05/09/2018 - 10:54

រដ្ឋ​មន្ត្រី​ឌោ​វ៉ាន់​ចៀង​ ទ​ទួល​ជួប​គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​

លោក​ឌោ​វ៉ាន់​ចៀង​ ស​មា​ជិក​​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​​បក្ស លេ​ខា​គណៈ​អភិ​បាល​កិច្ច​ការ​បក្ស រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ បាន​ជួប​សំ​ណេះ​សំ​ណាល​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង នៅ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​។ គណៈ​ប្រ​តិ​ភូ​រួម​មាន​៤០​រូប ជា​អ្នក​មាន​​ប្រ​​​ជា​​ប្រិយ​ភាព​ ដឹក​នាំ​ដោយ​លោក​ឡឹម​​វ៉ាន់​ម៉ឹង​ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ខេត្ត​សុក​ត្រាំង​។

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឌោ​វ៉ាន់​ចៀង​ និង​អ​នុ​រដ្ឋ​មន្ត្រី​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​

ឡេ​សឺន​ហាយ​ ​ជូន​​សៀវ​ភៅ​និង​អំ​ណោយ​ដល់​សមា​ជិក​គណៈ​ប្រតិ​ភូ​ តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ខេត្ត​សុក​ត្រាំង​។

លោក​ឡឹម​វ៉ាន់​ម៉ឹង​ បាន​រ​បាយ​ការណ៍   ជូន​រដ្ឋ​មន្ត្រី​ពី​លក្ខណៈ​ទូ​ទៅ​មួយ​ចំ​នួន​ ស្ដី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​សុក​ត្រាំង។ រ​បាយ​ការណ៍​បញ្ជាក់​ឲ្យ​ឃើញ​ថា ខេត្ត​សុក​ត្រាំង​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ឆ្លង​តាម​រយៈ​ការ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ប​ធាន​បទ​ជំ​នាញ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ ខេត្ត​ និង​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិ​ធី​ គោល​ន​យោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​។ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​មាន​ការ​វិ​វឌ្ឍ​គួរ​​ជា​ទី​មោទ​នៈ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ ទ​ទួល​បាន​លទ្ធ​ផល​ដូច្នេះ គឺ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ អ្នក​មុខ​អ្នក​ការ​សាស​នា។ អ្នក​មានប្រ​ជា​ប្រិ​យ​ភាព​ក្នុង​ជន​រួម​ជាតិ​​ភាគ​តិច​ខេត្ត​សុក​ត្រាំង​ បាន​អ​នុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​តួ​នា​ទី​របស់​ខ្លួន​ ជា​ស្ពាន​ ត​ភ្ជាប់​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​ជា​មួយ​នឹង​ប្រ​ជា​ជន​ ជួយ​ភូមិ​ភាគ​សម្រេច​នូវ​ភាគ​កម្រិត​សេដ្ឋ​កិច្ច​-សង្គ​ម ធា​នា​សន្តិ​សុខ​ន​យោ​បាយ​ សណ្ដាប់​​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​រយៈ​ពេល​កន្លង​។

មាន​ប្រ​សាសន៍​ក្នុង​ពិ​ធី​នេះ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឌោ​វ៉ាន់​ចៀង​ សម្តែង​នូវ​សេចក្តី​សប្បាយ​រីក​រាយ​ ពេល​បាន​ទទួល​គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ខេត្ត​សុក​ត្រាំង ទន្ទឹម​នឹង​នោះ ទ​ទួល​ស្គាល់​និ​ង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ពិ​សេស​របស់​ខេត្ត ក្នុង​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ និង​ស្ងើច​សរ​សើរ​ការ​រួម​ចំ​ណែក​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​​ភាព​ជា​មួយ​នឹង​ការ​ចលនា​នៅ​ភូមិ​ភាគ​។ រដ្ឋ​​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ សង្ឃឹ​ម​​ថា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នឹង​ចលនា​ជន​រួម​ជាតិ​ ជឿ​ជាក់​ទៅ​លើ​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ; ចលនា​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​ថ្មី​ ការ​ពារ​​បរិ​ស្ថាន​ គិត​គូរ​ការ​រៀន​សូត្រ​របស់​សិស្ស​; ចលនា​មា​មីង​អភិ​រក្ស​ពង្រីក​អត្ត​សញ្ញាណ​​វប្ប​ធម៌​ជន​ជាតិ​ និង​ចលនា​អ្នក​មុខ​អ្នក​ការ​ សាសនា​“ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​ អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​”; “ស្រុះ​ស្រួល​ជា​មួយ​​គ្នា”​៕

យោងៈ ​កា​សែត​ជន​ជាតិ​និង​អភិ​វឌ្ឍន៍​-វិ​មាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​វ៉ាន់​ម៉ឹង