងារ​របស់​គណៈ​កម្មា​ធិ​ការ​​កិច្ច​ការ​ផ្ទៃ​ក្នុង​មជ្ឈិម​ ដឹក​នាំ​ដោយ​លោក​​ផាន​ឌិញ​ត្រាក​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​មជ្ឈិម​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​មជ្ឈិម​ ជា​ប្រ​ធាន​ក្រុម​បាន​ជំ​នួប​និង​ធ្វើ​ការ​ជា​​មួយ​ខេត្ត​សុក​ត្រាំង​  អំ​ពី​ការ​ងារ​កិច្ច​ការ​ផ្ទៃ​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​នឹង​អំ​ពើ​ពុក​​រ​លួយ និង​កំ​ណែ​ទម្រង់​យុត្តិ​ធម៌​ក្នុង​៨​ខែ​ដើម​ឆ្នាំ​២០១៨​។

លោក​ផាន​ឌិញ​ត្រាក​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​មជ្ឈិម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​

កិច្ច​ការ​ផ្ទៃ​ក្នុង​​ថ្លែង​ការ​​​នៅ​​ក្នុង​កិច្ច​ប្រ​ជុំ​។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ ខេត្ត​សុក​ត្រាំង បាន​យក​ចិត្ត​ទុក​ដាក់​​ចង្អុល​ការ​អនុ​វត្ត​ល្អ​ការ​កែ​ទម្រង់​យុត្តិ​​ធម៌ និង​ស​កម្ម​ភាព​របស់​ស្ថា​ប័ន​ការ​ពារ​ច្បាប់​។ តាម​នោះ អត្រា​វិនិច្ឆ័យ​ បំ​បែក​ក្តី​សម្រេច​ជាង​៧២​%។​ អត្រា​ធ្វើ​និ​តិ​វិ​ធី​ បណ្តឹង​ក្នុង​ការ​ដោះ​ស្រាយ​បរិ​ហា​រ​ឧក្រិដ្ឋ​ជន​សម្រេច​ជាង​៥៩​%; អនុ​វត្ត​បាន​យ៉ាង​ល្អ​ការ​ទ​ទួល​ជួប​ប្រ​ជា​ពល​រដ្ឋ​។ល។​

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​​មជ្ឈិម លោក​ផាន​ឌិញ​ត្រាក​ សំ​ណូម​ពរ ខេត្ត​សុក​ត្រាំង​ គប្បី​បន្ត​ការ​ពង្រឹង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​សុ​វត្ថិ​ភាព​សង្គម លើ​ភូមិ​សាស្រ្ត​ ដោះ​ស្រាយ​យ៉ាង​ឆាប់​រហ័ស ករណី​ប្តឹង​ត​វ៉ា​ដែល​អូស​បន្លាយ​។ ប្រុង​ប្រ​យ័ត្ន​រាល់​អង្គ​ការ​ដែល​បង្ក​ឲ្យ​ខូច​សន្ដិ​សុខ​​សណ្តាប់​ធ្នាប់ បណ្តា​អា​នុ​ភាព​អមិត្ត​។ ពិ​និត្យ​ឡើង​វិញ បណ្តា​ផែន​ការ​ ការ​ពារ​ម្ចាស់​ការ​ទប់​ទល់​រាល់​ស្ថាន​ភាព​ដែល​កើត​ឡើង​។ ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​​នឹង​អំ​ពើ​ពុក​រ​លួយ​ លោក​ផាន​ឌិញ​ត្រាក បាន​រំ​លឹក​ ខេត្ត​សុក​ត្រាំង​ គប្បី​ពង្រីក​តួ​នា​ទី​កម្មា​ភិ​បាល​ បក្ខ​ជន​និង​អ្នក​ដឹក​នាំ​​គំ​រូ​ ដើម្បី​ឈាន​ដល់​ភាព​រីក​រាល​ដាល​​ដល់​សង្គម​ទាំង​មូល កសាង​វប្ប​ធម៌ សន្សំ​សំ​ចៃ​ មិន​សុ​ី​សំ​ណូក​។ បង្កើន​ការ​​ត្រួត​ពិ​និត្យ​ អធិ​ការ​កិច្ច​ជា​ពិ​សេស ​ក្នុង​វិ​ស័យ​រ​សើប​ មាន​ហា​និ​ភ័យ​កើត​អំ​ពើ​ពុក​​រលួយ​ខ្ពស់​ ។ អនុ​វត្ត​ត្រូវ​តាម​ស្មារតី​នៃ​ការ​ធ្វើ​កំ​ណែ​ទម្រង់​ប្រ​ព័ន្ធ​យុត្តិ​ធម៌​របស់​មជ្ឈិម​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​សុក្រឹត្យ​ការ​រៀប​ចំ​ក្បាល​ម៉ា​សុី​នដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​កិច្ច​ការផ្ទៃក្នុងនៃគណៈ កម្មាធិការបក្ស ខេត្តនិយាយដោយឡែក និងស្ថាប័ននានា ក្នុងខេត្តនិយាយរួម៕

  ត្រឿងផល-វ៉ាន់តឹន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាន​ឌិញ​ត្រាក​