សមត្ថកិច្ចរដ្ឋឆ្នេរសមុទ្រ Valle de Cauca នៃប្រទេសកូឡំប៊ី ទើបចេញសេចក្តីប្រកាសថា ហ្វូងត្រីបាឡែនខ្នងកោងវិលមកកាន់តំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក ចំណុះប្រទេសអាមេរិកខាងត្បូង ឃើញថារដូវកាលទេសចរណ៍ទស្សនាប្រភេទត្រីធំចម្លែកចូលចិត្តលោតដំត្រឡប់ឈានចូលដល់។
ត្រីបាឡែនខ្នងកោងនៅឧទ្យានធម្មជាតិ Uramba Bahia Malaga នៃប្រទេសកូឡំប៊ី។
តំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសកូឡំប៊ី ល្បីឈ្មោះលើពិភពលោក ពីព្រោះមានហ្វូងត្រីបាឡែនខ្នងកោងមកកុំច្រើនបំផុតពិភពលោក ចាប់ពីខែមិថុនាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ នេះគឺជារយៈពេលដែលប្រភេទត្រីមានឈ្មោះវិទ្យាសាស្រ្ត Megaptera Novaeangliae ហែលចេញផុតពីតំបន់ទឹកត្រជាក់នៃប៉ូលខាងត្បូងមកតំបន់ទឹកក្តៅឧណ្ហៗ ចម្ងាយផ្លូវប្រវែង៨.០០០គីឡូម៉ែត្រ ដើម្បីងាយស្រួលក្នុងការកើតកូនបន្តពូជ។ តាមការប៉ាន់ស្មាននឹងមានត្រីបាឡែនខ្នងកោងចំនួន៣.០០០ក្បាលហែលមកកុំនៅឧទ្យានធម្មជាតិនៃសមុទ្រ Gorgona Uramba ឈូងសមុទ្រ Malaga និងឈូងសមុទ្រUtría នៃប្រទេសកូឡំប៊ី។ ដើម្បីបានទស្សនាផ្ទាល់ភ្នែកនូវទិដ្ឋភាពដែលកម្រមាននឹងប្រភេទត្រីនេះ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរប្រមាណ១០០.០០០នាក់ មកកាន់រដ្ឋChocó និងរដ្ឋ Valle de Cauca តាមកញ្ចប់សេវាទេសចរណ៍ដោយកប៉ាល់សមុទ្រ មានការកំណត់យ៉ាងតឹងតែងអំពីសុវត្ថិភាពនិងការពារបរិស្ថាន។
ត្រីបាឡែនខ្នងកោងធំពេញទំហឹងមានប្រវែង១៦ម៉ែត្រ ទម្ងន់៣៦តោង វាមានលក្ខណៈងាយសម្គាល់ នោះគឺព្រុយទ្រូងវែងនិងក្បាលមានបូគ។ ពិសេស ប្រភេទត្រីនេះចូលចិត្តហែបហែលនិងលោតដំត្រឡប់លើផ្ទៃទឹក។ ក្រៅពីនោះ ត្រីឈ្មោល “បញ្ចេញសម្លេង”មានលក្ខណៈពិសេស វាបញ្ចេញសម្លេងម្តងៗពី១០ដល់២០នាទី ទង្វើនេះត្រូវបានចាត់ទុកថាវាប្រមូលកូនចៅ។
តាមប្រសាសន៍នៃអ្នកវិទ្យាសាស្រ្ត បច្ចុប្បន្ននៅលើពិភពលោកមានត្រីបាឡែនខ្នងកោងប្រមាណ៨០.០០០ក្បាល។ ក្រៅពីតំបន់សមុទ្រនៃប្រទេសកូឡំប៊ី ប្រភេទត្រីនេះ នៅទាំងមានវត្តមានក្នុងរដូវកើតកូនបន្តពូជនៅតំបន់សមុទ្រប្រទេសអូស្រ្តាលី, ណូវែលហេ្សឡង់,អេក្វាឌ័រ, វ៉េណេហ្សូអេឡាម៉ិកស៊ិក,កាណាដា,អាមេរិក,សាធារណរដ្ឋដូមីនីកាំង,ប៉េរូ,កូស្តារីកានិងប្រទេសព័រតូរីកូ៕
WimbledonយោងៈTTXVN-មុនី