05/09/2018 - 10:54

អត្ថ​ន័យ​ទិ​វា​បុណ្យ​ជាតិ​ ២​ កញ្ញា

លោក​ប្រ​ធាន​ហូ​ជី​មិញ អាន​សេច​ក្ដី​ប្រ​កាស​ឯក​រាជ្យ​យ៉ាង​ម​ហោ​ឡា​រិក​។

ក្នុង​អំ​ឡុង​ថ្ងៃ​នេះ ទូ​ទាំង​ប្រ​ទេស​អបអរ​សាទ​រ​បុណ្យ​ជាតិ​ ២​កញ្ញា យ៉ាង​គគ្រឹក​​គគ្រេង​។ មុន​នេះ​៧​៣ឆ្នាំ នា​សរ​ទរ​ដូវ​ប្រវត្តិ​សាស្ត្រ លោក​ប្រ​ធាន​ហូ​ជី​មិញ​ អាន​សេច​ក្ដីប្រ​កាស​ឯក​រាជ្យ​ ប្រ​សូត្រ​ឡើង​ប្រ​ទេស​សា​ធា​រ​ណ​រដ្ឋ​វៀត​ណាម​ប្រ​ជា​ធិប​តេយ្យ​។

ថ្ងៃ​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥  លើ​វេ​ទិ​កា​នា​ទី​លាន​បា​ឌិញ​ប្រ​វត្តិ​សាស្ត្រ​​នៅ​ចំ​ពោះ​មុខ​ការ​ធ្វើ​មិទ្ទិញ​របស់​ជន​រួម​ជាតិ​ លោក​ប្រ​ធាន​ហូ​ជី​មិញ ជំ​នួស​មុខ​រដ្ឋា​ភិ​បាល​បណ្ដោះ​អា​សន្ន​អាន​សេច​ក្ដី​ប្រ​កាស​ឯក​រាជ្យ​យ៉ាង​ម​ហោ​ឡា​រិក ថ្លែង​ទៅ​កាន់​ជន​រួម​ជាតិ​ទូ​ទាំង​ប្រ​ទេស​និង​មនុស្ស​ជាតិ​ទូ​ទាំង​ស​កល​លោក​ ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រ​ទេស​សា​ធា​រណ​រដ្ឋ​វៀត​ណាម​ប្រ​ជា​ធិប​តេយ្យ​បាន​ប្រ​សូត្រ​ឡើង​។ លោក​ប្រ​ធាន​ហូ​ជី​មិញ អំ​ណះ​អំ​ណាងៈ​ “​ប្រជា​ជាតិ​មួយ​ដ៏​ក្លា​ហាន​ ប្រ​ឆាំង​នឹម​ទា​ស​ភាព​របស់​បា​រាំង​ជាង​៨០​ឆ្នាំ​កន្លង​ ប្រ​ជា​ជាតិ​មួយ​​ដ៏​ក្លា​ហាន រួម​ជា​មួយ​ភា​គី​សម្ពន្ធ​មិត្ត​​ប្រ​ឆាំង ពួក​ហ្វា​ស៊ីស​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ប្រ​ជា​ជាតិ​ នោះត្រូវ​មាន​សេ​រី​ភាព​ ប្រ​ជា​ជាតិ​នោះ​ត្រូវ​បាន​ឯក​រាជ្យ​!។ល។  ប្រ​ទេស​វៀត​ណាម​ មាន​សិទ្ធិ​ទទួល​សេ​រី​ភាព​និង​ឯក​រាជ្យ​ ហើយ​ក្លាយ​ជា​ប្រ​ទេស​មួយ​មាន​សេ​រី​ភាព និង​ឯក​រាជ្យ​ពិត​ៗ​។ ជន​ជាតិ​វៀត​ណាម​គ្រប់​រូប ប្ដេជ្ញា​ចិត្ត​យក​ស្មារ​តី​និង​កម្លាំង​អា​យុ​ជី​វិត​និង​ទ្រព្យ​​សម្បត្តិ​ទាំង​អស់​ ដើម្បី​ការ​ពារ​រឹង​មាំសិ​ទ្ធិ សេ​រី​ភាព និង​ឯក​រាជ្យ​នោះ​”។

សេច​ក្ដី​ប្រ​កាស​ឯក​រាជ្យ​ជា​អម​តៈ ថ្ងៃ​២ ខែ​កញ្ញា​ ឆ្នាំ​១៩៤៥ បាន​បង្កើត​សក​រាជ​ថ្មី ជា​លើក​ដំ​បូង​ដែល​ប្រ​ជា​ជន​វៀត​ណាម​ មាន​សិទ្ធិ​ មោទ​ន​ភាព ដោយ​សារ​បាន​ក្លាយ​ជា​ពល​រដ្ឋ​នៃ​ប្រ​ទេស​មួយ​ដែល​មាន​សេ​រី​ភាព​និង​ឯក​រាជ្យ​។ រយៈ​ពេល​៧៣​ឆ្នាំ​កន្លង​ ជា​ដំ​ណាក់​កាល​ត​ស៊ូ​ ព​លី​កម្ម​ដ៏​លំ​បាក​លំ​បិន​ ដែល​ប្រ​ជា​ជន​វៀត​ណាម​ មិន​សោក​ស្តាយ​ទ្រព្យ​សម្បត្តិ​ និង​លះ​បង់​សាច់​ស្រស់​ ឈាម​ស្រស់ ត​ស៊ូ​ប្រ​ឆាំង​បណ្ដើរ​ ស្ថាប​នា​ប្រ​ទេស​ជាតិ​បណ្ដើរ​​ ដើម្បីការ​ពារ​និង​កសាង​ខឿន​មាតុ​ភូមិ​វៀត​ណាម​សព្វ​ថ្ងៃ​។

បច្ចុ​ប្បន្ន ប្រ​ទេស​ជាតិ​យើង​មាន​ការ​រីក​ចម្រើន​ជាង​មុន​យ៉ាង​ច្រើន​។ វៀត​ណាម​បាន​ក្លាយ​ជា​ប្រ​ទេស​មួយ​មាន​កិត្យា​នុ​ភាព​លើ​ឆាក​​អន្តរ​ជាតិ​៕

 ក្រុម​អ្នក​យក​ព័ត៌​មាន​ - ប្រែៈពេជ្រសឿន

ចែករំលែកអត្ថបទ