07/08/2018 - 09:55

នា​យក​ដ្ឋានអ​ភិ​វឌ្ឍន៍​កង​យោ​ធ​ពល​ខេម​រ​ភូមិ​ន្ទ​ មក​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង​

ឧត្ដម​​សេនីយ៍​​ទោ យ៉ុង​​ម៉ៅ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ មួយ​អន្លើ​ដោយ​គណៈ​ប្រតិ​ភូ​ បាន​មក​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង​។

  អ្នក​តំ​ណាង​ថត​រូប​អនុ​ស្សាវ​រីយ៍​ក្នុង​ឱ​កាស​មក​បំ​ពេញ​ទស្សន​កិច្ច​។

នៅ​ពេល​ជំ​នួប​ប្រ​ស្រ័យ​ វរ​សេនីយ៍​ឯក ត្រឹង​វ៉ាន់​ឡូវ មេ​បញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា បាន​អះ​អាង​៖ ខេត្ត​សុក​ត្រាំង​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ទំ​នាក់​ទំ​នង​ជិត​ខាង​ល្អ​ប្រ​សើរ​ មិត្ត​ភាព​ប្រ​វេ​ណី​ សហ​ប្រតិ​បត្តិ​ការ​​លើ​គ្រប់​វិ​ស័យ​ជា​និ​រន្ត​រ​ភាព​រវាង​ប្រ​ទេស​វៀត​ណាម​និង​ប្រ​ទេស​កម្ពុជា​។ វរ​សេនីយ៍ ឯក​ត្រឹង​វ៉ាន់​ឡូវ បាន​របាយ​ការណ៍​ជូន​គណៈ​ប្រតិ​ភូ​នូវ​លទ្ធ​ផល​លេច​ធ្លោ​មួយ​ចំ​នួន​ ស្ដី​ពី​ស្ថាន​ភាព​នៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​បង្កើន​​ពង្រឹង​ការ​ការ​​ពារ​ប្រ​ទេស​–សន្តិ​សុខ​ ជា​ពិ​សេស​គឺ​គោល​ន​យោ​បាយ​ជន​ជាតិ​ សាស​នា​របស់​ភូមិ​ភាគ​​ក្នុង​រយៈ​ពេល​កន្លង​។

ឧត្ដម​សេនីយ៍​ទោ យ៉ុង​ម៉ៅ សំ​ដែង​ការ​ត្រេក​អរ​ដែល​បញ្ជា​ការ​ដ្ឋាន​​យោ​​ធា​ខេត្ត​សុក ត្រាំង ទទួល​បដិ​សណ្ឋារ​កិច្ច​យ៉ាង​កក់​ក្ដៅ; ដោយ​ចាត់​ទុក​ការ​មក​ទស្សន​កិច្ច​លើ​ក​នេះ គឺ​ជា​ឱ​កាស​ដើម្បី​រឹត​បន្ដឹង​ឲ្យ​កាន់​តែ​ប្រ​សើរ​​ឡើង​នូវ​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ល្អ​ប្រ​សើរ​រវាង​ប្រ​ទេស​ទាំង​ពីរ​​ដែល​មិន​អាច​ផ្លាស់​​ប្តូរ​បាន​ឡើយ​៕

ត្រឿង​ផល​ - ថាច់​ធី

ចែករំលែកអត្ថបទ