31/07/2018 - 14:17

គំ​រូ​លេច​ធ្លោ​នៃ​អតី​ត​យុទ្ធ​ជន​

លោក​លី​ក្វាង​មិញ  ប្រ​ធាន​ស​មា​គម​អ​តីត​យុទ្ធ​​ជន​ពិ​ការ​ឃុំ​ដាយ​តឹម ស្រុក​ម៉ី​ស្វៀង​ ខេត្តសុក​ត្រាំង តែង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ចលនា​នៅ​ភូមិ​ភាគ​។

លោក​លី​ក្វាង​មិញ មក​រ​វាំង​មើល​ស្រែ​របស់​ខ្លួន​។

លោក​លី​ក្វាង​មិញ រង​របួស​ធ្ងន់​ពេល​បម្រើ​កង​ទ័ព​ជួយ​ប្រ​ទេស​មិត្ត​កម្ពុ​ជា។ លោក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​១២១ យោ​ធ​ភូមិ​ភាគ​៩ ដោយ​អត្រា​របួស​ស្នាម​៤១​% និង​ជា​យុទ្ធ​ជន​ពិ​ការ​កម្រិត​៣/៤​  បន្ទាប់​ពី​រំ​សាយ​ពី​កង​ជួរ​ទ័ព​វិល​មក​ស្រុក​កំ​ណើត​ម៉ី​ស្វៀង​ នៅ​ឆ្នាំ​១៩៨៨​។ លោក​លី​ក្វាង​មិញ រំ​លឹក​ឡើង​វិញ​៖​ “​ពេល​​​វិល​មក​ស្រុក​កំ​ណើត​ ខ្ញុំ​បាន​ភូមិ​ភាគ​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​សមា​គម​ក​សិ​ករ​ ស្រុក​ម៉ី​ស្វៀង​។ រ​ហូត​ដល់​ឆ្នាំ​១៩៨៩ ទើប​ខ្ញុំ​ការ​ប្រ​ពន្ធ​ កាល​នោះ​ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន​។ ខ្ញុំ​ថ្នឹក​ដៃ​ស្តាំ​ប៉ុន្តែ​ដៃ​នេះ​ពិ​ការ ម៉្លោះ​ហើយ​ ធ្វើ​ការ​រក​ស៊ី​កាន់​តែ​ជួប​ការ​លំ​បាក​។ បន្ទាប់​ពី​នោះ ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​ទម្រង់​បណ្តុះ​ផ្សិត អា​ស្រ័យ​ការ​បណ្តុះ​ផ្សិត​អំ​ណោយ​ផល​ លក់​បាន​ថ្លៃ​ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ត្រូវ​បាន​កែ​លម្អ​ជា​បណ្តើរ​ៗ​”។

ឆ្នាំ​១៩៩០ លោក​មិញ​ បាន​ភូមិ​ភាគ​ចាត់​មក​ធ្វើ​ជា​ប្រ​ធាន​ស​មា​គម​ក​សិ​ករ​ឃុំដាយ​តឹម​ ស្រុក​ម៉ី​ស្វៀង​។ រយៈ​កាល​ជាង​១០​ឆ្នាំ​បំ​ពេញ​ការ​ងារ​សង្គម លោក​ក្វាង​មិញ តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។ បច្ចុ​ប្បន្ន ស​មា​គម​ក​សិ​ករ​ឃុំ មាន​សា​ខា​សមា​គម​ចំ​នួន​៨ ដោយ​មាន​ស​មា​ជិក​ចំ​នួន​១២៧​នាក់ ក្នុង​នោះ​ស​មា​ជិក​ជា​ជនជាតិ​ខ្មែរ​មាន​១១៩​នាក់​។ តាម​ប្រ​សាសន៍ លោក​មិញ អា​ស្រ័យ​យល់​ច្បាស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម៉្លោះ​​ហើយ​គាត់​ក៏​ប្រ​មូល​ផ្តុំ​ក​សាង​ទម្រង់​ផ​លិត​ធ្វើ​អា​ជីវ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ប្រើ​ប្រាស់​ចំ​ទិស​ដៅ​ប្រ​ភព​ទុន​បុល​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​។​ ផ្តើម​ពី​នោះ ស​មា​ជិក​ទាំង​ឡាយ​ជា​ជំ​ហាន​ៗ បាន​​ឈា​​​ន​​ឡើង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ លំ​នឹង​ជីវ​ភាព​។ ជា​យុទ្ធ​ជន​ពិ​ការ​កម្រិត​៣/​៤​ក៏​ពិត​​មែន ប៉ុន្តែ​លោ​ក​មិញ​ជា​គំ​រូ​ក្នុង​ការ​បង្ក​បង្កើន​​ផល ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​គ្រួ​សារ​។ ផ្តើម​ពី​ដី​ស្រែ​ឪ​ពុក​ម្តាយ​ចែក​ឲ្យ​៧​កុង​ ប្តី​ប្រ​ពន្ធ​គាត់​សន្សែ​សន្សំ​ទិញ​មួយ​ឆ្នាំ​បន្តិច​ៗ​រ​ហូ​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ គ្រួ​សារ​គាត់​មាន​ដី​ស្រែ​ចំ​នួន​១៧​កុង​។ អា​ស្រ័យ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី បាន​ជា​គ្រួ​សារ​លោក​មិញ​មាន​ជីវ​ភាព​សម្បូរ​សប្បាយ​។

បង​លីវ​ប៊ិញ​ធឿន អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដាយ​តឹម​ បញ្ជាក់​៖ “សម​មិត្ត​លី​ក្វាង​មិញ​ ជា​អតី​ត​យុទ្ធ​ជន​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ស​មា​គម​។ ពេល​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​គល់​ភារ​កិច្ច​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អំ​ពី​ការ​ងារ​ក​សាង​ជន​បទ​ថ្មី សម​មិត្ត​មិញ​ តែង​អ​នុ​វត្ត​សម្រេច​ភារ​កិច្ច​បាន​ល្អ។​ សម​មិត្ត​មិញ ក៏​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​ គ្រួ​សារ​សម​មិត្ត​តែង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​បង្ក​បង្កើន​ផល ជម្នះ​លំ​បាក ឈាន​ឡើង​ធូរ​ធារ​។ ពិ​សេស​សម​មិត្ត​អប់​រំ​កូន​ចៅ​លុះ​ក្នុង​ដំ​បូន្មាន​ រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។ សម​មិត្ត​ស័ក្តិ​សម​ជា​អតីត​យុទ្ធ​ជន​ គំ​រូ​ឲ្យ​សមា​ជិក​ទាំង​ឡាយ​និង​ម​ហា​ជន​រៀន​សូត្រ​តាម​។​ អា​ស្រ័យ​ដោយ​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ស​មា​គម​ សម​មិត្ត​បាន​ស​មា​គម​អ​តី​ត យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ជូន​លិ​ខិត​សរ​សើរ និង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​”៕

               ត្រឿង​ផល​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​ក្វាង​មិញ